រដ្ឋម​ន្ត្រីរដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីនៅក្នុងការប្រកួតវាយ​កូនគោ​​លពានរង្វាន់​សម្ដេចក្រឡាហោ​មសខេង​លើ​កទី៥

នាថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីនៅក្នុងការប្រកួតវាយកូនគោលពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥ នៅទីលានវាយកូនគោលវឌ្ឍនៈ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ការប្រកួតវាយកូនគោលនាឱកាសនោះ មានការអញ្ជើញចូលរួមពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងឯកជនមួយចំនួនទៀត ។
ឆ្លងកាត់ការប្រកួតពេញមួយព្រឹក ជ័យលាភីលេខ១ឈ្នះពានរង្វាន់នៅក្នុងការកួតវាយកូនគោល ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥នេះ បានទៅលើឯកឧត្ដម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ ។ ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង និងសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញបំពាក់មេដាយអនុស្សាវរីយ៍នៅក្នុងការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៥នេះ ជូនថ្នាក់ដឹកនាំវិស័យសាធារណៈ និងឯកជនដែលបានចូលរួមប្រកួតផងដែរ ៕សហការី