តើពិតដែរទេ​អ្នក​ឆ្លុះកង្កែបជា​អង្គ​ការមិ​នរកប្រា​ក់​​ចំណេញតែ​រក​ចំណូល?

ជារឿយៗបងប្អូនអ្នកក្រសែត(ឆ្លុះកង្កែប)តែងតែសម្តែងនូវកង្វល់ក្នុងការចុះបញ្ជីពាណិជ្ជកម្មខណៈដែលបងប្អូនអ្នកក្រសែតខ្លះលោកមានតែទូរស័ព្ទចិនមួយគ្រាន់ផលិតព័ត៌មាននិងអ្នកទៀតជំពាក់លុយធនាគារវ័ណ្ឌករកព្រឹកខ្វះល្ងាចនិងគ្មានពាណិជ្ជកម្មថែមទៀតផង។យើងដឹងហើយថាតាំងពីបរមបុរាណមកអ្នកក្រកាសែតត្រូវបានគេចាត់ទុកថាជាអង្គការមួយមិនរកប្រាក់ចំណេញតែរកចំណូល។
មាត្រា៤១:ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចោញមតិរបស់ខ្លួនសេរីភាពខាងសារពត៌មានសេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ។ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភនាំអោយប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃដល់ទំនៀមទំលាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាសាធារណៈនិងដល់សន្តិសុខជាតិបានឡើយ។របបសារពត៌មានត្រូវរៀបចំឡើងដោយច្បាប់។ចុះបើយើងមានច្បាប់សារព័ត៌មានទៅហើយម្តេចក៏មិនអនុវត្តន៏ចាំបាច់ការចុះបញ្ជីពាណិជ្ជកម្មធើ្វអី?
១-ការចុះបញ្ជីពា​ណិជ្ជកម្ម“គឺសំដៅដ​ល់ការស្នើសុំរបស់អតិថិជនជារូបវន្តបុគ្គលឬនី​តិបុគ្គលដែលមានបំណងចង់បើកក្រុមហ៊ុនសហគ្រាសឬអាជីវកម្មផ្សេងៗស្វែងរកប្រាក់ចំណេញ”។ អ្នកស្នើសុំត្រូវបញ្ជាក់ពីមុខជំនួញរបស់ខ្លួនដែលចង់រកស៊ីកំណត់ម៉ាកសញ្ញាឬសញ្ញាសម្គាល់ឲ្យបានច្បាស់លាស់និងត្រូវទៅដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្ម។ បន្ទាប់មកសាម៉ីខ្លួនត្រូវដាក់ពាក្យស្នើសុំចុះម៉ាកសញ្ញាឬសញ្ញាសម្គាល់នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មមួយផ្នែកទៀត។បន្ទាប់ពីបានបំពេញបែបបទខាងលើនិងពិនិត្យដោយមន្ត្រីជំនាញរួចរាល់ហើយក្រសួងពាណិជ្ជកម្មនឹងចេញប្រកាសលិខិតអនុញ្ញាតឬវិញ្ញាបនបត្រអនុញ្ញាតជូនដល់សាម៉ីអ្នកស្នើសុំដើម្បីទទួលបានសិទ្ធិប្រកបអាជីវកម្មស្របច្បាប់និងសិទ្ធិការពារម៉ាក(កម្មសិទ្ធិបញ្ញា)ស្របតាមនីតិវិធីផ្លូវច្បាប់។ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មត្រូវមានកាតព្វកិច្ចក្នុងការបង់ពន្ធប៉ាតង់(ពន្ធអាជីវកម្ម) ជូនរដ្ឋ។
២-ម៉ាក“សំដៅដល់សញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃសេវារបស់ក្រុមហ៊ុន ឬសហគ្រាសនីមួយៗ ឬអាជីវកម្មនីមួយៗ”។៣-ពាណិជ្ជនាម “សំដៅដល់ឈ្មោះ ឬសញ្ញាសម្គាល់សម្រាប់បញ្ជាក់និងសម្គាល់លក្ខណៈខុសគ្នា នៃក្រុមហ៊ុន ឬសហគ្រាសនីមួយៗ ឬអាជីវកម្មនីមួយៗ”។៤-តើការប្រកបអាជីវកម្មរវាងអ្នកពាណិជ្ជករនិងអ្នកសារព័ត៌មានខុសគ្នាដូចម្តេចខ្លះ ?
ជាទូទៅអ្នកពាណិជ្ជករគេធ្វើពាណិជ្ជកម្មក្នុងគោលបំណងតែមួយគត់ គឺស្វែងរកប្រាក់ចំណេញ បើមិនចំណេញគេមិនធ្វើ។ចំពោះអ្នកសារព័ត៌មានការប្រកបអាជីវកម្មលើវិស័យសារព័ត៌មាននិងសោតទស្សន៍ ដើម្បីស្វែងរកប្រាក់ចំណូលឬប្រាក់កម្រៃ តាមរយៈការស៊ីឈ្នួលផ្សាយពាណិជ្ជកម្មឲ្យអ្នកពាណិជ្ជករ ឬការប្រើនូវចំណេះវិជ្ជាផ្នែកវិជ្ជាជីវៈសរសេរលក់ព័ត៌មានជាដើម។ ប៉ុន្តែក្រៅពីការស្វែងរកប្រាក់ចំណូល ឬប្រាក់កម្រៃដូចបានពណ៌នាខាងលើអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ដល់សង្គមជាតិតាមរយៈការផ្សព្វផ្សាយព័ត៌មានក្នុងនាមជាអ្នកនាំពាក្យពីប្រជាពលរដ្ឋទៅរដ្ឋាភិបាលនិងពីរដ្ឋាភិបាលទៅប្រជាពលរដ្ឋនូវព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងសង្គមក៏ដូចជាព្រឹត្តិការណ៍ជុំវិញពិភពលោកផងដែរ។ អំណាចសារព័ត៌មានត្រូវបានចែងកំណត់ក្នុងច្បាប់ជាអំណាចទី៤ បន្ទាប់ពីអំណាចបញ្ញត្តិអំណាចប្រតិបត្តិនិងអំណាចតុលាការ។សូមបញ្ជាក់ថាក្នុងឱកាសចូលរួមសន្និសីទសារព័ត៌មានស្តីពី«ការចុះបញ្ជីពាណិជ្ជកម្មកិច្ចការពារម៉ាកនិងពាណិជ្ជនាមសម្រាប់អាជ្ញាប័ណ្ណលើវិស័យសារព័ត៌មាន និងសោតទស្សន៍» ដែលរៀបចំឡើងដោយក្រសួងព័ត៌មានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០តំណាងក្រសួងពាណិជ្ជកម្មបានបញ្ជាក់យ៉ាងច្បាស់ថាបើមិនស្វែងរកប្រាក់ចំណេញមិនចាំបាច់ចុះបញ្ជីពាណិជ្ជកម្មទេ។ បានន័យថា បើអ្នកសារព័ត៌មានពុំមានបំណងបើកក្រុមហ៊ុន ឬសហគ្រាស ឬអាជីវកម្មនានា ដើម្បីស្វែករកប្រាក់ចំណេញ ឧបករណ៍ដូចជា បើករោងចក្រផលិតសំលៀកបំពាក់, សណ្ឋាគារ, ផ្ទះសំណាក់, រង្គសាល, សហគ្រាសផលិតនំ ស្ករគ្រាប់, សហគ្រាសផលិតទឹកបរិសុទ្ធ ឬអាជីវកម្មសេវាដឹកជញ្ជូនផ្សេងៗជាច្រើនទៀត…។ល។ និង។ល។ គឺមិនចាំបាច់ចុះបញ្ជីពាណិជ្ជកម្មទេ។
ដោយឡែកក្នុងជំនួបរយៈពេលខ្លីជាមួយលោក តូ រិត អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាន លោក តូ រិត បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក (កម្មសិទ្ធិបញ្ញា) មិនមានការបង្ខិតបង្ខំឡើយ ចង់ចុះក៏បាន មិនចុះក៏បាន។លោកបញ្ជាក់បន្ថែមថា ប៉ុន្តែក្នុងករណីបើបងប្អូនអ្នកសារព័ត៌មានមានបំណងចង់ការពាឈ្មោះម៉ាកសញ្ញា នៃអង្គភាពរបស់ខ្លួនមិនឲ្យមានការប្រើប្រាស់ដូចគ្នាទៅក្នុងអាជីវកម្មផ្សេងៗទៀត ក្រៅពីវិស័យសារព័ត៌មាន គឺបងប្អូនអាចស្នើសុំចុះបញ្ជីការពារម៉ាក ឬការពារឈ្មោះ (កម្មសិទ្ធិបញ្ញា) នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបានគ្រប់ពេលវេលា។គួររំលឹកឲ្យដឹងដែរថាយើងទាំងអស់គ្នា​ជាជនរួមជាតិខ្មែរតែ​តែធ្លាប់ឮប្រសាសន៍សម្តេចតេជោហ៊ុនសែននៅលើកញ្ចក់ទូរទស្សន៍តាមវិទ្យុនិងទំព័រកាសែតថាអ្នកកាសែតប្រៀបបាននិងអ្នកឆ្លុះកង្កែបធ្វើការទៅតាមឆន្ទៈមិនមានប្រាក់បៀវត្សរ៍មានតែប្រាក់ឃើញតែប៉ុណ្ណោះមានន័យថាកាំម៉េរ៉ាគឺជាភ្លើងពន្លឺសម្រាប់អ្នកកាសែតដើរឆ្លុះកង្កែបឃើញមួយវា​យមួយឃើញពីរវាយពីរនោះហើយគឺជាប្រាក់ឃើញ។នៅក្នុង​សង្គម​មួយមិន​ថាជា​សង្គម​ប្រជាធិបតេយ្យឬ​ជា​សង្គម​ពាក់កណ្តាល​សេរីឬ​ជា​សង្គមនិយមឬ​ជា​សង្គម​កុំ​ម្មុយ​នី​ស្ត​ក៏ដោយសារព័ត៌មាន​មាន​តួនាទី​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេសមួយ​អោយ​ដើរ​នៅលើ​ផ្លូវ​យុត្តិធម៌ ស្អាតស្អំ គ្មាន​អំពើពុករលួយគ្មាន​គំនិត​បក្ខពួកនិយមមាន​សីលធម៌​ល្អ​។​ល​។ វត្តមាន​សារព័ត៌មាន​នៅក្នុង​សង្គម​មួយ​អាចជួយ​ជំ​រុញអោយ​មនុស្ស​ល្អរឹតតែ​ចង់​ធ្វើ​ល្អ​តាមរយៈ​ការចុះផ្សាយ​លើកទឹកចិត្តនិង​កាត់បន្ថយ​ចំនួន​មនុស្ស​ដែល​ធ្វើអំពើ​អាក្រក់តាមរយៈ​ការចុះផ្សាយ​បែបរិះគន់ស្ថាបនា​ជាដើម​។​វត្តមានអ្នកក្រសែតជាអង្គការមិនរកប្រាក់ចំណេញតែរកចំណូល៕ពុតសាម៉ាត់

រូបភាពInternet