ទឹក​ជំ​នន់​វាយ​ប្រហារ​​អូស្ត្រាលីស្លាប់​១​៧​នាក់

រដ្ឋNew South Walesភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីបន្តទទួលរងនូវភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីទឹកជំនន់អូសបន្លាយដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសកើនឡើងដល់១៧នាក់។ភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុននៅក្នុងតំបន់រវាងរដ្ឋQueensland និង New South Wales បានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញ។ទឹក​ជំនន់​ក៏​បាន​ជន់​លិច​ទ្រព្យ​សម្បត្តិ​ជា​ច្រើនសត្វ​ពាហនៈបំផ្លាញ​ផ្លូវ​ធ្វើ​ដំណើរ។អាជ្ញាធរអូស្ត្រាលីកាលពីថ្ងៃទី៦ខែមីនា បានរកឃើញសាកសពស្ត្រីម្នាក់ទៀតនៅរដ្ឋQueenslandដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កើនឡើងដល់១៧នាក់។ ការិយាល័យឧតុនិយមនៃរដ្ឋNew South Wales(BOM)បាននិយាយថា តំបន់រួមទាំងរដ្ឋធានី រដ្ឋាភិបាលSydney អាចបន្ត ប្រឈម​នឹង​រលក​ភ្លៀង​ធ្លាក់​ខ្លាំង​មួយទៀតដែល​បង្កើន​ហានិភ័យ​ទឹកជំនន់​។Jane Golding អ្នកជំនាញឧតុនិយមនៅ BOM បាននិយាយថា”ជាអកុសល ប៉ុន្មានថ្ងៃខាងមុខនឹងបន្តមានព្យុះភ្លៀងស្ថានភាពពិតជាគ្រោះថ្នាក់សម្រាប់ប្រជាជន New South Wales”នៅភាគខាងជើងនៃរដ្ឋClarence នៅតែកើនឡើងដែលបណ្តាលឱ្យមានទឹកជំនន់ធំ។ប៉ុន្តែ Golding ព្យាករណ៍ថាអាកាសធាតុនឹងប្រសើរឡើងចាប់ពីថ្ងៃទី៩ខែមីនា។នៅទីក្រុង Brisbane រដ្ឋធានីរដ្ឋ Queensland និងតំបន់ជុំវិញដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន ។ ក្រុមមន្ត្រីកាលពីថ្ងៃទី៦ខែមីនាបាននិយាយថាដំណើរការស្តារឡើងវិញនឹងចំណាយពេលច្រើនខែ ហើយច្រើនជាង១.៥លានដុល្លារត្រូវបានបរិច្ចាគទៅអង្គការសប្បុរសធម៌។បាតុភូតអាកាសធាតុ La Nina បានបណ្តាលឱ្យSydney រដ្ឋធានីនៃរដ្ឋNew South Wales ជួបប្រទះនឹងរដូវក្តៅដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល៣០ឆ្នាំ។ អ្នកវិទ្យាសាស្ត្រជឿថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យទឹកជំនន់ភ្លើងឆេះព្រៃព្យុះនិងគ្រោះរាំងស្ងួតនៅក្នុងប្រទេសអូស្ត្រាលីកាន់តែញឹកញាប់និងធ្ងន់ធ្ងរជាងនេះ។”ទោះបីជាមានការព្រមានជាច្រើនទសវត្សរ៍ពីអ្នកវិទ្យាសាស្ត្រក៏ដោយ អូស្ត្រាលីនៅតែមិនត្រៀមខ្លួនដើម្បីទប់ទល់នឹងអាកាសធាតុធ្ងន់ធ្ងរដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុដូចជាទឹកជំនន់នាពេលបច្ចុប្បន្ន។សីតុណ្ហភាពនៅក្នុងប្រទេសអូស្ត្រាលីកើនឡើងលឿនជាងមធ្យមភាគពិភពលោក។សីតុណ្ហភាពកាន់តែខ្ពស់ធ្វើឱ្យបរិយាកាស អ្នកជំនាញបរិស្ថាន Hilary Bambrick នៅឯសាកលវិទ្យាល័យ Queensland University of Technology បាននិយាយ៕យោងតាមCNN

ទីក្រុង Lismore ភាគខាងជើងនៃរដ្ឋ New South Wales ត្រូវបានជន់លិចដោយទឹកជំនន់កាលពីថ្ងៃទី២៨ខែកុម្ភៈ។ រូបថត៖ AFP