
កាំជ្រួចលឿនជាងសំឡេងរបស់រុស្ស៊ីបំផ្លាញគោលដៅនៅអ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាប្រទេសនេះបានប្រើប្រាស់មីស៊ីលល្បឿនលឿនKinzhal ជាលើកដំបូងដើម្បីបំផ្លាញឃ្លាំងអាវុធនៅភាគខាងលិចប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី១៨ខែមីនា។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីថ្ងៃនេះអានថា”ប្រព័ន្ធមីស៊ីលល្បឿនលឿន Kinzhal បានបំផ្លាញឃ្លាំងក្រោមដីដ៏ធំមួយដែលមានកាំជ្រួចនិងគ្រាប់រំសេវនៅក្នុងភូមិ Deliatyn តំបន់ Ivano-Frankivsk”។កន្លងមករុស្សីមិនដែលទទួលស្គាល់ថាបានប្រើប្រាស់អាវុធល្បឿនលឿនជាងសំឡេងនេះទេក្នុងការប្រយុទ្ធ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានរាយការណ៍ថានេះជាលើកទី១ហើយដែល Kinzhal ត្រូវបានប្រើក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinធ្លាប់បានហៅកាំជ្រួច Kinzhal (Dagger)ថាជា “អាវុធដ៏ល្អ” ដែលអាចហោះបានលឿនជាងល្បឿនសំឡេង១០ដងនិងយកឈ្នះលើប្រព័ន្ធការពារដែនអាកាសណាមួយ។កាំជ្រួចKinzhalគឺជាអាវុធថ្មីមួយក្នុងចំណោមអាវុធថ្មីដែលបានបង្ហាញដោយលោកPutinក្នុងអំឡុងពេលសុន្ទរកថារដ្ឋសហភាពរបស់លោកក្នុងឆ្នាំ២០១៨ ។ភូមិ Deliatyn ជាភូមិមួយនៅជើងភ្នំ Carpathians មានទីតាំងនៅជាយក្រុង Ivano-Frankivsk ដែលជាតំបន់ដែលមានព្រំប្រទល់ប្រវែង៥០គីឡូម៉ែត្រជាមួយប្រទេសRomania ដែលជាសមាជិកមួយនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO)។រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈបានប្រកាសពីការបើកប្រតិបត្តិការយោធាពិសេសមួយដើម្បី«ផ្ដាច់អាវុធនិងផ្ដាច់ហ្វាស៊ីសអ៊ុយក្រែន»។ បន្ទាប់ពីមានអរិភាពជាង៣សប្តាហ៍រុស្ស៊ីបានកាន់កាប់តំបន់ Kherson នៅភាគខាងត្បូង ហើយកំពុងឆ្ពោះទៅកាន់ទីក្រុងកំពង់ផែយុទ្ធសាស្ត្រ Mariupol នៅភាគអាគ្នេយ៍អ៊ុយក្រែន ខណៈដែលទីក្រុងធំៗដូចជា Kiev និង Kharkov ស្ថិតនៅក្រោមការឡោមព័ទ្ធ។គណៈប្រតិភូនៃប្រទេសទាំង២បានធ្វើការចរចាជាច្រើនលើកចាប់តាំងពីជម្លោះផ្ទុះឡើង ។ប៉ុន្តែគ្រាន់តែឈានដល់កិច្ចព្រមព្រៀងលើបញ្ហាច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិល មិនមែនលើបទឈប់បាញ់នោះទេ៕យោងតាមAFP
យន្តហោះMiG-31ដឹកកាំជ្រួចល្បឿនលឿន Kinzhal ហោះកាត់ទីលានក្រហមក្នុងអំឡុងពេលក្បួនដង្ហែថ្ងៃជ័យជម្នះក្នុងក្រុងម៉ូស្គូកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។ រូបថត៖ AFP។