ប្រធានា​ធិបតី​Putin​​បាន​លើ​ក​ឡើ​ង​​ពី​​លក្ខខណ្ឌ​ដើ​ម្បី«​ប​​ញ្ចៀស​»​ជម្លោះ​រុស្ស៊ីនិង​​អ៊ុយ​​ក្រែន

ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinបានគូសបញ្ជាក់ពីលក្ខខណ្ឌចំនួន៣សម្រាប់ដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែនក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីបារាំងលោក Emmanuel Macron ។ទីភ្នាក់ងារសារព័ត៌មានRTបានដកស្រង់សេចក្តីប្រកាសរបស់វិមានក្រឹមឡាំងអំពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំង២នៃប្រទេសរុស្ស៊ីនិងបារាំងកាលពីថ្ងៃទី២៨ខែកុម្ភៈដោយនិយាយថាលោកប្រធានាធិបតីVladimirPutinបានប្រាប់ប្រធានាធិបតីEmmanuelMacronថារុស្ស៊ី”ត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយតំណាងនៃសហព័ន្ធរុស្ស៊ី” ។ទោះបីជាយ៉ាងណាក៏ដោយលោកPutinបានសង្កត់ធ្ងន់ថាដំណោះស្រាយអាចសម្រេចបានលុះត្រាតែផលប្រយោជន៍សន្តិសុខស្របច្បាប់របស់រុស្ស៊ីត្រូវបានយកមកពិចារណាដោយគ្មានលក្ខខណ្ឌ រួមទាំង “ការទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើគ្រីមៀសម្រេចបាននូវគោលដៅគ្មានយោធាលើអ៊ុយក្រែន និងធានាអព្យាក្រឹត្យភាពរបស់ខ្លួន”។មេដឹកនាំ​រុស្ស៊ី​ក៏​បាន​បញ្ជាក់​ដែរ​ថាកម្លាំង​យោធា​រុស្ស៊ី​មិន​គំរាម​កំហែង​ជនស៊ីវិលនិង​មិន​វាយប្រហារ​លើ​គោលដៅ​ជនស៊ីវិល។វិមានក្រឹមឡាំងបានដកស្រង់សម្តីលោកPutinថា “ការគំរាមកំហែងនេះកើតចេញពីអ្នកជាតិនិយមអ៊ុយក្រែនដោយប្រើប្រាស់ជនស៊ីវិលជាខែលការពារមនុស្ស ដោយចេតនាដាក់ប្រព័ន្ធអាវុធវាយលុកនៅក្នុងតំបន់លំនៅដ្ឋាននិងធ្វើឱ្យមានការបាញ់ផ្លោងកាន់តែខ្លាំងឡើងលើទីក្រុងនានាក្នុង Donbass”។ វិមានក្រឹមឡាំងបានដកស្រង់សម្តីលោកVladimirPutin។ទន្ទឹមនឹងនេះដែរប្រធានាធិបតីMacron”បានអះអាងជាថ្មីនូវការទាមទាររបស់សហគមន៍អន្តរជាតិឱ្យបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន”និងបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។លោកប្រធានាធិបតីMacronក៏បានលើកឡើងពីតម្រូវការចំនួន៣នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីPutin។ លោកបានអំពាវនាវឱ្យរុស្ស៊ី “បញ្ឈប់រាល់ការវាយប្រហារតាមអាកាស និងការវាយប្រហារលើជនស៊ីវិលនិងតំបន់លំនៅដ្ឋាន” “ថែរក្សាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល”និង “ធានាសុវត្ថិភាពផ្លូវសំខាន់ៗ”រួមទាំងផ្លូវភាគខាងត្បូងទៅកាន់ទីក្រុងគៀវ។យោង​តាម​ការិយាល័យ​ប្រធានាធិបតី​បារាំង លោក​Putinបាន​សម្តែង​ការ​«​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ប្តេជ្ញា​ចិត្ត​»​ចំពោះ​បញ្ហា​ទាំង​៣​នេះ។ ប្រធានាធិបតីបារាំងក៏បានជំរុញសមភាគីរុស្ស៊ីឱ្យ “គោរពច្បាប់មនុស្សធម៌អន្តរជាតិ”ក៏ដូចជា “ផ្តល់ជំនួយ” ។មេដឹកនាំទាំង២នៃប្រទេសរុស្ស៊ីនិងបារាំងបានយល់ព្រមរក្សាទំនាក់ទំនង “ដើម្បីការពារស្ថានភាពកុំឱ្យកាន់តែអាក្រក់ទៅៗ”៤ថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីPutinបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។នាថ្ងៃដដែលឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ Vasily Nebenzya បានបញ្ជាក់ថាទីក្រុងម៉ូស្គូមិនមានគម្រោង “កាន់កាប់” អ៊ុយក្រែនឡើយ ហើយបានទទូចថាកងកម្លាំងរុស្ស៊ីមិនបង្កការគំរាមកំហែងណាមួយដល់ជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែនឡើយ។”ការកាន់កាប់របស់អ៊ុយក្រែនគឺមិនមាននៅក្នុងផែនការរបស់យើងទេ។ គោលបំណងនៃប្រតិបត្តិការពិសេសនេះគឺដើម្បីការពារប្រជាជននៃតំបន់Donbass។ដូច្នេះចាំបាច់ត្រូវធ្វើឱ្យអ៊ុយក្រែនគ្មានយោធា”Nebenzyaបានប្រាប់សម័យប្រជុំបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិកាលពីម្សិលមិញ។យោងតាមឯកអគ្គរដ្ឋទូត Nebenzya បន្ថែមពីលើបេសកកម្មចម្បងខាងលើ ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនក៏មានគោលបំណងអនុវត្តសិទ្ធិការពារស្វ័យការពាររបស់ទីក្រុងម៉ូស្គូ “ប្រឆាំងនឹងរបបមួយដែលកំពុងស្វែងរកការស្តារលទ្ធភាពទទួលបានអាវុធនុយក្លេអ៊ែរ” ។មុននេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munichកាលពីថ្ងៃទី១៩ខែកុម្ភៈថាអ៊ុយក្រែនអាចបោះបង់ចោលការប្តេជ្ញាចិត្តរបស់ខ្លួនដែលបានធ្វើឡើងអស់រយៈពេលជិត៣០ឆ្នាំហើយផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួនក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែរ។លោក Nebenzya បាននិយាយថា”ខ្ញុំចង់បញ្ជាក់ថា៖ ឫសគល់នៃវិបត្តិបច្ចុប្បន្ន គឺស្ថិតនៅក្នុងសកម្មភាពផ្ទាល់របស់អ៊ុយក្រែន។ ប៉ុន្មានឆ្នាំមកនេះប្រទេសនេះបានធ្វើឱ្យខូច និងបំពានកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង Minsk” ។ស្តីពីការបង្កើតសន្តិភាពនៅ Donbass៕ពុតសាម៉ាត់

ប្រធានាធិបតីរុស្ស៊ីលោកVladimirPutin។រូបភាពCNBC