រាយ​​ការណ៍​ជូន៖ល្បែងស៊ី​ស​ងជ​ល់មាន់​បើកលេ​ង​ដោយរ​លូននៅក្នុងសង្កាត់ទឹ​កល្អក់​៣​​ខណ្ឌទួល​​គោក​រា​ជ​ធា​នីភ្នំពេ​ញ​មិនមា​​នកា​រ​បង្រ្កាប

សូមរាយការណ៍ទីតាំងល្បែងស៊ីសងជល់មាន់បើកលេងយ៉ាងគគ្រឹកគគ្រេងបានដោយរលូន មិនទាន់ឃើញមានសមត្ថកិច្ចណាចុះធ្វើការបង្ក្រាបនោះឡើយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។សូមជម្រាបជូនឲ្យដឹងដែរថាដើម្បីទទួលបានជ័យជំនះនៃការ បោះឆ្នោតក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខលោកឃួងស្រេងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានស្វះស្វែងរកចំណុចអវិជ្ជមានមួយចំនួនយកមកធ្វើការកែលម្អរឱ្យកាន់តែប្រសើរឡើងដើម្បីទទួលបានការគាំទ្រនិងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋឈានទៅដល់ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលដ៏ខ្លីខាងមុខនេះ។ការស្វែងរកចំណុចអវិជ្ជមាននេះបានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១នៃខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០៨ កុម្ភៈ ឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ។ក្នុងពិធីសំណេះសំណាលនេះ ប្រធានគណបក្សសង្កាត់ទាំង១១ បានលើកឡើងពីភាពជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ចំនួន៤អាណត្តិកន្លងមក ហើយក៏សង្ឃឹមថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ក្នុងអាណត្តិទី៥នេះនឹងទទួលបានជោគជ័យ ។ការរំពឹងទុកបែបនេះ ដោយសារតែយើងមានគោលនយោបាយរបស់បក្សល្អត្រឹមត្រូវ ពិសេសថែមទៀត មានសម្ដេចតេជោហ៊ុនសែន ជាប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី ដ៏ល្អដែលបានបំរើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋដោយភាពស្រលាញ់និងស្មោះត្រង់ ។ អ្វីដែលយើងមើលឃើញកាន់តែច្បាស់ទៀតនោះគឺនៅក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩នេះ សម្តេចតេជោហ៊ុនសែនអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបំពេញការងារ ជូនប្រជាពលរដ្ឋបានល្អប្រសើរ ដែលធ្វើអោយកិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជន គោរពស្រលាញ់និងមានការជឿទុកចិត្ត ។បន្ថែមពីលើនេះទៀតប្រធានគណបក្សសង្កាត់ទាំង១១ ក៏បានលើកឡើងពីការខ្វះខាតមួយចំនួន លើការកសាងនូវហេដ្ឋារចនា សម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន ដូចជាការសុំដាក់បណ្តាញលូសុំដាក់ភ្លើងបំភ្លឺសាធារណៈការសុំធ្វើជណ្តើរឡើងរួមនិងការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។ លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍ថា៖ រាល់សំណូមពរនិងសំណើរឡើងរបស់ប្រធានគណបក្សសង្កាត់ទាំង១១ ត្រូវតែធ្វើឡើងអោយបានលឿន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដោយសារពេលនេះ ប្រជាពលរដ្ឋពួកគាត់ស៊ីវីល័យហើយ ដូច្នេះការស្នើសុំរបស់គាត់ក៏ត្រូវតែស៊ីវីល័យផងដែរ។ លោក ឃួង ស្រេង បន្តទៀតថា៖ រាល់ការងារអសកម្មត្រូវតែកាត់បន្ថយអោយអស់។ កងកម្លាំងមានសមត្ថកិច្វ ត្រូវតែបង្ក្រាបអោយអស់នូវល្បែងស៊ីសងគ្រប់ប្រភេទនិងគ្រឿងញៀន ពោលគឺរក្សាអោយបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។ លោកថា ទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា។ បន្ថែមពីលើនេះការរៀបចំសណ្តាប់ធ្នាប់សាធារណៈត្រូវតែបន្តធ្វើជាប់ជាប្រចាំដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទាំងអស់៕ជាគន្ធា

លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញ។រូបភាពសហការី