
កម្ពុជាបន្តរកឃើញថ្មីចំនួន១៤៨នាក់ជាសះស្បើយ២៨១នាក់និងស្លាប់គ្មាន
ថ្ងៃចេញផ្សាយៈ March 18, 2022
កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន១៤៨នាក់(PCR)(អូមីក្រុងទាំងអស់) ខណៈឣ្នកជាសះស្បើយចំនួន២៨១នាក់អ្នកជំងឺស្លាប់គ្មាន។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសុក្រទី១៨ខែមីនាឆ្នាំ២០២២។នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ រកឃើញអ្នកឆ្លងថ្មី ១៤៨នាក់ទៀត និងអ្នកជាសះស្បើយ ២៨១នាក់ និងអ្នកជំងឺស្លាប់គ្មាន។
-ករណីឆ្លងសហគមន៍១១០នាក់(អូមីក្រុង)
-អ្នកដំណើរពីបរទេស៣៨នាក់(អូមីក្រុង)
គិតត្រឹមព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២២
-អ្នកឆ្លងសរុប= ១៣៤,៧៧២នាក់
-អ្នកជាសះស្បើយ=១៣០,៦៨៨នាក់
-អ្នកស្លាប់= ៣,០៤៩នាក់
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាលលេខ១១៥