វិចារណក​ថា​​៖អាជីពអ្នកឆ្លុះ​ក​ង្កែបខុ​ស​ពីក្រុមហ៊ុន

សារព័ត៌មានគឺជាស្ថាប័នឯករាជ្យនិងដើរតួនាទីយ៉ាងសំខាន់ធ្វើជាព្រាបនាំសារពីប្រជាពលរដ្ឋទៅរដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋក្នុងការរួមចំណែកជួយដល់សង្គមជាតិ។ផ្ទុយពីពាណិជ្ជករជាម្ចាស់សហគ្រាសឬក្រុមហ៊ុនវិនិយោគដែលគេប្រកបអាជីវកម្មធ្វើកិច្ចសន្យារវាងបុគ្គលពីរនាក់ឬច្រើនដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិចំណេះដឹងឬសកម្មភាពរបស់បុគ្គលទាំងនោះដើម្បីប្រកបពាណិជ្ជកិច្ចរួមគ្នាក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ។អ្នក​សារ​ព័ត៌មានគឺ​ជា​កញ្ចក់​ដែល​បាន​ឆ្លុះ​បញ្ចាំង​នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជាដែល​កំពុង​អនុវត្ត​នូវ​រឿង​ជាក់​ស្តែង​ផ្ទាល់​តែ​ម្តងដែល​កំពុង​តែ​កើត​ឡើងនៅ​ក្នុង​ប្រទេស​កម្ពុជានា​ពេល​បច្ចុប្បន្ន។ការ​ឆ្លុះ​បញ្ចាំង​ពី​អ្នក​សារព័ត៌មានបាន​ធ្វើ​ឲ្យ​មាន​ការ​កែ​ប្រែនូវ​គោល​នយោបាយ​មួយ​ចំនួន។អ្នកព័ត៌មានធ្វើសង្គ្រាមតែដើម្បីផល​ប្រយោជន៍​សាកល​អ្នកព័ត៌មានគឺ​ជា​តួអង្គ​ម្នាក់​ក្នុង​សង្គម​។ប៉ុន្តែ​មិន​មែន​ជា​តួអង្គ​នយោបាយ​ទេបើទោះ​ជា​តួនាទីសង្គម​របស់​អ្នក​យកព័ត៌មាន​​មាន​ជះឥទ្ធិពល​នយោបាយ​ក៏ដោយ។គុណតម្លៃ​​ដែល​ជាកំណល់ជួយ​​ទ្រសកម្មភាព​វិជ្ជាជីវៈ​របស់​អ្នកព័ត៌មាន​គឺ​ដើម្បីគុណតម្លៃ​​ប្រយោជន៍​សាកលពោលគឺ​សន្ដិភាព ប្រជាធិបតេយ្យ សេរីភាព សាមគ្គីភាព សមភាព ការអប់រំ សិទ្ធិបុរស សិទ្ធិស្រ្តី សិទ្ធិកុមារ ការ​រីកចម្រើន​សង្គម។ល។ តែពិតណាស់​ថាសំណេរ​របស់​អ្នក​កាសែត​រួម​ចំណែក​ក្នុង​ការ​ផ្លាស់​ប្ដូរ​សង្គម​និង​នយោបាយ។
ប្រសិន​បើអ្នកព័ត៌មាន​ចូល​បក្សនយោបាយមួយដែល​តាម​ពិត​វាជាសិទ្ធិក្នុង​នាមជាប្រជាពលរដ្ឋ។ប៉ុន្តែអ្នក​ព័ត៌មានត្រូវ​​តែ​ហាម​ផ្ដាច់​ក្នុង​ការ​យក​អាជីព​ជាអ្នក​កាសែត​របស់​អ្នក​ទៅ​បម្រើ​ឲ្យ​បក្ស​ខ្លួន​។ជាពិសេស​ការ​ចុះ​ផ្សាយ​ពី​ការប្រកាន់​គោលជំហរ​នយោបាយ​របស់​​ខ្លួន​នៅ​ក្នុង​ទំព័រសារព័ត៌មាន។គោលការណ៍​នៃ​ការ​សរសេរ​អាច​បញ្ចៀស​ហេតុការណ៍បែបនេះ​បាន​។ជាពិសេស​តាមរយៈ​ការ​ហាម​អ្នក​ព័ត៌មាន​ដែល​ជា​សមាជិក​បក្ស​នយោបាយ​មួយឬ​សហជីព​មួយមិន​ឲ្យ​ចូល​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​សរសេរ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​គណបក្ស​នោះ​ឬ​សហជីព​នោះ​។ការ​ផ្ដល់​មតិ​របស់​អ្នក​ព័ត៌មាន​​ក៏ត្រូវគោរពគោលការណ៍ដែរជានិច្ចកាលអ្នកព័ត៌មាន​សកម្មជនដើម្បី​ផលប្រយោជន៍​មនុស្សជាតិតែង​តែ​​ប្រឆាំង​​ដោយ​បើក​ចំហ​ទៅ​នឹង​អំណាច​ដែលគាបសង្កត់​​ពួកគេ​។ពេលខ្លះគេ​ត្រូវ​ចំណាយជីវិត​។ ប៉ុន្តែ​ទោះ​ក្នុង​ករណី​មាន​ភាពតានតឹង​ខ្លាំង​យ៉ាងណាគេ​មិន​ត្រូវ​ឆ្លង​ព្រំដែននៃ​​ក្រមសីលធម៌វិជ្ជាជីវៈ​​​ដែល​ខ្លួន​ត្រូវ​តែ​គោរព​តាម​នោះ​ឡើយ។ អ្នកព័ត៌មានសកម្មជន​ដែល​ផ្សារភ្ជាប់​នឹង​គុណតម្លៃ​សាកលគឺ​ផ្ដល់​ឲ្យដៃគូ​របស់ខ្លួននូវ​លទ្ធភាព​​ក្នុង​ការ​និយាយនិង​ត្រូវ​បង្ហាញ​ពី​ភាពចេះអត់ឱន​​ចំពោះ​ការវិភាគនិង​ការអត្ថាធិប្បាយ​របស់​ដៃគូ។គោលការណ៏នៃការសំដែងមាតិរបស់សារព័ត៌មានគឺអ្នកសារព័ត៌មានជាអ្នកនាំពាក្យពីប្រជាជនទៅរាជរដ្ឋាភិបាលនិងពីរាជរដ្ឋាភិបាលទៅប្រជាជនវិញតាមរយៈ ព័ត៌មាន វិទ្យុ ទូរទស្សន៍ ទស្សនាវត្តី សារអេឡិចត្រូនិច (អ៊ឺនធឺណែត)។ល។ អ្នកសារព័ត៌មានប្រាប់ព័ត៌មានឬហេតុការណ៍ផ្សេងៗដែលកើតឡើងក្នុងសង្គមអោយ ប្រជាជននិងរាជរដ្ឋាភិបាលបានដឹងដើម្បីរកវិធីដោះស្រាយ និងធ្វើអន្តរាគមន៍ទាន់ពេលវេលា។ ការបញ្ចេញព័ត៌មានត្រូវមានលក្ខណៈច្បាស់លាស់មានតម្លាភាពនិយាយការពិតមិនភូរភរ ឬបោកបញ្ឆោតដល់សាធារណៈជនឡើយ។សារព័ត៌មានត្រូវផ្សព្វផ្សាយអោយបានទៀងទាត់ពេលវេលា និងបម្រើផលប្រយោជន៍ដល់មនុស្សទូទៅនិងមិនបំរើផលប្រយោគន៍គណបក្សនយោបាយណាមួយឡើយ។ទីភ្នាក់ងារសារព័ត៌មានគឺជាក្រសួងនៃការចាត់តាំងរបស់អ្នកកាសែតដែលបង្កើតឡើងទៅលើការផ្ដល់អោយមានពីការធ្វើសេចក្ដីរាយការណ៏ព័ត៌មានទៅនឹងអង្គការសារពត៌មាន។ជាមួយគ្នានេះផងដែរក្រសួងសារព័ត៌មានក៏បានធ្វើការចង្អុលបង្ហាញទៅលើការផ្សព្វផ្សាយដូចជាសេវាកម្មបំរើផ្ញើសារតាមទូរលេខសារព័ត៌មានផ្ញើសារជាសម្លេង ឬក៏សេវាកម្មសារព៌តមាន។អ្នកសារព័ត៌មានជាទូទៅត្រូវបាន​គេ​ចាត់ទុកថាជា​អ្នកឃ្លាំមើល​សង្គម ជា​អ្នកសង្កេតការណ៍​សង្គមឬ​ជា​កញ្ចក់​សម្រាប់​មន្ត្រី​ឆ្លុះ​មើល​ខ្លួនឯង​ដើម្បី​ដុះក្អែល​ចេញ​។ក្នុងខណៈ​ពេលដែល​មន្ត្រី​ក្នុងប្រទេស​កុំ​ម្មុយ​នី​ស​មួយចំនួនចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវឬ​ជា​តួអង្គ​ចាក់រុក​នោះនៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ឯណេះ​វិញអ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថាជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​ដោយ​ខានមិនបាន​។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យរដ្ឋាភិបាល​កំណត់​កញ្ចប់​ថវិកាជាតិ​មួយចំនួន​សម្រាប់​ទុកអោយ​សារព័ត៌មាន​របស់​រដ្ឋ​។ ឧទាហរណ៍​ជាក់ស្តែងគឺ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិកនិង​វិទ្យុ​បារាំង​អន្តរជាតិ​ជាដើម​។សារព័ត៌មាន​ពីរ​នេះទទួលបាន​ថវិកា​ពីរ​ដ្ឋ តែ​សារព័ត៌មាន​ទាំងនេះ មាន​ភារកិច្ច និង​តួនាទី​ឯករាជ្យ ហើយ​សារព័ត៌មាន​ទាំងនោះ អាច​សរសេរ​រិះគន់ឬ​សរសើរ​រដ្ឋាភិបាលឬ​សង្គម​របស់ខ្លួន​ទៅតាម​ការពិត​ជាក់ស្តែង​ដោយ​គោរព​តាម​គោលការណ៍​វិជ្ជាជីវៈ​សារ​ព័ត៌មាន​។ រដ្ឋាភិបាល​ផ្តល់​ថវិកា​ដល់​សារព័ត៌មាន​រដ្ឋ​មែន។តែ​រដ្ឋាភិបាល​គ្មាន​សិទ្ធិនិង​គ្មាន​ឥទ្ធិពល​លើ​សារព័ត៌មាន​ទាំងនោះ​ឡើយ​។និយាយ​អោយ​សាមញ្ញតាមបែប​ផ្សេងគឺថាមិនមែន​ផ្តល់​ហិរញ្ញវត្ថុ​ហើយសារព័ត៌មាន​ទាំងនោះក្លាយទៅជា​ឧបករណ៍​នយោបាយ​«​ដាច់​ថ្លៃ​»​នោះទេ​។ ​អ្នកសារព័ត៌មាន​រដ្ឋ​ទាំងនោះមិន​ធ្វើ​ការបម្រើ​រដ្ឋាភិបាល​ទេ។តែ​ធ្វើ​ការបម្រើ​ប្រជាពលរដ្ឋ​និង​សង្គម​របស់​ពួកគេពីព្រោះថវិកា​សម្រាប់​ដំណើរការ​សារព័ត៌មាន​រដ្ឋ​ទាំងនោះមើលទៅ​ហាក់បីដូចជា​ថវិកា​ចេញពី​រដ្ឋ​មែន។តែ​តាមពិតប្រភព​របស់​វា​បានមកពី​ការបង់ពន្ធ​របស់​ពល​រដ្ឋ​ទៅវិញ​ទេ​។ ដូច្នេះត្រឡប់មកវិញសារព័ត៌មាន​ជា​របស់​រដ្ឋ​មែនតែ​ត្រូវតែ​បម្រើ​មហាជន​ដែលជា​ម្ចាស់ឆ្នោតនិង​ម្ចាស់​ប្រទេស​។និយាយ​អោយ​ខ្លីមានន័យថាពលរដ្ឋ​ជួល​អ្នកសារព័ត៌មាន​អោយ​តាមឃ្លាំមើល​ការគ្រប់គ្រង​រដ្ឋ​ទាំងមូល​ដើម្បីអោយ​ប្រាកដថាវា​ដំណើរការ​ត្រឹមត្រូវ​ឬទេ​?។តើ​មន្ត្រីរាជការ​រដ្ឋាភិបាល​មាន​ធ្វើអំពើ​ផ្តេសផ្តាស​ឬទេ​?។នៅក្នុង​សង្គម​សេរី មន្ត្រី​ភាគច្រើន​បាន​យល់ច្បាស់​ថាខ្លួនគេ​គឺជា​មន្ត្រី​សាធារណៈ​ដែល​ត្រូវ​បម្រើ​ផលប្រយោជន៍​ពលរដ្ឋ។ដូច្នេះរាល់​កិច្ចការ​របស់​រដ្ឋ​ត្រូវតែ​បង្ហាញជូន​អ្នកកាសែតហើយ​អ្នកកាសែត​ត្រូវ​រាយការណ៍​បន្ត​ជូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោតនិង​ម្ចាស់​ប្រទេស​។អ្នកកាសែត​មិនមែនជា​អ្នក​រុក​គួ​ន​មន្ត្រី​ទេ។តែ​ពួកគេ​ធ្វើការ​ក្នុងតួនាទី​ដើម្បី​បម្រើ​ពលរដ្ឋ​ដែល​ចង់ដឹង​ពី​សកម្មភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​។​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​មន្ត្រីជាន់ខ្ពស់​មិនសូវមាន​គំនិត​គិតថាត្រូវតែ​គេច​មុខ​ពី​អ្នកកាសែត​ទេពីព្រោះ នៅពេលដែល​ពួកគេ​កាន់តំណែង​ខ្ពស់ជា​លក្ខណៈ​ស្វ័យប្រវត្តិពួកគេ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែលជា​សាវ័ក​របស់​ប្រជាពលរដ្ឋ​។ប្រសិនបើ​មន្ត្រីជាន់ខ្ពស់មិន​ចង់អោយ​អ្នកសារព័ត៌មាន​រំខានលុះត្រាតែ​មន្ត្រី​រូបនោះកុំ​ស្ថិតនៅក្នុង​តំណែង​ជាន់ខ្ពស់​ដែល​ទទួលបាន​ការគាំទ្រ​ពី​រាស្ត្រ​។ម្យ៉ាងទៀតមន្ត្រី​ដែល​រអា​នឹង​អ្នកសារព័ត៌មានមន្ត្រី​រូបនោះអាចមាន​ភាពអាថ៌កំបាំង​។រាស្ត្រ​អាច​ផ្តល់​តំណែង​ជូន​មន្ត្រីជាន់ខ្ពស់​បាន តែ​ត្រឡប់មកវិញមន្ត្រីជាន់ខ្ពស់​មិនអាច​លាក់បាំងសក​ម្មភាព​របស់ខ្លួនដែល​ត្រូវប​ម្រើ​រាស្ត្រ​ឡើយ​។តម្លាភាពនៅក្នុងទីងងឹតគឺជា​រឿងអាថ៌កំបាំងនិងជា​រឿងគួរអោយសង្ស័យ​។យើងទាំងអស់គ្នា​ជាជនរួមជាតិខ្មែរតែ​តែធ្លាប់ឮប្រសាសន៍សម្តេចតេជោហ៊ុនសែននៅលើកញ្ចក់ទូរទស្សន៍តាមវិទ្យុនិងទំព័រកាសែតថាអ្នកកាសែតប្រៀបបាននិងអ្នកឆ្លុះកង្កែបធ្វើការទៅតាមឆន្ទៈមិនមានប្រាក់បៀវត្សរ៍មានតែប្រាក់ឃើញតែប៉ុណ្ណោះមានន័យថាកាំម៉េរ៉ាគឺជាភ្លើងពន្លឺសម្រាប់អ្នកកាសែតដើរឆ្លុះកង្កែបឃើញមួយវា​យមួយឃើញពីរវាយពីរនោះហើយគឺជាប្រាក់ឃើញ។នៅក្នុង​សង្គម​មួយមិន​ថា ជា​សង្គម​ប្រជាធិបតេយ្យឬ​ជា​សង្គម​ពាក់កណ្តាល​សេរីឬ​ជា​សង្គមនិយមឬ​ជា​សង្គម​កុំ​ម្មុយ​នី​ស​ក៏ដោយសារព័ត៌មាន​មាន​តួនាទី​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេសមួយ​អោយ​ដើរ​នៅលើ​ផ្លូវ​យុត្តិធម៌ ស្អាតស្អំ គ្មាន​អំពើពុករលួយគ្មាន​គំនិត​បក្ខពួកនិយមមាន​សីលធម៌​ល្អ​។​ល​។ វត្តមាន​សារព័ត៌មាន​នៅក្នុង​សង្គម​មួយ​អាចជួយ​ជំ​រុញអោយ​មនុស្ស​ល្អរឹតតែ​ចង់​ធ្វើ​ល្អ​តាមរយៈ​ការចុះផ្សាយ​លើកទឹកចិត្តនិង​កាត់បន្ថយ​ចំនួន​មនុស្ស​ដែល​ធ្វើអំពើ​អាក្រក់តាមរយៈ​ការចុះផ្សាយ​បែប​រិះគន់​ស្ថាបនា​វត្តមា​សារព័ត៌មាន(ឆ្លុះកង្កែប)​អាជីពគឺខុសពីវត្តមានអាជីពក្រុមហ៊ុន៕ចលនាសង្គម

រូបភាព៖internet