IAEAបាត់បង់កា​រតភ្ជាប់ទៅប្រព័​ន្ធសុវត្ថិភាព​នុយក្លេអ៊ែ​រChernobyl

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិនិយាយថាខ្លួនលែងទទួលបានទិន្នន័យពីប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពនុយក្លេអ៊ែរនៅរោងចក្រChernobyl ក្នុងប្រទេសអ៊ុយក្រែនទៀតហើយ។ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៨ខែមីនាថា”ការបញ្ជូនទិន្នន័យពីចម្ងាយពីប្រព័ន្ធត្រួតពិនិត្យវិធានការសុវត្ថិភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរChernobyl ត្រូវបានផ្តាច់” ។ “យើងកំពុងពិនិត្យមើលស្ថានភាពនៃប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពនៅទីតាំងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន ហើយនឹងផ្តល់ព័ត៌មានបន្ថែមក្នុងពេលឆាប់ៗនេះ”។IAEAប្រើប្រាស់ពាក្យថា “វិធានការសុវត្ថិភាព” ដើម្បីពិពណ៌នាអំពីវិធានការបច្ចេកទេសដែលខ្លួនអនុវត្តទាក់ទងនឹងសម្ភារៈនុយក្លេអ៊ែរនិងសកម្មភាពនានា ដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរតាមរយៈការរកឃើញដំបូងដោយការប្រើប្រាស់សម្ភារៈនុយក្លេអ៊ែរខុស។រុស្សីបានគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរChernobylនៅភាគខាងជើងអ៊ុយក្រែន បន្ទាប់ពីបានបើកប្រតិបត្តិការយោធានៅក្នុងប្រទេសកាលពី២សប្តាហ៍មុន។ បុគ្គលិកបច្ចេកទេស និងសន្តិសុខរោងចក្រប្រមាណ២១០នាក់បន្តធ្វើការនៅទីនេះក្រោមការត្រួតពិនិត្យរបស់កងកម្លាំងរុស្ស៊ី។បច្ចុប្បន្នIAEAគ្រាន់តែអាចទាក់ទងរោងចក្រតាមរយៈអ៊ីមែលហើយត្រូវបានប្រាប់ថាសមាជិកបុគ្គលិកមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរវេនទៅសម្រាកនោះទេ ដែលជា “មានសារសំខាន់សម្រាប់សុវត្ថិភាពនុយក្លេអ៊ែរ” ។ និយតករនុយក្លេអ៊ែររបស់ប្រទេសអ៊ុយក្រែនបាននិយាយថាស្ថានភាពសម្រាប់បុគ្គលិកនៅរោងចក្រនេះ “កាន់តែអាក្រក់ទៅៗ”។”ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនិងលំបាកដែលបុគ្គលិកនៃរោងចក្រថាមពលនុយក្លេអ៊ែរChernobylកំពុងប្រឈមមុខនិងហានិភ័យចំពោះសុវត្ថិភាពនុយក្លេអ៊ែរដែលបង្កឡើងដោយបញ្ហានេះ។ខ្ញុំអំពាវនាវដល់កងកម្លាំងដែលគ្រប់គ្រងរោងចក្រសង្គ្រោះបន្ទាន់ដើម្បីជំនួសបុគ្គលិកនៅទីនោះ។ អគ្គនាយក IAEA លោក Rafael Mariano Grossi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ក្រៅពីChernobylកងកម្លាំងរុស្ស៊ីក៏កំពុងគ្រប់គ្រងZaporizhzhyaដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អ៊ុយក្រែនចាប់ពីថ្ងៃទី៤ខែមីនា។ រោងចក្រ Chernobyl បច្ចុប្បន្នអសកម្ម។ប៉ុន្តែនៅតែមានបុគ្គលិក និងថែទាំដោយអ៊ុយក្រែន។មន្ត្រី​រុស្ស៊ី​បាន​ចោទ​អ៊ុយក្រែន​ថា​បាន​រក្សាទុក​អាវុធ​នៅ​កន្លែង​នោះ។ មន្ត្រីរុស្ស៊ីបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា”អាវុធនិងគ្រាប់រំសេវមួយចំនួនធំ រួមទាំងអាវុធធុនធ្ងន់ត្រូវបានរកឃើញ” ។នៅពេលដែលយុទ្ធនាការយោធាបានឈានចូលដល់ថ្ងៃទី១៤របស់ខ្លួន ប្រទេសរុស្ស៊ីបានកាន់កាប់ទីក្រុង Kherson ភាគខាងត្បូង ឡោមព័ទ្ធ Mariupol នៅភាគអាគ្នេយ៍ទីក្រុង Kharkov នៅភាគឦសានអ៊ុយក្រែន ហើយបានស្វែងរកការបង្កើតទីតាំងដ៏រឹងមាំជាមួយរដ្ឋធានីKiev ។ ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែនបានវាយតម្លៃថាការឈានទៅមុខនៃកងកម្លាំងរុស្ស៊ី”មានការថយចុះគួរឱ្យកត់សម្គាល់”៕យោងតាម AFP/Reuters

ទិដ្ឋភាពពីលើអាកាសនៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ក្នុងទីក្រុង Pripyat ប្រទេសអ៊ុយក្រែន ថ្ងៃទី៧ខែមីនា។ រូបថត៖ ក្រសួងការពារជាតិរុស្ស៊ី។