ប្រមុខ​ដឹកនាំកម្ពុជា​បញ្ជក់ជំ​ហរ​ចំពោះស​​កម្មភា​ពឈ្លាន​ពា​​នរប​ស់រុស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែន

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងបញ្ជាក់ជាថ្មីថាជំហរផ្លូវការរបស់កម្ពុជាគឺប្រឆាំងរាល់ការឈ្លានពានរបស់ប្រទេសមួយទៅលើអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រទេសមួយផ្សេងទៀត ដោយកម្ពុជាគោរពតាមច្បាប់និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ថ្លែងក្នុងពិធីសម្ពោធអគារជំងឺត្រចៀក ច្រមុះបំពង់កមិត្តភាពកម្ពុជា-កូរ៉េនៅមន្ទីរពេទ្យព្រះអង្គឌួងថ្ងៃនេះសម្តេចនាយករដ្ឋមន្ត្រីបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់រុស្ស៊ីដោយមានប្រសាសន៍ថាកម្ពុជាប្រកាន់គោលការណ៍មិនថារុស្ស៊ី ប្រទេសណាដែលឈ្លានពានប្រទេសផ្សេងទៀតកម្ពុជាតែងតែប្រឆាំង។ការលើកឡើងរបស់សម្តេចហ៊ុន សែនដូច្នេះគឺជាការឆ្លើយតបទៅនឹងអ្នកវិភាគដែលលើកឡើងថាកម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ីដោយហេតុផលទី១៖ កម្ពុជាមិនទាន់មាននាវាមុជទឹកទី២៖កម្ពុជាមិនទាន់មានយន្តហោះមិចទំលាក់គ្រប់បែកទី៣៖ កម្ពុជាមិនទាន់មានកាតព្វកិច្ចយោធានិងទី៤៖កងទ័ពកម្ពុជាសំបូរដោយឧត្តមសេនីយ៍ដែលមានក្បាលពោះធំ។បើតាមសម្តេចហ៊ុនសែនបានបោះឆ្នោតប្រឆាំងការឈា្លនពានរបស់រុស្ស៊ីចំនួន២លើកមកហើយ ។ហើយជំហររបស់កម្ពុជាប្រឆាំងនឹងការឈ្លានពានពេលនេះមិនថាចំពោះតែរុស្ស៊ីនោះទេ។ សម្តេចថាការគោរពដល់ឯករាជ្យនិងអធិបតេយ្យរបស់អ៊ុយក្រែនមានតម្លៃស្មើនឹងការគោរពដល់ឯករាជ្យនិងអធិបតេយ្យរបស់កម្ពុជា។សម្តេចបន្តថារុស្ស៊ីជា​មិត្ត​របស់​កម្ពុជាហើយ​ធ្លាប់​ជួយ​កម្ពុជា។យ៉ាង​ណា​ក៏​ដោយសម្តេចនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា៖«សកម្មភាពឈ្លានពាននេះកម្ពុជាមិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រិតបានទេថ្ងៃក្រោយបើសិនជាប្រទេសមួយធ្វើឥរិយាបទបែបនេះមកលើកម្ពុជា តើកម្ពុជាត្រូវទៅពឹងពាក់នរណាយើងអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិមិនអនុវត្តនយោបាយការបរទេសផ្អែកលើកម្លាំងទេ»។ដោយឡែកកម្ពុជា គឺជាសមាជិកសហស្ថាបនិកនៃដំណោះស្រាយគ្រាអាសន្ននៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីស្ថានភាពនៅអ៊ុយក្រែនហើយក្នុងចំណោមប្រទេសចំនួន១៤១កម្ពុជាបានបោះឆ្នោតថ្កោលទោសនិងទាមទារឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែន។សម្តេចក៏បានបញ្ជាក់ថាទោះបីជាប្រទេសកម្ពុជាជាប្រទេសមហាអំណាចយោធាលើពិភពលោកក៏កម្ពុជាមិនប្រើប្រាស់កម្លាំងដើម្បីធ្វើការឈ្លានពានប្រទេសដទៃនោះឡើយ៕KHMERTIME,RFI

ផ្សែងហុយឡើងលើអាកាសក្នុងទីក្រុង Lviv ភាគខាងលិចប្រទេសអ៊ុយក្រែន ថ្ងៃសៅរ៍ ទី២៦ខែមីនាឆ្នាំ២០២២។AP