កាំជ្រួ​ចOniksរប​ស់រុស្សីបាញ់ចំឃ្លាំ​ងប្រេងអ៊ុ​យក្រែន

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាខ្លួនបានបំផ្លាញឃ្លាំងផ្ទុកឥន្ធនៈយោធាមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនជាមួយនឹងកាំជ្រួចOniks ។អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយនៅថ្ងៃនេះថាឃ្លាំងផ្ទុកឥន្ធនៈដែលរងការវាយប្រហារដោយកាំជ្រួចOniks មានទីតាំងនៅខេត្តNikolaevដែលជាកន្លែងចាក់សាំងសម្រាប់អង្គភាពប្រដាប់អាវុធអ៊ុយក្រែនជាច្រើននៅក្នុងតំបន់ភាគខាងត្បូង។កងទ័ពអាកាសរុស្ស៊ីបានវាយប្រហារគោលដៅយោធាចំនួន១១៧នៅក្នុងប្រទេសអ៊ុយក្រែនក្នុងថ្ងៃកន្លងមករួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ផងដែរ។ លោកKonashenkov បានបញ្ជាក់ថាប្រទេសរុស្ស៊ីក៏បានបំផ្លាញប៉ុស្តិ៍បញ្ជាការចំនួន៦ប្រព័ន្ធរ៉ុក្កែតចំនួន៣និងចំណុចប្រមូលផ្តុំចំនួន ៩២នៃសម្ភារៈយោធាអង្គភាពប្រដាប់អាវុធនិង”កងកម្លាំងជាតិនិយម”របស់អ៊ុយក្រែនផងដែរ។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាឃ្លាំងអាវុធនិងគ្រាប់រំសេវរបស់អ៊ុយក្រែននៅក្នុងភូមិ Velikiye Korovintsi ខេត្ត Zhitomir ត្រូវបានបំផ្លាញដោយកាំជ្រួចធ្វើដំណើរពីសមុទ្រ Kalibr កាលពីថ្ងៃទី ២៥ខែមីនា។ លើសពីនេះ ការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់ Su-25 ចំនួន២គ្រឿងទៀត Su-24 ១គ្រឿង យន្តហោះគ្មានមនុស្សបើក៦គ្រឿង និងកាំជ្រួចយុទ្ធសាស្ត្រ Tochka-U ១គ្រឿងពីអ៊ុយក្រែន។អ៊ុយក្រែន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​រុស្ស៊ី​ទេ។កាល​ពី​ពីរ​ថ្ងៃ​មុនរុស្ស៊ី​បាន​ប្រើ​កាំជ្រួច​នាវា Kalibrដើម្បី​កម្ទេច​ឃ្លាំង​ផ្ទុក​ឥន្ធនៈ​យោធា​ធំ​បំផុត​ក្នុង​ប្រទេស​អ៊ុយក្រែននៅ​ភូមិ Kalynivka ជិត​ក្រុង Kiev។ យោងតាមក្រសួងការពារជាតិរុស្ស៊ីនេះគឺជាឃ្លាំងឥន្ធនៈសំខាន់តែមួយគត់ដែលនៅសេសសល់របស់កងទ័ពអ៊ុយក្រែនដែលធានាបាននូវភស្តុភារសម្រាប់កងកម្លាំងនៅក្នុងផ្នែកកណ្តាលនៃប្រទេស។រុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈហើយការប្រយុទ្ធគ្នាមិនបានបង្ហាញសញ្ញានៃការថយចុះមកទល់ពេលនេះទេ។ការឈានទៅមុខរបស់យោធារុស្ស៊ីគឺអំណោយផលបំផុតនៅលើឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននៅពេលដែលវាគ្រប់គ្រងទីក្រុងធំ Kherson និងគោលដៅតូចៗមួយចំនួនដូចជា Melitopol ។ទោះបីជាយ៉ាងណាក៏ដោយ នៅឯគោលដៅសំខាន់ៗដែលនៅសេសសល់ដូចជាទីក្រុង Kharkov, Mariupol និងរដ្ឋធានី Kiev កងកម្លាំងរុស្ស៊ីហាក់ដូចជាមានការភ្ញាក់ផ្អើលចំពោះការតស៊ូរបស់កងទ័ពអ៊ុយក្រែន។ មន្ត្រីKiev និងលោកខាងលិចបាននិយាយកាលពីថ្ងៃទី២៣ខែមីនាថាអង្គភាពរុស្ស៊ីត្រូវបានរុញច្រានមកវិញនៅក្នុងទីក្រុងKievហើយត្រូវប្តូរទៅជាទម្រង់ការពារវិញ។ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានតភ្ជាប់ផ្នែកមួយនៃច្រករបៀងពីឧបទ្វីបCrimeaទៅកាន់តំបន់ Donbass ។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី២៥ខែមីនាថាប្រតិបត្តិការពិសេសនៅអ៊ុយក្រែនបានបញ្ចប់ដំណាក់កាលទី១ហើយបានផ្លាស់ប្តូរការផ្តោតអារម្មណ៍ទៅលើការរំដោះតំបន់Donbass ។ទីក្រុងម៉ូស្គូ និងក្រុងKievបានធ្វើការចរចាជាច្រើនលើកចាប់តាំងពីការផ្ទុះឡើងនៃជម្លោះដោយមានជំនួយពីប្រទេសមួយចំនួនដែលមានទំនាក់ទំនងល្អជាមួយភាគីទាំង២។ប៉ុន្តែមិនទាន់អាចស្វែងរកសំឡេងរួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែននៅឡើយ៕យោងតាមTASS

រុស្ស៊ី​បាន​បាញ់​សាកល្បង​កាំជ្រួច​Oniks នៅ​ខែ​កញ្ញា ឆ្នាំ២០១៩នៅ​ចុង​បូព៌ា។ រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី។