លោ​កKim ​Jong-unត្រួតពិនិត្យការ​​សាកល្បងមីស៊ី​លបិសាចដ៏​ធំបំ​ផុត​របស់កូរ៉េ​ខាង​ជើង

មេដឹកនាំកូរ៉េខាងជើងលោកKim Jong-unបានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប(ICBM) Hwasong-17 ដែលជាអាវុធដែលគេដាក់ឈ្មោះថា “បិសាច”ដោយក្រុមអ្នកសង្កេតការណ៍ហើយវាគឺជា ICBM ដ៏ធំបំផុតរបស់ទីក្រុងព្យុងយ៉ាងនាពេលបច្ចុប្បន្ន។ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA កាលពីថ្ងៃទី២៤ ខែមីនាបានបញ្ជាក់ថាប្រទេសក្នុងថ្ងៃតែមួយបានសាកល្បងមីស៊ីល ICBM ថ្មីនិងមានឥទ្ធិពល ដោយបញ្ចប់ជាផ្លូវការនូវការផ្អាកការធ្វើតេស្តអាវុធរយៈចម្ងាយឆ្ងាយដែលដាក់ដោយក្រុងព្យុងយ៉ាងកាលពីដើមឆ្នាំ ២០១៧។KCNA បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោកKim Jong-unបានដឹកនាំដោយផ្ទាល់នូវការសាកល្បង Hwasong-17 ដែលជា ICBM ដ៏ធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់កូរ៉េខាងជើង។Hwasong-17 ត្រូវបានណែនាំជាលើកដំបូងដោយប្រទេសកូរ៉េខាងជើងនៅឯក្បួនដង្ហែរយោធាក្នុងខែតុលាឆ្នាំ២០២០ហើយត្រូវបានគេហៅថា “មីស៊ីលបិសាច” ដោយអ្នកជំនាញ។លោក Kim បាននិយាយថា Hwasong-17 ត្រូវបានចាត់ទុកថាជាអាវុធដ៏សំខាន់មួយក្នុងការទប់ស្កាត់ជម្លោះនុយក្លេអ៊ែរ។KCNA បានបង្ហាញឱ្យដឹងថា កាំជ្រួចនេះហោះបានចម្ងាយ១០៩០ គីឡូម៉ែត្រជាមួយនឹងរយៈកម្ពស់អតិបរមា ៦.២៤៨.៥ គីឡូម៉ែត្រ ហើយបានបាញ់ចំគោលដៅយ៉ាងត្រឹមត្រូវនៅសមុទ្រ។លោក Kim ក៏បានបញ្ជាក់ផងដែរថា កូរ៉េខាងជើងបានត្រៀមខ្លួនសម្រាប់ការប្រឈមមុខគ្នាដ៏រ៉ាំរ៉ៃជាមួយសហរដ្ឋអាមេរិកហើយថាកងកម្លាំងយុទ្ធសាស្ត្ររបស់ខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បី”ត្រួតពិនិត្យនិងទប់ស្កាត់” រាល់កិច្ចខិតខំប្រឹងប្រែងយោធារបស់សហរដ្ឋអាមេរិក។កូរ៉េខាងត្បូង និងជប៉ុនបាននិយាយកាលពីមុនថាយន្តហោះ Hwasong-17 ហោះបានខ្ពស់ជាងនិងយូរជាងមីស៊ីលណាដែលកូរ៉េខាងជើងបានសាកល្បងពីមុន មុនពេលវាធ្លាក់នៅសមុទ្រភាគខាងលិចប្រទេសជប៉ុន។នេះជាការបាញ់បង្ហោះICBM ដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០១៧ហើយតំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការអភិវឌ្ឍន៍កម្មវិធីអាវុធរបស់កូរ៉េខាងជើងជាពិសេសជាមួយនឹងអាវុធដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងមានរយៈចម្ងាយទៅដល់ទឹកដីអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Reuters ។ចំណាត់ការរបស់កូរ៉េខាងជើងនៅតែបន្តបង្កបញ្ហាប្រឈមថ្មីសម្រាប់ប្រធានាធិបតីអាមេរិក Joe Biden ក៏ដូចជារដ្ឋាភិបាលកូរ៉េខាងត្បូង និងជប៉ុន។ ប្រទេស​ទាំង​នេះ​បាន​បញ្ចេញ​សំឡេង​រិះគន់​កូរ៉េ​ខាង​ជើង។ទីក្រុងព្យុងយ៉ាងបានផ្អាកការសាកល្បង ICBM និងនុយក្លេអ៊ែរចាប់តាំងពីឆ្នាំ២០១៧ ដើម្បីបន្តការចរចាស្តីពីការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតបានជាប់គាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កូរ៉េខាងជើងនិយាយថា អាវុធរបស់ខ្លួនគឺចាំបាច់សម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីការពារខ្លួនប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកដែលខ្លួនបានចោទប្រកាន់ថាជា”សត្រូវ” ។បន្ទាប់ពីការសាកល្បង ICBM របស់កូរ៉េខាងជើង កូរ៉េខាងត្បូងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនិងបាញ់បង្ហោះកាំជ្រួចផ្លោងនិងមីស៊ីលបាញ់ពីលើអាកាសជាបន្តបន្ទាប់។ កូរ៉េខាងត្បូងនិយាយថាសមយុទ្ធនេះផ្ញើសារថា “មានសមត្ថភាពនិងត្រៀមខ្លួនជាស្រេច” ដើម្បីតម្រង់អាវុធច្បាស់លាស់នៅកន្លែងបាញ់មីស៊ីលរបស់កូរ៉េខាងជើង និងគោលដៅផ្សេងទៀត ប្រសិនបើចាំបាច់៕យោងតាមReuters

មេដឹកនាំកូរ៉េខាងជើងលោកKim Jong-unពិនិត្យការបាញ់បង្ហោះរ៉ុក្កែត Hwasong-17 នៅថ្ងៃទី២៤ ខែមីនា។ រូបថត៖ KCNA។

Hwasong-17 របស់កូរ៉េខាងជើង ចាកចេញពីកន្លែងបាញ់បង្ហោះនៅថ្ងៃទី ២៤ ខែមីនា។ រូបថត៖Reuters។