កូរ៉េខា​ងជើង​អះ​អាង​ថា​នឹ​ង​បន្ត​អភិវឌ្ឍ​ស​មត្ថភា​ព​វាយលុក

មេដឹកនាំកូរ៉េខាងជើងលោកKimJong-unបាននិយាយថាប្រទេសនេះនឹងបន្តអភិវឌ្ឍ “សមត្ថភាពវាយលុកដ៏ខ្លាំងក្លា”ដែលមិនអាចផ្លាស់ប្តូរឬទិញបាន។ទីភ្នាក់ងារសារព័ត៌មាន KCNA បានដកស្រង់សម្តីលោកKimបាននិយាយក្នុងអំឡុងពេលជួបជាមួយមន្ត្រីអ្នកវិទ្យាសាស្ត្រវិស្វករថា “មានតែនៅពេលដែលបំពាក់ដោយសមត្ថភាពវាយលុកដ៏ខ្លាំងក្លានិងកម្លាំងយោធាដែលមិនអាចបញ្ឈប់បាន យើងអាចការពារសង្រ្គាមធានាសន្តិសុខសម្រាប់ប្រទេសនិងទប់ស្កាត់និងគ្រប់គ្រងរាល់ការគំរាមកំហែង”។ និង​បុគ្គលិក​ដែល​ចូល​រួម​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​អន្តរទ្វីប(ICBM)នៅ​ថ្ងៃ​ទី ២៤ខែ​មីនា។លោក Kim ក៏បាននិយាយផងដែរថាការសាកល្បង ICBM ចុងក្រោយនេះ គឺមានបំណងជួយរារាំងរាល់សកម្មភាពយោធារបស់អាមេរិក។ទីក្រុងវ៉ាស៊ីនតោនបានព្យាយាមដាក់សម្ពាធលើទីក្រុងព្យុងយ៉ាងឱ្យបោះបង់ឬកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរនិងICBMsរបស់ខ្លួនដែលមានសមត្ថភាពកំណត់គោលដៅនៅសហរដ្ឋអាមេរិក។ទោះបីជាយ៉ាងណាក៏ដោយ លោក Kimបាននិយាយថា កងកម្លាំងការពារស្វ័យការពាររបស់កូរ៉េខាងជើង”មិនអាចផ្លាស់ប្តូរឬទិញអ្វីបានឡើយ” ហើយនឹងរក្សាបានយ៉ាងរឹងមាំទោះបីជាមានការលំបាកនិងការសាកល្បងខ្លាំងក៏ដោយ។លោកបាននិយាយថាកូរ៉េខាងជើងនឹងបន្តកសាង”កម្លាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះនិងរឹងមាំជាងមុន” ដោយសំដៅទៅលើកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃទី២៥ខែមីនាថា ខ្លួននឹងជំរុញឱ្យអង្គការសហប្រជាជាតិបង្កើនការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងសម្រាប់ “ការបង្កហេតុដ៏គ្រោះថ្នាក់កាន់តែខ្លាំង”។ប៉ុន្តែប្រទេសចិននិងរុស្ស៊ីបានបង្ហាញពីការជំទាស់របស់ពួកគេ។កាំជ្រួច Hwasong-17ដែលជាគំរូតាម ICBM ដំបូងរបស់កូរ៉េខាងជើងបានបាញ់តាំងពីឆ្នាំ២០១៧ក្នុងអំឡុងពេលការបាញ់សាកល្បងកាលពីសប្តាហ៍មុន បានឈានដល់កម្ពស់ជាង៦,២០០គីឡូម៉ែត្រ និងបានធ្វើដំណើរជិត១,១០០គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។អ្នកជំនាញបាននិយាយថាប្រសិនបើបាញ់បង្ហោះតាមគន្លងស្តង់ដារ នោះHwasong-17 អាចឈានដល់ចម្ងាយ១៣,០០០គីឡូម៉ែត្រ ដែលវាគ្រប់គ្រាន់សម្រាប់គ្របដណ្ដប់គ្រប់គោលដៅទាំងអស់នៅក្នុងទឹកដីអាមេរិក៕យោងតាមReuters

មេដឹកនាំកូរ៉េខាងជើងលោកKimJong-un។រូបភាពAP