ប្រធា​នាធិបតី​អ៊ុយក្រែន​អំពាវនា​​វ​ឲ្យ​មាន​​ការ​ចរ​ចារុស្ស៊ី​កំណ​​ត់​លក្ខខណ្ឌ​ស​ម្រាប់​ការ​​សន្ទនា

ក្រុមមន្ត្រីវិមានក្រឹមឡាំងបានកំណត់លក្ខខណ្ឌសម្រាប់រៀបចំកិច្ចប្រជុំរវាងមេដឹកនាំទាំង២នៃប្រទេសរុស្ស៊ី និងអ៊ុយក្រែនខណៈដែលប្រធានាធិបតីVolodymyrZelenskyបានប្រកាសថា”ពេលវេលាបានមកដល់សម្រាប់ការចរចា”។នៅក្នុងសុន្ទរកថាតាមវីដេអូកាលពីថ្ងៃទី១៩ខែមីនាប្រធានាធិបតី Volodymyr Zelensky បាននិយាយថាអ៊ុយក្រែនតែងតែស្នើដំណោះស្រាយដោយសន្តិវិធីហើយទន្ទឹងរង់ចាំការចូលរួមក្នុងការចរចាប្រកបដោយអត្ថន័យនិងស្មោះត្រង់ស្តីពីសន្តិភាព សន្តិសុខ និងគ្មានការរំខាន។លោក Zelensky បាននិយាយថា “ខ្ញុំចង់ឱ្យមនុស្សស្តាប់ខ្ញុំឥឡូវនេះជាពិសេសនៅទីក្រុងម៉ូស្គូ។វាដល់ពេលសម្រាប់កិច្ចប្រជុំ វាជាពេលវេលាសម្រាប់ការសន្ទនា”។មេដឹកនាំអ៊ុយក្រែនបាននិយាយថា”ពេលវេលាបានមកដល់ហើយ ដើម្បីស្ដារបូរណភាពទឹកដីនិងយុត្តិធម៌របស់អ៊ុយក្រែន។ បើមិនដូច្នេះទេរុស្ស៊ីនឹងរងការខូចខាតបែបនេះ ដែលវានឹងត្រូវការពេលជាច្រើនជំនាន់ដើម្បីស្ដារឡើងវិញ”។ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីថាតើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះអ៊ុយក្រែនតម្រូវឱ្យប្រធានាធិបតីទាំង២ចុះហត្ថលេខាដោយផ្ទាល់ឬអត់?អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថាវា “អាស្រ័យលើទម្រង់នៃឯកសារ” ដែលមេដឹកនាំទាំង២នឹងចុះហត្ថលេខា។លោក Peskovបាននិយាយថាភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការក្នុងល្បឿនដ៏លឿនជាងពេលបច្ចុប្បន្ន។ប៉ុន្តែភាគីអ៊ុយក្រែនមិនបានបង្ហាញសញ្ញាណាមួយដែលថាខ្លួនអាចបង្កើនល្បឿនដំណើរការចរចានោះទេ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថាការចរចានៅតែបន្ត។ជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Mikhail Podolyak បាននិយាយកាលពីថ្ងៃទី១៧ខែមីនាថាប្រធានាធិបតី Zelensky អាចជួបជាមួយប្រធានាធិបតី Putin “នៅក្នុងសប្តាហ៍ខាងមុខនេះ”ប៉ុន្តែមានតែក្នុងលក្ខខណ្ឌថាសន្ធិសញ្ញាសន្តិភាពរវាងទីក្រុងម៉ូស្គូនិងគៀវរួចរាល់។លោក Podolyak បាននិយាយថា “ការចរចាអាចមានរយៈពេលជាច្រើនសប្តាហ៍ឬយូរជាងនេះ ដោយសារបញ្ហាផ្លូវច្បាប់មួយចំនួនដែលមិនមានផ្តាច់មុខទៅវិញទៅមក” ។លោក Podolyak បាននិយាយថាការទាមទារសំខាន់ៗរបស់អ៊ុយក្រែនរួមមាន “បទឈប់បាញ់ការដកទ័ព និងកិច្ចព្រមព្រៀងនយោបាយទាក់ទងនឹងទឹកដីដែលមានជម្លោះ”។យោងតាមលោក Vladimir Medinsky ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីនិងជាប្រធានអ្នកចរចាមេដឹកនាំនៃប្រទេសទាំង២អាចជួបគ្នាបានលុះត្រាតែរដ្ឋាភិបាលរៀងៗខ្លួនយល់ព្រមលើសន្ធិសញ្ញាសន្តិភាព។«ខ្ញុំគ្រាន់តែអាចនិយាយបានថា មុននឹងយើងនិយាយអំពីកិច្ចប្រជុំរបស់មេដឹកនាំទាំង២ក្រុមចរចានៃភាគីទាំង២ត្រូវតែរៀបចំ និងយល់ព្រមលើការព្រាងសន្ធិសញ្ញា។បន្ទាប់មកសន្ធិសញ្ញាត្រូវតែអនុម័តដោយរដ្ឋមន្ត្រីការបរទេស និងរដ្ឋាភិបាលនៃប្រទេសទាំង២តែប៉ុណ្ណោះ។លោក Medinskyបាននិយាយថា ប្រទេសទាំង២នឹងអាចរៀបចំកិច្ចប្រជុំកំពូលមួយ(រវាងប្រធានាធិបតីទាំងពីរ)។Medinsky បាននិយាយកាលពីថ្ងៃទី១៦ខែមីនាថាគោលដៅរបស់ទីក្រុងម៉ូស្គូក្នុងការចរចាជាមួយគៀវ នៅតែមិនផ្លាស់ប្តូរ:រុស្ស៊ីចង់ឃើញអ៊ុយក្រែនសន្តិភាព សេរី អព្យាក្រឹត្យ និងឯករាជ្យ។ប្រធានាធិបតីPutinកាលពីថ្ងៃទី១៧ខែមីនាបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីតួកគី Recep TayyipErdoganនិងបានលើកឡើងពីការទាមទាររបស់រុស្ស៊ីសម្រាប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។សំណើដំបូងដែលធ្វើឡើងដោយប្រធានាធិបតីPutinគឺអ៊ុយក្រែនត្រូវតែរក្សាអព្យាក្រឹត្យភាព និងមិនអនុវត្តដើម្បីចូលរួមជាមួយណាតូ។ លើសពីនេះលោកប្រធានាធិបតីPutinក៏ចង់ឱ្យអ៊ុយក្រែនឆ្លងកាត់ដំណើរការរំសាយអាវុធដើម្បីធានាថា ប្រទេសនេះមិនមែនជាការគំរាមកំហែងដល់រុស្ស៊ីស្របពេលដែលការពារប្រជាជនដែលនិយាយភាសារុស្សីនៅអ៊ុយក្រែននិង”ផ្តាច់ការហ្វាស៊ីសនិយម”។រុស្ស៊ី​ក៏​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ទទួល​ស្គាល់​ឯករាជ្យ​ភាព​នៃ​ទឹកដី​ដែល​បែក​បាក់​នៅ​ភាគ​ខាង​កើត។ទីក្រុងម៉ូស្គូក៏បានទាមទារឱ្យអ៊ុយក្រែនទទួលយកCrimea ជាផ្លូវការថាជាកម្មសិទ្ធិរបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានបញ្ចូលឧបទ្វីបក្នុងឆ្នាំ២០១៤។ទាំងនេះត្រូវបានចាត់ទុកថាជាបញ្ហាលំបាកសម្រាប់អ៊ុយក្រែនក្នុងការចរចា៕យោងតាមTass

ប្រធានាធិបតីអ៊ុយក្រែនVolodymyrZelensky(ធ្វេង)និងប្រធានាធិបតីរស្ស៊ីPutin។រូបភាព4News