ចិនធ្វើសម​យុទ្ធ​ពេលយប់​នៅស​មុទ្រ២

យោធាចិនបានធ្វើសមយុទ្ធពេលយប់នៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងខណៈដែលកងកម្លាំងអាមេរិកបានបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងតំបន់។បណ្តាញទូរទស្សន៍CCTVរបស់ប្រទេសចិនកាលពីថ្ងៃទី៣០ខែមីនាបានរាយការណ៍ថាក្រុមមួយដឹកនាំដោយនាវាពិឃាត Zibo និងកងនាវា Yangzhou បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល២ថ្ងៃនៅសមុទ្រចិនខាងកើត។ខ្លឹមសារនៃសមយុទ្ធរួមមាន ការឈ្លបយកការណ៍ក្រោមទឹកការការពារដែនអាកាសនិងប្រឆាំងនាវា។ទាហានចិនហ្វឹកហាត់ដើម្បីកម្ទេច torpedoesចូលទៅជិតនាវាចម្បាំងបាញ់អាវុធពីកប៉ាល់ចូលទៅក្នុងអាកាសប្រើកាំជ្រួចប្រឆាំងនាវា ដើម្បីអនុវត្តការវាយប្រហារយ៉ាងជាក់លាក់និងអនុវត្តប្រតិកម្មរហ័សក្នុងបេសកកម្មប្រយុទ្ធក្នុងស្ថានភាពពហុភារកិច្ច។សមយុទ្ធពេលយប់មួយផ្សេងទៀតបានធ្វើឡើងនៅខេត្តក្វាងទុងជិតកោះហៃណាន ដោយមានកប៉ាល់ប្រភេទ071អមដំណើរ។កងម៉ារីនចិនប្រើប្រាស់រថពាសដែកថ្មើរជើង ZBD-05 និងរថពាសដែក ZTD-05 បានចុះចតនៅលើកោះនៅពេលយប់អំឡុងពេលសមយុទ្ធ។CCTV បានរាយការណ៍កាលពីថ្ងៃទី២៩ខែមីនា។នៅដើមខែមីនាយន្តហោះចម្បាំង J-10B និង J-10BS បានហោះហើរជាង៥,០០០គីឡូម៉ែត្រក្នុងរយៈពេលតិចជាង២០ម៉ោងខណៈចូលរួមក្នុងសមយុទ្ធមួយថ្ងៃ និងពេលយប់។ជើងហោះហើរតម្រូវឱ្យអ្នកបើកយន្តហោះចុះចតនៅមូលដ្ឋានអាកាសដែលមិនធ្លាប់ស្គាល់សម្រាប់ការសម្រាកមួយរយៈខ្លីសាកល្បងភាពធន់របស់អ្នកបើកសមត្ថភាពប្រតិកម្មរហ័សនិងសមត្ថភាពគាំទ្រផ្នែកដឹកជញ្ជូន។អ្នកជំនាញចិនខ្លះនិយាយថាកងទ័ពជើងទឹកនិងទ័ពអាកាសចិនបានបង្កើនការហ្វឹកហ្វឺនពេលយប់ក្នុងឆ្នាំនេះដោយសារកងកម្លាំងអាមេរិកបង្កើនការឃ្លាំមើលនិងសកម្មភាពយោធាផ្សេងទៀតនៅក្នុងតំបន់។Lu Lishi អតីតគ្រូបង្ហាត់នៅសាលាបណ្តុះបណ្តាលកងកម្លាំងស្វ័យការពារដែនសមុទ្រតៃវ៉ាន់ បាននិយាយថាកាលពីឆ្នាំមុនកងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធពេលយប់ជិត១០០នៅសមុទ្រលឿង សមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង ដែលក្នុងនោះ៧០ហាត់សមចាប់ពីពាក់កណ្តាលអធ្រាត្រដល់ ព្រឹកព្រលឹម។ ក្នុងឆ្នាំ២០២០កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធពេលយប់ចំនួន៣០ដងដោយ១១ដងចាប់ពីពាក់កណ្តាលអធ្រាត្រដល់ព្រលឹម។លោក Zhou Shenming អ្នកជំនាញនៅទីក្រុងប៉េកាំងបាននិយាយថា យោធាចិនបានអនុម័តកាលវិភាគហ្វឹកហ្វឺនថ្មីដោយសារតែយន្តហោះនិងនាវាចម្បាំងរបស់អាមេរិក តែងតែប្រតិបត្តិការនៅក្នុងតំបន់នេះចាប់ពីពាក់កណ្តាលអធ្រាត្រដល់ម៉ោង២ទៀបភ្លឺ។លោក Chu បាននិយាយថា “ប្រទេសចិនផ្តោតលើការហ្វឹកហ្វឺននៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង ពីព្រោះយន្តហោះអាមេរិកតែងតែហោះចេញពីមូលដ្ឋាននៅកូរ៉េខាងត្បូងជប៉ុនហ្វីលីពីន និងមូលដ្ឋានផ្សេងទៀតដោយហោះហើរទៅកាន់ដែនទឹកឆ្នេរសមុទ្រចិនដើម្បីឈ្លបយកការណ៍”៕យោងតាមSCMP

យន្តហោះ​ចម្បាំង​ចិន​ចុះចត​ពេល​ធ្វើ​លំហាត់​​ពេល​យប់។ រូបថត៖ CCTV ។