ម៉ូស្គូខឹងសម្បារនៅពេលអា​មេរិកចាត់ថ្នាក់​ពលរដ្ឋរុស្ស៊ីដែ​លសុំទិដ្ឋា​ការថាជា​ជនអ​នាថា

ទីក្រុងម៉ូស្គូបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានបង្វែរដំណើរការស្នើសុំទិដ្ឋាការរបស់ពលរដ្ឋរុស្ស៊ីទៅជា”ឋាននរក”នៅពេលដែលវាចាត់ថ្នាក់ពួកគេថាជា”ជនអនាថា”។ដូច្នេះពួកគេអាចទៅកាន់ប្រទេសទី៣ដើម្បីស្នើសុំឯកសារចូលសហរដ្ឋអាមេរិក។Reutersបានរាយការណ៍ថាប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៤ខែតុលាបានថ្កោលទោសការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការដាក់ពលរដ្ឋរុស្ស៊ីដែលដាក់ពាក្យសុំទិដ្ឋាការទៅសហរដ្ឋអាមេរិកចូលទៅក្នុងក្រុម”ជនអានាថា”។ដូច្នេះពួកគេអាចទៅប្រទេសទី៣ដើម្បីដាក់ពាក្យសុំឯកសារអាមេរិក។ចំណាត់ការរបស់ទីក្រុងវ៉ាស៊ីនតោនអនុញ្ញាតឱ្យជនជាតិរុស្ស៊ីដែលចង់សុំទិដ្ឋាការទៅអាមេរិកអាចទៅទីក្រុងវ៉ារស្សាវ៉ាប្រទេសប៉ូឡូញជំនួសឱ្យការដាក់ពាក្យនៅប្រទេសរុស្ស៊ី។ចាប់តាំងពីខែឧសភាមក ស្ថានទូតអាមេរិកនៅទីក្រុងម៉ូស្គូស្ទើរតែឈប់ដំណើរការពាក្យសុំទិដ្ឋាការភាគច្រើនរបស់ពលរដ្ឋរុស្ស៊ី ។នេះបើយោងតាម ​​Reuters ។ក្រសួងការបរទេសចាត់ថ្នាក់អ្នកដាក់ពាក្យសុំទិដ្ឋាការថាជា”ជនអនាថា” ប្រសិនបើពួកគេមកពីប្រទេសដែលសហរដ្ឋអាមេរិកមិនមានតំណាងកុងស៊ុលឬកន្លែងដែលមន្ត្រីកុងស៊ុលមិនអាចចេញទិដ្ឋាការដោយសារហេតុផលនយោបាយឬសន្តិសុខ។ប្រទេសរុស្ស៊ីក្លាយជាប្រទេសទី ១០ នៅក្នុងបញ្ជីនេះដែលរួមមានប្រទេសគុយបាអេរីទ្រាអ៊ីរ៉ង់លីប៊ីសូម៉ាលីស៊ូដង់ខាងត្បូងស៊ីរីវ៉េណេស៊ុយអេឡានិងយេម៉ែន។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា “អ្នកការទូតអាមេរិកអស់រយៈពេលជាច្រើនឆ្នាំបានបំផ្លិចបំផ្លាញប្រព័ន្ធសេវាកុងស៊ុលក្នុងប្រទេសរុស្ស៊ី។ ពួកគេបានប្រែក្លាយដំណើរការបច្ចេកទេសដែលជាដំណើរការធម្មតារបស់ពិភពលោកក្នុងសតវត្សទី២១ដែលជាឋាននរកពិតប្រាកដ”។លោកស្រីZakharovaបាននិយាយថាការផ្លាស់ប្តូររបស់អាមេរិកនឹងមិនត្រឹមតែប៉ះពាល់ដល់ការធ្វើដំណើរនិងការផ្លាស់ប្តូរវប្បធម៌ប៉ុណ្ណោះទេ។ប៉ុន្តែក៏នឹងក្លាយជាផលប៉ះពាល់ដល់គ្រួសារដែលមានសមាជិករស់នៅក្នុងប្រទេសទាំង២ផងដែរ។ភាព​តានតឹង​រវាង​អាមេរិក​និង​រុស្ស៊ី​កំពុង​កើនឡើង​ក្នុង​ពេល​ថ្មីៗ​នេះហើយ​មិន​បង្ហាញ​សញ្ញា​នៃ​ការ​ចុះ​ត្រជាក់​ឡើយ។នៅពាក់កណ្តាលខែនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergeiRyabkovបានព្រមានថាទីក្រុងម៉ូស្គូមិនបានច្រានចោលលទ្ធភាពនៃការបិទជាបណ្តោះអាសន្ននូវកន្លែងការទូតរបស់រុស្ស៊ី និងសហរដ្ឋអាមេរិកនោះទេ។ យ៉ាងណាក៏ដោយ លោកRyabkovបានសង្កត់ធ្ងន់ថាជំហររបស់រុស្ស៊ីគឺនៅតែជៀសវាងសេណារីយ៉ូបែបនេះកុំឱ្យកើតមានឡើង។មួយសប្តាហ៍មុននេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋកាលពីថ្ងៃទី៥ ខែតុលាបានជំរុញឱ្យប្រធានាធិបតីJoeBidenបណ្តេញអ្នកការទូតរុស្សី៣០០នាក់ចេញពីសហរដ្ឋអាមេរិក។ប្រសិនបើទីក្រុងម៉ូស្គូមិនចេញទិដ្ឋាការបន្ថែមសម្រាប់បុគ្គលិកនៅស្ថានទូតអាមេរិកក្នុងប្រទេសរុស្ស៊ី៕យោងតាមReuters

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។រូបភាពTass