នាយករដ្ឋមន្ត្រី​អ៊ីស្រា​អែល​បាន​​ទៅ​រុស្ស៊ី​ដោ​យ​សម្ងាត់​ដើ​ម្បី​ពិភាក្សា​​អំពី​អ៊ុ​យក្រែន

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBennettបានធ្វើដំណើរដោយសម្ងាត់ទៅកាន់ទីក្រុងម៉ូស្គូដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោកPutinនៅវិមានក្រឹមឡាំងក្នុងនាមជាអ្នកសម្របសម្រួលក្នុងជម្លោះនៅអ៊ុយក្រែន។វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលកាលពីថ្ងៃទី៥ខែមីនាថាប្រធានាធិបតីរុស្ស៊ីលោកVladimirPutinនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលNaftaliBennettបានពិភាក្សាអំពី”ទិដ្ឋភាពផ្សេងគ្នានៃស្ថានភាពនៅអ៊ុយក្រែនក្នុងបរិបទនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីជាពិសេសដើម្បីការពារ Donbass” ។រុស្ស៊ី​បាន​និយាយ​ថានាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​រយៈ​ខ្លី​ទៅ​ក្រុង​ម៉ូស្គូ។ប៉ុន្តែ​មិន​​បាន​ប​ញ្ជាក់​លម្អិត​នោះទេ។​ភាគីអ៊ីស្រាអែលបានរក្សាព័ត៌មានសម្ងាត់អំពីសកម្មភាពនេះរបស់នាយករដ្ឋមន្ត្រីBennett មុនពេលដែលវាកើតឡើងដោយគ្រាន់តែជូនដំណឹងដល់ភាគីអាមេរិកអំពីដំណើរទស្សនកិច្ចប៉ុណ្ណោះ។Ze’ev Elkinរដ្ឋមន្ត្រីក្រសួងលំនៅឋានរបស់អ៊ីស្រាអែលដែលនិយាយភាសារុស្សីបានអមដំណើរនាយករដ្ឋមន្រ្តីBennetនិងដើរតួជាអ្នកបកប្រែក្នុងអំឡុងពេលកិច្ចពិភាក្សារយៈពេលពីរម៉ោងកន្លះរវាងមេដឹកនាំទាំង២។ លទ្ធផល​នៃ​ការ​ចរចា​នៅ​មិន​ទាន់​ត្រូវ​បាន​ភាគី​នានា​ប្រកាស​នៅ​ឡើយ​ទេ។នាយករដ្ឋមន្ត្រីBennet ថ្មីៗនេះបាននិយាយតាមទូរស័ព្ទជាច្រើនដងជាមួយទាំងប្រធានាធិបតីPutinនិងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ចំពេលជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែកើនឡើង។ អ៊ីស្រាអែលកំពុងព្យាយាមប្រើទំនាក់ទំនងដ៏ល្អរបស់ខ្លួនជាមួយទាំងទីក្រុងម៉ូស្គូនិងក្រុងគៀវ ដើម្បីដើរតួជាអ្នកសម្រុះសម្រួល។នាយករដ្ឋមន្ត្រីBennettគឺជាមេដឹកនាំបរទេសដំបូងគេដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីចាប់តាំងពីយោធារបស់ប្រទេសនេះបានចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈ។ ភាគី​អ៊ុយក្រែន​ក៏​ធ្លាប់​ស្នើ​ឲ្យ​អ៊ីស្រាអែល​ចរចា​ជាមួយ​រុស្ស៊ី។នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នៅ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​ជម្លោះ​អ៊ុយក្រែនដោយ​ព្យាយាម​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ទាំង​ក្រុង​គៀវនិង​ក្រុង​ម៉ូស្គូ។ Bennett មិនចូលរួមជាមួយមេដឹកនាំលោកខាងលិច ជាពិសេសសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អាមេរិកក្នុងការរិះគន់យុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ស្នើ​ឲ្យ​មាន​ការ​ចរចា​បន្ថែម​ទៀត​ជាមួយ​រុស្ស៊ីបន្ទាប់​ពី​ការ​ចរចា​២ជុំ​ដំបូង​បាន​បរាជ័យ​ក្នុង​ការ​បង្កើត​បទ​ឈប់​បាញ់។ លោកDavydArakhamiaសមាជិកនៃគណៈប្រតិភូអ៊ុយក្រែនបាននិយាយថាកិច្ចចរចាជុំទី៣រវាងប្រទេសទាំងពីរនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមីនា។យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​មាន​រយៈពេល​ជាង​១០​ថ្ងៃ។ កងកម្លាំងរុស្ស៊ីគ្រប់គ្រងទីក្រុងធំ Kherson នៅភាគខាងត្បូងអ៊ុយក្រែន ហើយកំពុងឡោមព័ទ្ធ និងបាញ់ផ្លោងទីក្រុងមួយចំនួន រួមទាំងរដ្ឋធានី Kiev និង Kharkov ដែលជាទីក្រុងធំទី២របស់ប្រទេសនេះ។ ទីក្រុងម៉ូស្គូទទូចថាខ្លួនផ្តោតតែលើហេដ្ឋារចនាសម្ព័ន្ធយោធាប៉ុណ្ណោះ។យោធានៃប្រទេសទាំង២បានព្រមព្រៀងគ្នាកាលពីថ្ងៃទី៦ ខែមីនាដើម្បីឈប់បាញ់គ្នាប្រហែល៥ម៉ោងនៅទីក្រុង Mariupol ភាគអាគ្នេយ៍និង Volnovakha ក្នុងខេត្ត Donetsk ភាគខាងកើតអ៊ុយក្រែនដើម្បីបើកច្រករបៀងដើម្បីជម្លៀសជនស៊ីវិល។ យ៉ាងណាក៏ដោយភាគីទាំង២មិនយល់ស្របលើរបៀបពង្រឹងច្រករបៀងសុវត្ថិភាពដោយរារាំងប្រជាជនពីការជម្លៀសនិងការប្រយុទ្ធគ្នាបន្ត។នៅក្នុងសុន្ទរកថាកាលពីម្សិលមិញទៅកាន់បុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ Aeroflot លោកប្រធានាធិបតីPutinបាននិយាយថា “អ្វីគ្រប់យ៉ាងគឺទៅតាមផែនការ” នៅអ៊ុយក្រែន ហើយថាយោធារុស្ស៊ីនឹងបំពេញគោលដៅនៃប្រតិបត្តិការយោធាពិសេសគឺ “de-arm និង de-fascist អ៊ុយក្រែន។ ព្រម​ទាំង​ធានា​អព្យាក្រឹត្យភាព​របស់​ខ្លួន​ផង​ដែរ»៕យោងតាមAFP/Bloomberg

ប្រធានាធិបតី​រុស្ស៊ី Vladimir Putin(​ឆ្វេង​) និង​នាយករដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល Naftali Bennett ។ រូបថត៖ AFP។