និស្សិត​អន្តរជាតិជាង៥០០នាក់បានជា​ប់​គាំងនៅក្នុង​​ទីក្រុងភាគ​ខាងជើង​នៃប្រទេ​សអ៊ុយក្រែ​ន

ខណៈពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តនិស្សិតអន្តរជាតិជាង៥០០នាក់ឥឡូវនេះកំពុងជាប់គាំងនៅក្នុងទីក្រុងមួយនៅភាគខាងជើងប្រទេសអ៊ុយក្រែនហើយមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។យោងតាមGuardianនិស្សិតអន្តរជាតិជាង៥០០នាក់កំពុងជាប់គាំងនៅក្នុងទីក្រុង Sumyចម្ងាយប្រហែល៤០គីឡូម៉ែត្រពីព្រំដែនភាគឦសានជាមួយអ៊ុយក្រែននៅពេលដែលការប្រយុទ្ធគ្នានៅក្នុងតំបន់នេះបានផ្ទុះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈ។សិស្សភាគច្រើនជាជនជាតិនីហ្សេរីយ៉ា ខណៈខ្លះទៀតមកពីហ្គាណា អេត្យូពី អង់ហ្គោឡា តង់ហ្សានី រវ៉ាន់ដា អៀរឡង់ ឥណ្ឌា លីបង់ និងតួកគី។រថភ្លើងនិងរថយន្តក្រុងបានឈប់ដំណើរការផ្លូវថ្នល់និងស្ពានដែលតភ្ជាប់ទៅកាន់ទីក្រុងត្រូវបានបំផ្លាញភាគច្រើន ហើយការប្រយុទ្ធគ្នាបានកើតមានយ៉ាងខ្លាំងក្លារវាងរុស្ស៊ីនិងអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។បច្ចុប្បន្នពួកគេកំពុងស្នាក់នៅក្នុងអន្តេវាសិកដ្ឋានបន្ទាប់ពីទទួលបានការណែនាំពីសាកលវិទ្យាល័យឱ្យស្នាក់នៅ បើទោះជានិស្សិតអ៊ុយក្រែនជាច្រើននាក់បានជម្លៀសចេញពីមុនក៏ដោយ។Oluwaseun Adefemi ជានិស្សិតពេទ្យជនជាតិនីហ្សេរីយ៉ា ដែលបានធ្វើដំណើរទៅ Sumy កាលពីខែមករា បាននិយាយថាទឹក និងអាហារឥឡូវនេះស្ថិតក្នុងគ្រោះថ្នាក់នៃការអស់ហើយវាមិនមានសុវត្ថិភាពក្នុងការទិញទំនិញទៀតទេ។ Adefemi បាននិយាយថា “យើងបានឮការផ្ទុះជារៀងរាល់ថ្ងៃហើយត្រូវរត់ចូលទៅក្នុងលេនដ្ឋាន។ កាលពីម្សិលមិញយើងបានឮការផ្ទុះ៦-៧នៅពេលព្រឹក” ។Adefemi បាននិយាយថាឥឡូវនេះនិស្សិតបរទេសរាប់រយនាក់កំពុងប្រឈមមុខនឹងស្ថានភាពដែលពួកគេមិនអាចចាកចេញបាន។ប៉ុន្តែមិនអាចស្នាក់នៅបានទៀតទេ។មុនពេលជម្លោះផ្ទុះឡើង និស្សិតអន្តរជាតិរាប់ពាន់នាក់បានទៅសិក្សានៅប្រទេសអ៊ុយក្រែន។ ប្រទេសនេះមានថ្លៃសិក្សា និងថ្លៃរស់នៅទាប។ អ៊ុយក្រែនក៏ទាក់ទាញនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសនៅទ្វីបអាហ្រ្វិក ដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាងអតីតសហភាពសូវៀតនិងប្រទេសទាំងនេះកាលពីអតីតកាល។សិស្សមួយចំនួនបាននិយាយថាពីដំបូងពួកគេជ្រើសរើសស្នាក់នៅដោយភ័យខ្លាចថាពួកគេនឹងត្រូវទៅសាលារៀនវិញឬត្រូវបង់ថ្លៃសិក្សានិងថ្លៃរស់នៅបន្ថែមទៀតនៅពេលក្រោយប្រសិនបើពួកគេចាកចេញ។Racheal Diyaoluនិស្សិតពេទ្យអាយុ១៩ឆ្នាំមកពីប្រទេសអៀរឡង់បាននិយាយថានៅពេលដែលនាងមកដល់អ៊ុយក្រែនកាលពីចុងឆ្នាំមុននាងត្រូវបានធានាដោយគ្រូរបស់នាងថារុស្ស៊ីនឹងមិនចាត់វិធានការយោធាប្រឆាំងនឹងទីក្រុងគៀវទេ។ យ៉ាង​ណា​ក៏​ដោយ ឥឡូវ​នាង​រស់​នៅ​ជាមួយ​សិស្ស​ដទៃ​ទៀត​ដោយ​ការ​ភ័យ​ខ្លាច។អ្នកបើកបរមួយចំនួននៅ Sumy បានបើកសេវាកម្មនាំមនុស្សទៅកាន់តំបន់ផ្សេងទៀត។ប៉ុន្តែគិតថ្លៃរហូតដល់ ១,៦០០ដុល្លារដើម្បីដឹកជញ្ជូនពួកគេទៅកាន់ Poltava ចម្ងាយ១៧៥ គីឡូម៉ែត្រភាគខាងត្បូងនៃ Sumy ។ សិស្សជាច្រើនមិនមានលុយច្រើននោះទេ។យោងតាមកាសែត TheGuardian ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីគយអ៊ុយក្រែនត្រូវបានចោទប្រកាន់ពីបទរើសអើងជាតិសាសន៍ និងអំពើហិង្សាលើពលរដ្ឋដែលមានពណ៌សម្បុរ ភាគច្រើនមកពីអាហ្វ្រិក និងអាស៊ី នៅពេលដែលពួកគេចង់ចាកចេញពីអ៊ុយក្រែន។ក្រោយមករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថាពួកគេបានបើកបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់និស្សិតបរទេស ដែលចង់ចាកចេញពីអ៊ុយក្រែនដើម្បីធានាសុវត្ថិភាព និងបង្កើនល្បឿននៃការជម្លៀសចេញ។Toluwalase Kolapo-Bello និស្សិតពេទ្យម្នាក់ដែលបានស្នាក់នៅ Sumy អស់រយៈពេល៤ ឆ្នាំកន្លងមកនេះ បាននិយាយថាទីក្រុងពោរពេញទៅដោយការភ័យខ្លាច ហើយពួកគេកំពុងត្រូវការជំនួយយ៉ាងខ្លាំង។ Kolapo-Belloបាននិយាយថា “យើងគ្រាន់តែជាសិស្សធម្មតាដែលមកទីនេះដើម្បីទទួលបានសញ្ញាប័ត្ររបស់ពួកគេ។ យើងគ្រាន់តែចង់ទៅផ្ទះហើយបានជួបជុំគ្រួសាររបស់យើងវិញ” Kolapo-Bello បាននិយាយ៕

យោងតាមអង្គការសហប្រជាជាតិ(UN)បានឱ្យដឹងថាជនស៊ីវិលជាងមួយលាននាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនដោយសារតែការឈ្លានពានរបស់រុស្ស៊ី។