ចាប់ពី​ថ្ងៃទី២-៨​ខែមីនាឆ្នាំ២០២២អា​ច​មា​នភ្លៀងលាយ​ឡំនិងផ្គរ​រន្ទះក្នុងកម្រិត​ពីខ្សោយ​ទៅ​បង្គួរ

សេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី១ខែមីនា ឆ្នាំ២០២២បានឲ្យដឹងថាចាប់ពីថ្ងៃទី២-៨ ខែមីនាឆ្នាំ២០២២អាចមានភ្លៀងដោយអន្លើលាយឡំនិងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ក្រសួងធនធានទឹកបានបញ្ជាក់ថាក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅពីថ្ងៃទី២-៤ ខែមីនា ឥទ្ធិពលនៃជ្រលងសម្ពាធទាបដែលរុញពីក្រោមឡើងលើមកពីមហាសមុទ្រឥណ្ឌានិងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។ ពីថ្ងៃទី៥-៨ ខែមីនា ឥទ្ធិពលនៃសម្ពាធទាបដែលកើតឡើងនៅលើប្រទេសកម្ពុជានិងថៃ។
អាស័យស្ថានភាពធាតុអាកាសដូចបានជម្រាបសូមសាធារណជនជ្រាបជាព័ត៌មាន ៕