សូមប្រ​យ័ត្ន!ចាប់ពីថ្ងៃទី៣០​ខែមីនា​ដល់ថ្ងៃទី០៥​មេសាអាចមានភ្លៀងក្នុងកម្រិតពី​​មធ្យម​​ទៅច្រើន​លាយឡំទៅ​ដោយផ្គររន្ទះនិ​ងខ្យល់​កន្ត្រាក់

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៃការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២២បានឲ្យដឹងថាចាប់ពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី០៥មេសាអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ។ក្រសួងធនធានទឹកបានបញ្ជាក់អោយដឹងថា( ចាប់ពីថ្ងៃទី៣០ខែមីនាដល់ថ្ងៃទី០៥ខែមេសាឆ្នាំ២០២២ ) ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនសូមសាធារណជនជ្រាបជាព័ត៌មាន។