ក្រុមកា​រងារអ​ន្តរក្រសួងចុះពិ​និត្យស្ថាន​ភាពនិងកំ​ណត់ទីតាំងស្រា​វជ្រាវ​តាមដា​នត្រួតពិនិ​​ត្យនូវស​កម្មភា​ពបទល្មើស​ជលផល

នាថ្ងៃអាទិត្យ១០រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានការណែនាំពីឯកឧត្តមវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីការសម្របសម្រួលពីឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ញាការកងយោធពលខេមរភូមិន្ទនិងឯកឧត្តម នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ញាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រុមការងារអន្តរក្រសួង-ស្ថាប័នដឹកនាំដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណ:បញ្ជាការឯកភាពខេត្តសៀមរាប ដែលមានកម្លាំងសរុបចំនួន៧០នាក់និងទូកចំនួន៧គ្រឿងបានចុះពិនិត្យស្ថានភាពបទល្មើសជលផលនិងកំណត់ទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដើម្បីស្រាវជ្រាវ តាមដាន ត្រួតពិនិត្យជាប្រចាំនូវសកម្មភាពបទល្មើសជលផល។បន្ទាប់ពីការចុះពិនិត្យជាក់ស្តែងក្រុមការងារអន្តរក្រសួង-ស្ថាប័នបានសម្រេចជ្រើសរើសទីតាំងបញ្ជាការឈរជើងរបស់ក្រុមអន្តរាគមន៍ថ្នាក់ជាតិស្ថិតនៅកន្លែងអភិរក្សជលផលកំពង់ភ្លុកឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងនិងឃុំកំពង់ឃ្លាំងស្រុកសូទ្រនិគមខេត្តសៀមរាប។សារសំខាន់នៃទីតាំងឈរជើងនេះគឺអាចចល័តកម្លាំងជួយអន្តរាគមន៍ដល់ភូមិសាស្រ្តខេត្តសៀមរាប ខេត្តបាត់ដំបង និងមួយផ្នែកនៃខេត្តពោធិសាត់បានយ៉ាងងាយស្រួល និងទាន់សភាពការ។ក្នុងបេសកកម្មនេះកម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបក៏បានរឹបអូសទូក១គ្រឿងនិងឧបករណ៍នេសាទម៉ាញ់១វង់ដែលជនល្មើសបានលាក់បង្កប់ក្នុងទឹកនៅចំណុចចុងឃ្នាសផងដែរ៕សហការី