
លោកXiអំពាវនាវឱ្យមាន”ការអត់ធ្មត់ជាអតិបរមា”នៅក្នុងវិបត្តិអ៊ុយក្រែន
ប្រធានាធិបតីចិនលោកXi Jinpingបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសបារាំង និងអាល្លឺម៉ង់ដោយអំពាវនាវឱ្យភាគីទាំងអស់”អត់ធ្មត់ជាអតិបរមា” នៅពេលប្រឈមមុខនឹងវិបត្តិ “រំខាន” នៅអ៊ុយក្រែន។លោក Xi បាននិយាយក្នុងអំឡុងសន្និសីទវីដេអូជាមួយប្រធានាធិបតីបារាំងEmmanuel Macronនិងអធិការបតីអាល្លឺម៉ង់OlafScholzថា”យើងចង់អំពាវនាវឱ្យមានការអត់ធ្មត់ជាអតិបរមាដើម្បីការពារវិបត្តិមនុស្សធម៌ទ្រង់ទ្រាយធំ”។ប្រធានាធិបតីចិនបានបន្ថែមថា”ស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែនកំពុងមានបញ្ហាយ៉ាងខ្លាំង” ហើយថាទីក្រុងប៉េកាំង “ពិបាកក្នុងការឃើញជម្លោះកើតឡើងម្តងទៀតនៅទ្វីបអឺរ៉ុប”។ការអត្ថាធិប្បាយរបស់លោកXi កើតមានជាង១០ថ្ងៃបន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន។ អង្គការសហប្រជាជាតិនិយាយថាចំនួនមនុស្សភៀសខ្លួនចេញពីប្រទេសនេះបានកើនឡើងដល់ជាង២លាននាក់ដែលធ្វើឱ្យវាក្លាយជាវិបត្តិជនភៀសខ្លួនដែលកើនឡើងលឿនបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថាលោកចង់ឱ្យទីក្រុងម៉ូស្គូនិងទីក្រុងគៀវ “រក្សាការពិភាក្សា ជំនះការលំបាកនិងបន្តការចរចាដើម្បីសម្រេចបានលទ្ធផល”។ លោកក៏បាននិយាយផងដែរថា ប្រទេសចិនមានឆន្ទៈ”ធ្វើការយ៉ាងសកម្ម”ជាមួយសហគមន៍អន្តរជាតិដើម្បីសម្របសម្រួលវិបត្តិនៅអ៊ុយក្រែន។រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បានប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការសម្រុះសម្រួលហើយបានសង្កត់ធ្ងន់ថាមិត្តភាពរវាងទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូគឺ”មិនផ្លាស់ប្តូរ”។លោកWangបាននិយាយថាកាកបាទក្រហមចិននឹងបញ្ជូនជំនួយមនុស្សធម៌ទៅកាន់អ៊ុយក្រែន។បន្ទាប់ពីចាប់ផ្តើមប្រតិបត្តិការយោធាកាលពីថ្ងៃទី ២៤ ខែកុម្ភៈ រុស្ស៊ីបានកាន់កាប់ទីក្រុង Kherson ភាគខាងត្បូង ហើយឡោមព័ទ្ធ Mariupol នៅភាគអាគ្នេយ៍ និង Kharkov នៅភាគឦសានអ៊ុយក្រែន។ យោធាអ៊ុយក្រែនបានប្រកាសថាខ្លួនបានគ្រប់គ្រងទីក្រុង Chuhuiv ឡើងវិញនៅភាគឦសាននៃប្រទេសក៏ដូចជាព្រលានយន្តហោះ Mykolaiv យុទ្ធសាស្ត្រនៅភាគខាងត្បូង។ ទោះយ៉ាងណាក៏ដោយការអះអាងទាំងនេះមិនត្រូវបានផ្ទៀងផ្ទាត់ទេ។ប្រទេសរុស្ស៊ីកាលពីថ្ងៃទី៨ខែមីនា បានប្រកាសបទឈប់បាញ់និងបើកច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងចំនួន៥រួមទាំងរដ្ឋធានី Kiev, Chernihiv នៅភាគខាងជើង Sumy, Kharkov នៅភាគឦសាន និង Mariupol នៅភាគខាងត្បូងអ៊ុយក្រែន។ អ៊ុយក្រែនបាននិយាយថាខ្លួនបានចាប់ផ្តើមជម្លៀសជនស៊ីវិលចេញពីទីក្រុង Sumyនិងទីក្រុងIrpinក្បែររដ្ឋធានីKiev។រហូតមកដល់ពេលនេះរុស្ស៊ីនិងអ៊ុយក្រែនបានឆ្លងកាត់ការចរចារចំនួនបីលើកមកហើយ។ប៉ុន្តែបានបរាជ័យក្នុងការសម្រេចបាននូវលទ្ធផលឈានមុខគេស្តីពីបទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះ។ប្រទេសទាំង២បានឯកភាពបន្តកិច្ចសន្ទនារបស់ពួកគេហើយសង្ឃឹមថានឹងធ្វើឱ្យមានវឌ្ឍនភាពជាក់ស្តែង៕យោងតាមAFP
ប្រធានាធិបតីចិនលោកXi Jinpingថ្លែងក្នុងពិធីអាហារពេលល្ងាចថ្នាក់រដ្ឋសម្រាប់ថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ៥ ខែកុម្ភៈ។ រូបថត៖ Reuters។