ឯកឧត្ត​ម​ប្រធានក្រុមការងារ​បា​នអញ្ជើញមកសា​លា​ស្រុកជើងព្រៃដោយនាំ​​យកអំណោ​យជូនគ្រួសា​រ​រងគ្រោះដោ​យខ្យល់​ក​ន្រ្ទាក់

អញ្ជើញចេញពីឃុំអំពិលឯកឧត្តមប្រធានក្រុមការងារបានអញ្ជើញមកសាលាស្រុកជើងព្រៃដោយនាំយកអំណោយមានអង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខ មី និងថវិកាចំនួន ៥០០០០០រៀល/គ្រួសារ (ស្រាប់គ្រួសារទងគ្រោះច្រើន)មកជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្ទាក់បណ្តាលឲ្យខូចខាតផ្ទះសំបែងចំនួន៨ ខ្នងផ្ទះ។ ឯកឧត្តមប្រធានក្រុមការងារបានជម្រាបជូនថា អំណោយ នេះគឺជាទឹកចិត្តចែករំលែកពីក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំ ថ្ងៃរបស់បងប្អូន ទោះជាយ៉ាងណាក្រុមការងារនឹងបន្តព្យាយាមជួយឧបត្តមតាមលទ្ធភាព និងស្ថានភាពខូចខាតជាក់ស្តែងបន្ថែមទៀត។ លោកក៏បានណែនាំឲ្យអាជ្ញាធរស្រុក ឃុំចុះជួយជាកំលាំងដើម្បីធ្វើការជួសជុលផ្ទះបានគត់មត់ឡើងវិញ៕សហការី