ទឹកជំនន់​​ធ្ងន់ធ្ងរ​បន្ត​រា​លដាល​ក្នុង​ប្រទេ​ស​អូស្ត្រាលី​

ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេលជាច្រើនថ្ងៃកំពុងបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់មួយចំនួនភាគខាងកើតនៃប្រទេសអូស្ត្រាលី។ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះភ្លៀង​នឹង​បន្ត​ធ្វើ​ឲ្យ​តំបន់​លិច​ទឹក​បន្ត​រាលដាល។ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងសប្តាហ៍កន្លងទៅក្នុងរដ្ឋ Queensland និង New South Wales នៃប្រទេសអូស្ត្រាលីកំពុងបណ្តាលឱ្យតំបន់ជាច្រើនក្នុងរដ្ឋទាំង២នេះត្រូវបានជន់លិចយ៉ាងខ្លាំង។នៅក្នុងរដ្ឋ Queensland មានតំបន់ជាច្រើនក្នុងរយៈពេលត្រឹមតែ២-៣ថ្ងៃនៃសប្តាហ៍មុន ដែលបានជួបប្រទះនូវជំនន់ទឹកភ្លៀងស្មើនឹង ៨០% នៃទឹកភ្លៀងប្រចាំឆ្នាំ រួមទាំងទីក្រុងជាង៣០នៅភាគអាគ្នេយ៍នៃរដ្ឋដែលមានភ្លៀងធ្លាក់រហូតដល់លើសពី១០០០មីលីម៉ែត្រក្នុងរយៈពេលត្រឹមតែ២-៣ ថ្ងៃ។តំបន់ទឹកជំនន់នឹងបន្តរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រភពSue Higginson
ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​ក៏​ធ្វើ​ឱ្យ​កម្រិត​ទឹក​ក្នុង​ទំនប់​ជា​ច្រើន​ឡើង​លើស​ចំណុះ​។ ជាធម្មតាទំនប់ Wivenhoe ដែលជាទំនប់ធំបំផុតនៅភាគអាគ្នេយ៍នៃរដ្ឋ Queensland កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សមត្ថភាពទឹកមានត្រឹមតែ៥៨.៧% ។ប៉ុន្តែបន្ទាប់ពីបានត្រឹមតែ៣ថ្ងៃ ពោលគឺកាលពីម្សិលមិញសមត្ថភាពទឹកនៅទំនប់នេះបានកើនឡើងដល់ជិត១៨៣% ។ ដោយសារទំនប់ជាច្រើនដែលស្តុកទឹកលើសពីសមត្ថភាពពួកវាត្រូវហៀរចេញ ដែលធ្វើឱ្យតំបន់លិចទឹកកាន់តែធំ។គិតត្រឹមម្សិលមិញនៅរដ្ឋ Queensland ផ្ទះជាង២០,០០០ត្រូវបានជន់លិច រួមទាំងកន្លែងនៅកណ្តាលនៃរដ្ឋធានី Queensland ទីក្រុង Brisbane មនុស្សប្រហែល២,០០០នាក់ត្រូវចាកចេញពីផ្ទះសម្រាប់ជ្រកកោន ហើយមនុស្សជាង ៥១,០០០ នាក់ត្រូវរស់នៅដោយការដាច់ចរន្តអគ្គិសនីនិង៨ស្លាប់។បន្ទាប់ពីទំនប់ស្តុកទឹកជាច្រើនថ្ងៃនៅក្នុងរដ្ឋ Queensland ហៀរមកទឹកបានចាប់ផ្តើមហូរចូលផ្នែកខាងជើងនៃរដ្ឋ New South Wales ជាប់ព្រំដែនរដ្ឋ Queensland ។ ជាមួយគ្នានេះដែរ ទំនប់ស្តុកទឹកដ៏ធំបំផុតរបស់អូស្ត្រាលី Warragamba ក្នុងរដ្ឋ New South Wales ក៏ចាប់ផ្តើមហក់ឡើងផងដែរ នៅពេលដែលសមត្ថភាពរបស់វាបានឈានដល់៩៩% នៅថ្ងៃនេះ។ ស្រប​ពេល​ដែល​ទឹក​ទន្លេ​បាន​ឡើង​ពេញ​ដោយ​មាន​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ថ្ងៃ​នោះ ការ​ហៀរ​នៅ​ទំនប់​ស្តុក​ទឹក​បាន​ធ្វើ​ឱ្យ​តំបន់​លិច​ទឹក​កាន់តែ​រីក​ធំហើយ​ធ្វើ​ឱ្យ​ស្ថានភាព​ទឹកជំនន់​កាន់តែ​ធ្ងន់ធ្ងរ ។នៅតំបន់ Lismore នៃរដ្ឋ New South Wales ក្នុងរយៈពេលត្រឹមតែ៣០ម៉ោងពីថ្ងៃអាទិត្យដល់ថ្ងៃច័ន្ទ ទឹកភ្លៀង៧០០មីលីម៉ែត្រត្រូវបានវាស់ដោយបង្ខំមនុស្ស៤៣,០០០នាក់ឱ្យជម្លៀសចេញ។ សព្វថ្ងៃនេះតំបន់ Ballinaនៅភាគខាងជើងរដ្ឋNewSouthWalesស្ថិតក្នុងស្ថានភាពនៃទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល៥០០ ឆ្នាំដោយបន្សល់ទុកផ្ទះប្រហែល៧,០០០ ខ្នងនៅក្រោមទឹក។ បច្ចុប្បន្ននេះ ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋ New South Wales ក៏ត្រូវបានស្នើសុំឱ្យរៀបចំខ្លួន ដើម្បីអាចជម្លៀសចេញនៅពេលដែលមានតម្រូវការ។យោងតាមការព្យាករណ៍អាកាសធាតុ ភ្លៀងនឹងបន្តនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលធ្វើឲ្យរដ្ឋ New South Wales ទំនងជាប្រឈមមុខនឹងគ្រោះធម្មជាតិដ៏អាក្រក់បំផុតមួយក្នុងរយៈពេល១០០០ឆ្នាំកន្លងមកនេះ។ប្រឈមមុខនឹងការជន់លិចយ៉ាងធ្ងន់ធ្ងរនៅតំបន់ជាច្រើននៃរដ្ឋ Queensland និង New South Wales រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលីបានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយថ្នាក់ជាតិនៅក្នុងតំបន់លំនៅដ្ឋានចំនួន១៧ដើម្បីជាមូលដ្ឋានក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់អ្នកដែលរងផលប៉ះពាល់។ជាមួយគ្នានេះ យោធាក៏បានបញ្ជូនទាហានប្រមាណ ២០០នាក់ ទៅកាន់តំបន់ដើម្បីជួយដល់ការធ្វើចំណាកស្រុក និងការឆ្លើយតបនឹងទឹកជំនន់៕យោងតាមVOV


តំបន់​លិចទឹក​នឹង​បន្ត​រាលដាល​ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ (រូបថត៖ Sue Higginson)។