អ៊ុយ​ក្រែន​អំពាវ​នាវ​ឱ្យ​រុស្ស៊ី​បញ្ឈប់​កា​រ​បាញ់​ប្រហា​រ​ជា​បន្ទាន់

ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែនបានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យរុស្ស៊ី “បញ្ឈប់ការបាញ់ប្រហារជាបន្ទាន់”នៅពេលដែលគណៈប្រតិភូរបស់ខ្លួនបានទៅដល់ប្រទេសបេឡារុស្សដើម្បីរៀបចំសម្រាប់ការចរចា។នៅថ្ងៃទី៥នៃជម្លោះកងកម្លាំងរុស្ស៊ីត្រូវបានគេនិយាយថាបានប្តូរទៅយុទ្ធសាស្ត្រឡោមព័ទ្ធដោយចាប់ផ្តើមពីទីក្រុងChernihivភាគឦសាននៃរដ្ឋធានីគៀវ។មន្ត្រីមន្ទីរប៉ង់តាហ្គោនបាននិយាយថាប្រទេសរុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្ត្រនៅពេលដែលការឈានទៅមុខរបស់ខ្លួនបានថយចុះដោយសារតែ”ការជួបការតស៊ូដ៏ខ្លាំងក្លាពីយោធាអ៊ុយក្រែន”ក៏ដូចជាការប្រឈមមុខនឹងបញ្ហាភស្តុភារ។អ្នកចរចារុស្ស៊ីម្នាក់បាននិយាយថាប្រទេសនេះចង់ឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនដើម្បីបញ្ចប់ជម្លោះ ខណៈដែលការប្រយុទ្ធគ្នាបានឈានចូលដល់ថ្ងៃទី៥។ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin, Vladimir Medinskyដែលបានធ្វើដំណើរទៅកាន់ប្រទេសបេឡារុស ដើម្បីចូលរួមកិច្ចពិភាក្សាបាននិយាយថា”យើងពិតជាចាប់អារម្មណ៍ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយចំនួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ក្នុង​អំឡុង​ថ្ងៃ​ទី​៥នៃ​ជម្លោះកងកម្លាំង​រុស្ស៊ី​ត្រូវ​បាន​គេ​និយាយ​ថា​បាន​ប្តូរ​ទៅ​ប្រើ​យុទ្ធសាស្ត្រ​ឡោមព័ទ្ធដោយ​ចាប់ផ្តើម​ពី​ទីក្រុង Chernihiv ភាគ​ឦសាន​នៃ​រដ្ឋធានីគៀវ។ មន្ត្រីមន្ទីរប៉ង់តាហ្គោនបាននិយាយថាប្រទេសរុស្ស៊ីបានផ្លាស់ប្តូរយុទ្ធសាស្ត្រនៅពេលដែលការឈានទៅមុខរបស់ខ្លួនបានថយចុះដោយសារតែ”ការជួបការតស៊ូដ៏ខ្លាំងក្លាពីយោធាអ៊ុយក្រែន”ក៏ដូចជាការប្រឈមមុខនឹងបញ្ហាភស្តុភារ។អគ្គសេនាធិការអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ី “បន្តបាញ់ផ្លោងពីគ្រប់ទិសទី” ដោយពណ៌នាថាវាជា “ពេលវេលាដ៏លំបាក”។ ទីភ្នាក់ងារនេះបាននិយាយថា ទាហានអ៊ុយក្រែននៅមូលដ្ឋានទ័ពអាកាសVasylkiភាគនិរតីនៃរដ្ឋធានីគៀវកំពុងប្រឈមមុខនឹងការបាញ់កាំភ្លើងធំនិងការវាយប្រហារដោយកងកម្លាំងរុស្ស៊ី។ប្រទេសលោកខាងលិចមួយចំនួនបានផ្តល់ជំនួយយ៉ាងរហ័សដល់អ៊ុយក្រែន។ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានប្រកាសថាសហភាពអឺរ៉ុប (EU) បានសម្រេចផ្តល់ហិរញ្ញប្បទានសម្រាប់ការទិញ និងផ្ទេរអាវុធទៅឱ្យអ៊ុយក្រែន។ ប្រទេសដាណឺម៉ាក និងស៊ុយអែតក៏បានប្រកាសផ្ទេរអាវុធប្រឆាំងរថក្រោះនិងឧបករណ៍យោធារាប់ពាន់គ្រឿងទៅកាន់អ៊ុយក្រែនផងដែរ។អ៊ុយក្រែនបានប្រកាសថា ជនស៊ីវិល៣៥២នាក់ត្រូវបានសម្លាប់ រួមទាំងកុមារយ៉ាងតិច១៤នាក់ ហើយមនុស្ស១,៦៨៤នាក់បានរងរបួស ក្នុងនោះមានកុមារ១១៦នាក់។ រុស្ស៊ី​ក៏​បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា​មាន​អ្នក​ស្លាប់​និង​របួស​នៅ​អ៊ុយក្រែន។ប៉ុន្តែ​មិន​បាន​បញ្ចេញ​ចំនួន​ជាក់លាក់​ទេ។ប្រជាជន​មកពី​ប្រទេស​ផ្សេងៗ​បាន​បន្ត​ដើរ​តាម​ដងផ្លូវ​ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ប្រយុទ្ធ​នៅ​អ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេស G7 ក៏បានបញ្ជាក់ជំហរជាមួយអ៊ុយក្រែនផងដែរ។ទន្ទឹមនឹងនោះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថាប្រទេសនេះ”នៅតែជាមិត្តក្នុងពិភពលោក”។ ចារកម្មអ៊ុយក្រែនជឿថាបេឡារុស្ស កំពុងបង្ហាញ “ឆន្ទៈចូលរួមដោយផ្ទាល់” នៅក្នុងប្រតិបត្តិការយោធារុស្ស៊ី។ បេឡារុស្សបានបើកការបោះឆ្នោតប្រជាមតិមួយដោយពលរដ្ឋ៦៥.១៦% យល់ព្រមបោះបង់ការរំសាយអាវុធនុយក្លេអ៊ែរនិងអព្យាក្រឹតភាពរបស់ប្រទេសដែលជាវិធានការមួយអាចជួយបេឡារុស្សអនុញ្ញាតឱ្យរុស្ស៊ីដាក់អាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន៕យោងតាមAFP

សភា​ចរចា​រវាង​គណៈប្រតិភូ​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​បេឡារុស្ស។ រូបថត៖ ក្រសួងការបរទេសបេឡារុស្ស។