រថពាសដែ​ករុស្ស៊ីរា​ប់រយគ្រឿង​នៅជិតក្រុង​គៀវ

រូបភាពពីផ្កាយរណបបង្ហាញពីក្បួនរថយន្តយោធាប្រវែងជាង៥គីឡូម៉ែត្ររួមទាំងកងកម្លាំងរុស្ស៊ីរាប់រយនាក់ ដែលមានចម្ងាយ៦៤គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីអ៊ុយក្រែន។រូបភាពផ្កាយរណបដែលចេញផ្សាយដោយក្រុមហ៊ុនអាមេរិក Maxar កាលពីថ្ងៃទី២៧ ខែកុម្ភៈបង្ហាញពីក្បួនរថយន្តរថក្រោះ រថពាសដែក និងរថយន្តដឹកជញ្ជូនដែលធ្វើចលនាលើផ្លូវឆ្ពោះទៅក្រុងគៀវ។អភិបាលក្រុងគៀវលោកVitali Klitschko បាននិយាយថាបច្ចុប្បន្នមិនមានទាហានរុស្ស៊ីនៅក្នុងរដ្ឋធានីនោះទេ។ ប៉ុន្តែជនស៊ីវិល៩នាក់យុទ្ធជន១៨ នាក់ និងមនុស្សមិនស្គាល់អត្តសញ្ញាណ៤នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងគៀវចាប់តាំងពីការប្រយុទ្ធបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ។ប្រធានាធិបតីរុស្ស៊ី លោកPutinកាលពីថ្ងៃទី២៤ខែកុម្ភៈ បានបើកប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែនដោយនិយាយថាទីក្រុងម៉ូស្គូ«មិនអាចមានអារម្មណ៍សុវត្ថិភាពមិនអាចអភិវឌ្ឍឬរស់រានមានជីវិតជាមួយនឹងការគំរាមកំហែងឥតឈប់ឈរពីអ៊ុយក្រែន»។ ក្រោយ​ប្រតិបត្តិការ​អស់​រយៈពេល​ជាង៣​ថ្ងៃ ទាហាន​រុ​ស្ស៊ី​កំពុង​បិទ​នៅ​ក្នុង​រដ្ឋធានី​គៀវ​របស់​អ៊ុយ​ក្រែ​នជា​កន្លែង​ដែល​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង ។ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia បានចោទប្រកាន់អាជ្ញាធរនៅទីក្រុងគៀវពី”ការគាបសង្កត់ភាសា” ប្រឆាំងនឹងអ្នកនិយាយរុស្ស៊ី ហាមប្រាមប្រព័ន្ធផ្សព្វផ្សាយប្រឆាំងនិងសរសេរប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី២ឡើងវិញ ដើម្បីបង្ហាញពីសម្ព័ន្ធមិត្តរបស់ហ៊ីត្លែរថាជាបងប្រុសវីរបុរស។បើតាមលោកអ៊ុយក្រែនបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនចង់ឱ្យប្រជាជន Donbass នៅភាគខាងកើតប្រទេសមានតែទឹកដីដែលពួកគេរស់នៅ ដោយហៅអាកប្បកិរិយាប្រល័យពូជសាសន៍របស់គៀវនិងបញ្ជាក់ថារុស្ស៊ីមិនអាចបន្តព្រងើយកណ្តើយឡើយ។បន្ទាប់ពីរុស្ស៊ីវាយប្រហារអ៊ុយក្រែន អាមេរិក និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងម៉ូស្គូ ក៏ដូចជាប្រធានាធិបតីPutin។បណ្តាប្រទេសលោកខាងលិចកាលពីថ្ងៃទី២៦ខែកុម្ភៈបានយល់ព្រមដកធនាគាររុស្ស៊ីមួយចំនួនចេញពីសមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារសកល (SWIFT) ដែលចាត់ទុកថាជាទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។ ទីក្រុងម៉ូស្គូបានអះអាងម្តងហើយម្តងទៀតថា ការដាក់ទណ្ឌកម្មជាបន្តបន្ទាប់បង្ហាញពីភាពអស់សង្ឃឹមរបស់បស្ចិមប្រទេស។កងកម្លាំងរុស្ស៊ីបានចូលទៅក្នុងទីក្រុង Berdyanskភាគខាងត្បូងអ៊ុយក្រែន ដោយចាប់ផ្តើមឡោមព័ទ្ធមូលដ្ឋានទ័ពអាកាស Chernihiv និង Vasylkiនៅជាយក្រុងKievខណៈដែលប្រតិបត្តិការយោធាពិសេសបានឈានចូលដល់ថ្ងៃទី៥ហើយ។ រុស្សីអាចផ្លាស់ប្តូរយុទ្ធសាស្ត្របន្ទាប់ពីការឈានទៅមុខរបស់ខ្លួនបានថយចុះដោយសារតែ”ការតស៊ូយ៉ាងធ្ងន់ធ្ងរពីកងទ័ពអ៊ុយក្រែន” ក៏ដូចជាបញ្ហាប្រឈមផ្នែកដឹកជញ្ជូន។ជាការឆ្លើយតប សហភាពអឺរ៉ុបបានប្រកាសថា ខ្លួនកំពុងផ្គត់ផ្គង់សព្វាវុធធុនធ្ងន់បន្ថែមទៀតរួមទាំងយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន និងបានហាមឃាត់យន្តហោះរុស្ស៊ីទាំងអស់មិនឱ្យចូលដែនអាកាសរបស់ខ្លួន។ រុស្ស៊ី​បាន​ទទួល​ស្គាល់​ជា​លើក​ដំបូង​ថា​ទាហាន​ខ្លួន​បាន​រង​របួស​ក្នុង​ប្រតិបត្តិការ​យោធា។ប៉ុន្តែ​មិន​បាន​បញ្ចេញ​តួលេខ​លម្អិត​ទេ។ក្រសួងមហាផ្ទៃអ៊ុយក្រែនកាលពីថ្ងៃទី២៧ខែកុម្ភៈបានប្រកាសថាជនស៊ីវិលអ៊ុយក្រែន៣៥២នាក់ត្រូវបានសម្លាប់ រួមទាំងកុមារយ៉ាងហោចណាស់១៤នាក់ បន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធា។ មនុស្ស១,៦៨៤ នាក់បានរងរបួសក្នុងនោះមានកុមារ១១៦នាក់៕យោងតាមCNN,Guardian