ចាប់​ពីថ្ងៃទី១៦-​២២ខែមីនាឆ្នាំ២០២២អាចមានភ្លៀង​ក្នុង​កម្រិតខ្សោយ​ទៅបង្គួរលា​​យឡំផ្គររន្ទះ​និងខ្យល់​កន្ត្រាក់

សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី១៥ ខែមីនាឆ្នាំ២០២២បានឲ្យដឹងថាចាប់ពីថ្ងៃទី១៦-២២ ខែមីនាឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ ។
ក្រសួងធនធានទឹកបានបញ្ជាក់ថាក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតពីខ្សោយទៅមធ្យមនិងសម្ពាធទាបតូចៗផ្សេងទៀតដែលកើតឡើងផ្ទាល់ដោយកន្លែងជាអន្លើ( Local Low Formed ) ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន។