
នាយករដ្ឋមន្ត្រីអូស្ត្រាលីមានCovid-19
នាយករដ្ឋមន្ត្រីអូស្ត្រាលីScott Morrisonបានប្រកាសថាលោកមានCovid-19 ហើយមានរោគសញ្ញាដូចជំងឺផ្តាសាយ។នៅក្នុងសេចក្តីប្រកាសមួយនៅលើ Twitter កាលពីថ្ងៃទី១ខែមីនា នាយករដ្ឋមន្ត្រីអូស្ត្រាលីScott Morrisonបាននិយាយថាលោកបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺSARS-CoV-2ហើយកំពុងស្ថិតក្នុងភាពគម្លាតផ្នែកវេជ្ជសាស្ត្រនៅផ្ទះក្នុងទីក្រុងស៊ីដនី។មុនពេលលោកធ្វើតេស្តវិជ្ជមានលោកបានចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការសន្តិសុខជាតិជាមួយនឹងទេសរដ្ឋមន្ត្រីក្នុងជួររដ្ឋាភិបាល។លុះពេលលោកមានរោគសញ្ញាគ្រុនក្តៅទើបលោកធ្វើតេស្ត Covid-19 ហើយរកឃើញថាលោកឆ្លងមេរោគ SARS-CoV-2។នាយករដ្ឋមន្ត្រី Morrison បាននិយាយថា លោកនឹងបន្តធ្វើការក្នុងអំឡុងពេលពីចម្ងាយសម្របសម្រួលជាមួយភ្នាក់ងារនិងនាយកដ្ឋាននានា ដើម្បីឆ្លើយតបនឹងទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងកើតប្រទេសអូស្ត្រាលីក៏ដូចជាតាមដានយ៉ាងដិតដល់នូវការអភិវឌ្ឍន៍យោធានៅអ៊ុយក្រែន៕ពុតសាម៉ាត់
នាយករដ្ឋមន្ត្រីអូស្ត្រាលីScott Morrison។រូបភាពAFP