រុស្ស៊ី​បានប្រកាស​បិទទីក្រុងចំនួន​២របស់​អ៊ុយក្រែន

រុស្ស៊ីបន្តធ្វើឱ្យមានវឌ្ឍនភាពក្នុងយុទ្ធនាការយោធារបស់ខ្លួននៅភាគខាងត្បូងអ៊ុយក្រែនដោយប្រកាសបិទទីក្រុងទាំង២គឺ Kherson និង Berdyansk ។អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយនៅថ្ងៃនេះថា “ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះទីក្រុង Kherson និង Berdyanskត្រូវបានរារាំងទាំងស្រុងដោយកងកម្លាំងរុស្ស៊ី”។លើសពីនេះយោធារុស្ស៊ីបានកាន់កាប់អាកាសយានដ្ឋាន Chernobaevka និងទីប្រជុំជន Genichesk ក្នុងខេត្ត Kherson ដែលមានព្រំប្រទល់ជាប់ឧបទ្វីប គ្រីមៀដែលរុស្ស៊ីបានបញ្ចូលតាំងពីឆ្នាំ ២០១៤។Kherson មានប្រជាជនប្រហែល៣០០,០០០ ខណៈពេលដែល Berdyansk មានច្រើនជាង១២០,០០០ ។ ការដែលរុស្ស៊ីទទួលបានការគ្រប់គ្រងលើតំបន់យុទ្ធសាស្ត្រនៅភាគខាងត្បូងនិងខាងលិចអ៊ុយក្រែន ធ្វើឱ្យទីក្រុងគៀវ ស្ទើរតែមិនអាចចូលទៅកាន់តំបន់សមុទ្រខ្មៅបាន។ការ​ប្រយុទ្ធ​គ្នា​រវាង​រុ​ស្ស៊ីនិង​អ៊ុយ​ក្រែ​ន​បាន​កើតឡើង​យ៉ាង​ខ្លាំង​ក្នុង​តំបន់​ជា​ច្រើន​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​២៧កុម្ភៈ។យោងតាមព័ត៌មានពីមន្ទីរបញ្ចកោណយ៉ាងហោចណាស់៥០% នៃកងកម្លាំងរុស្ស៊ីដែលដាក់ពង្រាយសម្រាប់ការវាយប្រហារបានចូលអ៊ុយក្រែន។ចំណុចសំខាន់មួយគឺ Kharkov-ទីក្រុងធំទី២របស់អ៊ុយក្រែន។សារព័ត៌មានAPបានដកស្រង់សម្តីមន្ត្រីអ៊ុយក្រែនម្នាក់ដែលនិយាយថាការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅតាមដងផ្លូវនៃទីក្រុង Kharkov បន្ទាប់ពីរថក្រោះរុស្ស៊ីបានជន់លិចទីក្រុង។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Konashenkov បាននិយាយថា កងវរសេនាធំកាំជ្រួចប្រឆាំងយន្តហោះនៅ Kharkov បានដាក់អាវុធរបស់ខ្លួនហើយចុះចាញ់ ហើយទាហានអ៊ុយក្រែនជិត៥០០នាក់ត្រូវបានចាប់ខ្លួន។ទោះ​ជា​យ៉ាង​ណាអាជ្ញាធរ​អ៊ុយក្រែន​ទទូច​ថា​ពួកគេ​នៅ​តែ​គ្រប់គ្រង​ទាំងស្រុង​លើ​Kharkov។ លោក Oleh Sinegubov អភិបាលនៃតំបន់បាននិយាយថា “Kharkov ជាកម្មសិទ្ធិរបស់យើងទាំងស្រុង។ កងទ័ពប៉ូលីសកំពុងធ្វើការ ហើយទីក្រុងនេះត្រូវបានជម្រះពីសត្រូវ” ។ទន្ទឹម​នឹង​នោះកងទ័ព​រុស្ស៊ី​បាន​បន្ត​ឈាន​ចូល​ទៅ​ក្នុង​រដ្ឋធានី​គៀវ។ ការផ្ទុះដ៏ធំជាច្រើនត្រូវបានកត់ត្រានៅក្នុងទីក្រុងគៀវក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ។ យោងតាមការស៊ើបការណ៍សម្ងាត់របស់លោកខាងលិចកងកម្លាំងរុស្ស៊ីបានជួបប្រទះនឹងការតស៊ូដែលមិននឹកស្មានដល់ នៅពេលដែលពួកគេបានចូលដល់ទីក្រុងគៀវ។ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​កន្លែង​ជាច្រើន មន្ត្រី​រុស្ស៊ី និង​អ៊ុយក្រែន​នៅ​មិន​ទាន់​អាច​អង្គុយ​តុចរចា​បាន​ទេ។រុស្ស៊ី​បាន​ឲ្យ​មន្ត្រី​អ៊ុយក្រែន​រហូត​ដល់​ម៉ោង ៣ រសៀល​ម៉ោង​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ ដើម្បី​សម្រេច​ថា​នឹង​មក​កិច្ច​ចរចា​នៅ​ទីក្រុង Gomel របស់​បេឡារុស្ស​ឬ​អត់?។ លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ី និងជាជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ថាពួកគេនឹងនៅទីនោះ រង់ចាំការឆ្លើយតបរបស់គៀវ រហូតដល់ថ្ងៃកំណត់។ គណៈប្រតិភូរុស្ស៊ីបច្ចុប្បន្នកំពុងនៅស្ថានទូតនៅទីក្រុង Minsk ប្រទេសបេឡារុស្ស។លោក Medinsky បាននិយាយថា “ដរាបណាយើងទទួលបានការបញ្ជាក់ពីអ៊ុយក្រែន យើងនឹងទៅរកពួកគេ។ យើងចង់បានសន្តិភាព។ ប្រសិនបើយើងបដិសេធកិច្ចប្រជុំនេះ អ៊ុយក្រែននឹងទទួលខុសត្រូវចំពោះការខូចខាតទាំងអស់” ។ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា លោកក៏កំពុងរង់ចាំភាគីអ៊ុយក្រែន មកចរចាជាមួយរុស្ស៊ីផងដែរ។ លោកប្រធានាធិបតី Lukashenko បាននិយាយថា “យើងកំពុងរង់ចាំ។ ទាំងអស់គ្នាកំពុងរង់ចាំនៅ Gomel ។ ប្រសិនបើពួកគេមក ការចរចានឹងប្រព្រឹត្តទៅ” ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយភាគីរុស្ស៊ី។ប៉ុន្តែបានបដិសេធមិនស្នើសុំកន្លែងសម្រាប់កិច្ចចរចានៅប្រទេសបេឡារុស្សក្រោមហេតុផលថាបេឡារុស្សបានខ្ចីទឹកដីក្រុងម៉ូស្គូឱ្យកងកម្លាំងរុស្ស៊ីចូលអ៊ុយក្រែន។អ្នកនាំពាក្យរបស់ Zelensky លោក Sergii Nykyforov បាននិយាយថា “យើងបានពិភាក្សាអំពីទម្រង់នៃការចរចា។ប៉ុន្តែអ្នកចរចារុស្ស៊ីបានទាមទារឱ្យយោធាអ៊ុយក្រែនបញ្ឈប់អាវុធរបស់ខ្លួនជាមុន”។ Nykyforov បានចោទប្រកាន់ទីក្រុងម៉ូស្គូថាបានបញ្ជូនគណៈប្រតិភូទៅGomel ដើម្បីបន្ទោសអ៊ុយក្រែនចំពោះការបំផ្លាញការរំពឹងទុកសម្រាប់ការចរចា។ លោក Nykyforov បាន​និយាយ​ថា​៖ «​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ចរចា​នៅ​ក្នុង​ទឹកដី​អព្យាក្រឹត្យណា​មួយ៕

រថពាសដែករុស្ស៊ីនៅគ្រីមៀនាថ្ងៃទី ២៥ ខែកុម្ភៈ (រូបថត៖ AFP)