
ចាប់ពីថ្ងៃទី៩-១៥ខែមីនាឆ្នាំ២០២២អាចមានភ្លៀងផ្គររន្ទះលាយឡំនិងខ្យល់កន្ត្រាក់
ថ្ងៃចេញផ្សាយៈ March 8, 2022
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ចាប់ពីថ្ងៃទី៩-១៥ ខែមីនា ឆ្នាំ២០២២ អាចមានភ្លៀងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំនិងខ្យល់កន្ត្រាក់។ក្រសួងធនធានទឹកបញ្ជាក់ថានៅក្នុងសប្តាហ៍ខាងមុខនេះកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់។
– ចាប់ពីថ្ងៃទី៩-១០ខែមីនាឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន)ក្នុងកម្រិតខ្សោយ
– បន្តពីថ្ងៃទី១១-១៥ ខែមីនាឥទ្ធិពលពីសម្ពាធទាបដែលកើតឡើងលើថៃនិងកម្ពុជា ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន ៕