“ស្នា​មប្រេះ”ដែ​លធ្វើឱ្យការចរ​ចាររុស្ស៊ី-​អ៊ុយក្រែន​នៅតែជា​ប់គាំង

រុស្ស៊ីនិងអ៊ុយក្រែនបានឆ្លងកាត់ការចរចាជាច្រើនលើកដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះសង្រ្គាម។ ទោះជាយ៉ាងណាក៏ដោយភាគីទាំង២នៅតែមានភាពខ្វែងគំនិតគ្នាដែលរារាំងដំណើរការនេះមិនឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។កាលពីថ្ងៃទី២៤ខែកុម្ភៈរុស្ស៊ីបានបើកប្រតិបត្តិការពិសេសមួយក្នុងប្រទេសអ៊ុយក្រែនដោយមានគោលដៅដកទ័ពប្រទេសជិតខាង។ប្រហែលមួយខែក្រោយមកភាគីទាំង២បានអង្គុយតុចរចាទាំងទល់មុខគ្នានិងទម្រង់អនឡាញ។ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់អាចឯកភាពគ្នាលើបញ្ហាសំខាន់ៗបានទេ។ថ្វីបើតួកគីដែលកំពុងធ្វើការសម្រុះសម្រួលយ៉ាងសកម្មបានលាតត្រដាងថាទាំងរុស្ស៊ី និងអ៊ុយក្រែនបានរួមគ្នាលើបញ្ហាសំខាន់ៗមួយចំនួនក៏ដោយតាមពិតទៅមិនមានព័ត៌មានផ្លូវការណាមួយដែលបង្ហាញថាភាគីទាំង២បានជួបប្រជុំគ្នានោះទេដើម្បីបញ្ចប់អរិភាព។យោងតាម ​Reuters មានបញ្ហាច្រើនជាងមួយដែលកំពុង”បិទផ្លូវ”សម្រាប់ភាគីទាំង២ក្នុងការស្វែងរកដំណោះស្រាយចុងក្រោយ។ រុស្ស៊ី​នៅ​តែ​មាន​ជំហរ​រឹងប៉ឹង​ក្នុង​គោល​បំណង​របស់​ខ្លួនបើ​ទោះ​ជា​មាន​សម្ពាធ​ដាក់​ទណ្ឌកម្ម​ពី​លោក​ខាង​លិច​ក៏​ដោយ។ទន្ទឹមនឹងនេះអ៊ុយក្រែន ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏បង្ហាញជំហរតឹងតែងនៅលើតុចរចាលើបញ្ហាដែលខ្លួនចាត់ទុកថាគ្មានការសម្របសម្រួល។

បញ្ហាទឹកដី

បញ្ហាលំបាកបំផុតក្នុងការចរចាគឺទឹកដី។រុស្ស៊ី​បាន​បញ្ចូល​គ្រីមៀ​ក្នុង​ឆ្នាំ២០១៤ ហើយ​នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ ទីក្រុង​ម៉ូស្គូ​បាន​ទទួល​ស្គាល់​ឯករាជ្យ​នៃ​តំបន់​ដាច់​២​គឺ Donetsk និង Lugansk នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។ចាប់តាំងពីការចាប់ផ្តើមនៃអរិភាពមកកងកម្លាំងរុស្ស៊ីបានដណ្តើមកាន់កាប់ទឹកដីជាច្រើននៅលើជម្រាលភាគខាងត្បូងនៃអ៊ុយក្រែនភាគខាងជើងគ្រីមៀទឹកដីជុំវិញតំបន់បំបែក ព្រមទាំងទឹកដីនៅភាគខាងកើត និងខាងលិចនៃទីក្រុងគៀវ។អ៊ុយក្រែន​និយាយ​ថាខ្លួន​នឹង​មិន​ទទួល​ស្គាល់​ការ​បញ្ចូល​ឧបទ្វីប​គ្រីមៀ​របស់​រុស្ស៊ី ឬ​ឯករាជ្យ​នៃ​តំបន់​ទាំងពីរ​នៅ Donbass ឡើយ។អ្នកចរចាសម្រាប់គណៈប្រតិភូអ៊ុយក្រែនលោក Mykhailo Podolyakបាននិយាយថា”ជំហររបស់យើងមិនផ្លាស់ប្តូរទេ”។លោកបាននិយាយថាអ៊ុយក្រែនប្តេជ្ញាសម្រេចបាននូវគោលដៅនៃបទឈប់បាញ់ការដកទ័ពរុស្ស៊ីនិងការធានាសន្តិសុខសម្រាប់ភាគីក្រុងគៀវ។សម្រាប់រុស្ស៊ីការទទួលស្គាល់របស់អ៊ុយក្រែនចំពោះការបញ្ចូលទីក្រុងម៉ូស្គូលើតំបន់គ្រីមនិងការទទួលស្គាល់ឯករាជ្យនៃតំបន់ដាច់ចេញពីតំបន់ Donbass គឺមានសារសំខាន់ដូចគ្នា និងជាគោលដៅដែលបានកំណត់នៅលើតុចរចា។ភាព​តានតឹង​រវាង​ភាគី​ទាំង២ជុំវិញ​លក្ខខណ្ឌ​មុន​នៅលើ​តុ​ចរចា​បាន​ធ្វើ​ឲ្យ​ការពិភាក្សា​រហូតមកដល់​ពេលនេះ​មិនអាច​ឈាន​ដល់​ការសន្និដ្ឋាន​រួម​បាន​។

“អព្យាក្រឹត្យភាពអ៊ុយក្រែន”

ក្រៅ​ពី​បញ្ហា​ទឹកដីរុស្ស៊ី​ក៏​បាន​បញ្ជាក់​ច្បាស់​ពី​បំណង​ចង់​ឲ្យ​អ៊ុយក្រែន​ក្លាយ​ជា​រដ្ឋ​អព្យាក្រឹត្យ។ ប្រធានអ្នកចរចាររបស់រុស្ស៊ី លោកVladimir Medinskyបាននិយាយថាអ៊ុយក្រែនបានផ្តល់យោបល់ថា វាអាចមានអព្យាក្រឹត្យដូចអូទ្រីស ឬស៊ុយអែត។ប៉ុន្តែជាមួយនឹងយោធារបស់ខ្លួន។ ទោះ​ជា​យ៉ាង​ណាទីក្រុង​គៀវបានបដិសេធព័ត៌មាននេះ។វាមិនច្បាស់ទេថាតើអព្យាក្រឹត្យភាពដែលរុស្ស៊ីនិងអ៊ុយក្រែនចង់បានកម្រិតណា។ ជាការពិតបន្ទាប់ពីការដួលរលំនៃសហភាពសូវៀតសភាអ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ ១៩៩០នៃអធិបតេយ្យភាពរដ្ឋបានបញ្ជាក់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជារដ្ឋអព្យាក្រឹតអចិន្ត្រៃយ៍។ ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីពីរបីទសវត្សរ៍មកអ៊ុយក្រែនបានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយបន្ថែមគោលដៅនៃការចូលរួមជាមួយណាតូដែលធ្វើឲ្យរុស្ស៊ីព្រួយបារម្ភអំពីហានិភ័យសន្តិសុខនៅមាត់ទ្វាររបស់ខ្លួន។លោកMedinskyបាននិយាយថាទាំងរុស្ស៊ីនិងអ៊ុយក្រែនបានពិភាក្សាគ្នាអំពីទំហំអតិបរមានៃកងទ័ពគៀវនាពេលអនាគតប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបាននិយាយថាលោកចង់បានការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរថាអ៊ុយក្រែននឹងមិនចូលរួមជាមួយណាតូឡើយ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសារភាពថាប្រទេសនេះនឹងមិនអាចចូលរួមជាមួយណាតូបានគ្រប់ពេលទេព្រោះសម្ព័ន្ធភាពនឹងមិនទទួលយកពាក្យសុំរបស់គៀវទេ។ជាមួយនឹងបញ្ហាអព្យាក្រឹត្យភាពរបស់អ៊ុយក្រែនភាគីទាំង២មិនទាន់អាចស្វែងរកសំឡេងរួមបាននៅឡើយបើទោះបីជាអ្នកជំនាញបាននិយាយថានេះអាចជាខ្លឹមសារមួយដែលអាចសម្របសម្រួលបាន។

ផលប្រយោជន៍របស់សហគមន៍និយាយភាសារុស្ស៊ី

បញ្ហាសំខាន់មួយទៀតក្នុងការចរចាររវាងទីក្រុងម៉ូស្គូនិងគៀវគឺផលប្រយោជន៍របស់ជនជាតិរុស្ស៊ីនៅអ៊ុយក្រែនជាពិសេសគឺបញ្ហារបស់អ្នកនិយាយរុស្ស៊ី។នៅឆ្នាំ២០១៩អ៊ុយក្រែនបានអនុម័តច្បាប់ផ្តល់ឋានៈពិសេសដល់ភាសាអ៊ុយក្រែន។ច្បាប់​នេះ​តម្រូវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ចេះ​ភាសា​អ៊ុយក្រែនហើយ​ធ្វើ​ឱ្យ​មាន​កាតព្វកិច្ច​សម្រាប់​មន្ត្រីរាជការ ទាហាន វេជ្ជបណ្ឌិត និង​គ្រូបង្រៀន។វាបានក្លាយជាបញ្ហារសើបរវាងប្រទេសទាំង២ហើយបានជំរុញឱ្យមានការរិះគន់ពីប្រទេសរុស្ស៊ីថ ច្បាប់នេះនឹង “ធ្វើឱ្យការបែកបាក់កាន់តែស៊ីជម្រៅនៅក្នុងសង្គមអ៊ុយក្រែន”។ម៉្យាងវិញទៀត រុស្ស៊ីក៏បានចោទប្រកាន់ក្រុមជាតិនិយមរ៉ាឌីកាល់ម្តងហើយម្តងទៀតដែលមានមនោគមវិជ្ជាថ្មីហ្វាស៊ីសនៅអ៊ុយក្រែនអំពីការធ្វើឱ្យជម្លោះជនជាតិភាគតិចកាន់តែស៊ីជម្រៅ។ទីក្រុងម៉ូស្គូបានចោទប្រកាន់កងកម្លាំងទាំងនេះពីអាកប្បកិរិយាប្រឆាំងរុស្ស៊ីនិងអំពើហិង្សាប្រឆាំងនឹងសហគមន៍និយាយភាសារុស្សីក្នុងប្រទេសអ៊ុយក្រែន។នេះ​ជា​ហេតុផល​មួយ​ដែល​រុស្ស៊ី​សម្រេច​ធ្វើ​នៅ​ថ្ងៃ​ទី២៤ខែ​កុម្ភៈ។បញ្ហាសិទ្ធិសម្រាប់ប្រជាជនដើមកំណើតរុស្ស៊ីនិងអ្នកនិយាយរុស្ស៊ីនៅអ៊ុយក្រែនក៏ត្រូវបានគេនិយាយថាជាកត្តាមួយក្នុងការចរចារវាងភាគីទាំង២។នេះបើយោងតាម​​Reuters៕យោងតាម​​Reuters

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky(ធ្វេង)និង ប្រធានាធិបតីរុស្ស៊ីលោកVladimirPutin។រូបភាព4News