ប្រធានា​ធិបតីZelensky៖”អ៊ុយ​ក្រែន​នឹងឈ្នះ”

ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថាកងទ័ពរដ្ឋាភិបាលនៅតែគ្រប់គ្រងរដ្ឋធានីគៀវហើយនឹងឈ្នះប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសនៅថ្ងៃនេះថា “កងទ័ពរបស់យើងឆ្មាំជាតិ ប៉ូលីសជាតិ កងកម្លាំងការពារស្វ័យការពារ កងកម្លាំងពិសេស ប្រជាពលរដ្ឋអ៊ុយក្រែនចេញមកយើងនឹងឈ្នះ” ។ប្រធានាធិបតី Zelensky បាននិយាយថា កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែននៅតែគ្រប់គ្រងរដ្ឋធានីគៀវនិង”ទីតាំងសំខាន់ៗនៅជុំវិញទីក្រុង”។លោក Zelenskyបានបន្ថែមថា”យើងបានការពារការវាយប្រហាររបស់សត្រូវដោយជោគជ័យ។យើងកំពុងការពារទឹកដីរបស់យើងនិងអនាគតរបស់កូនចៅយើង។គៀវនិងតំបន់សំខាន់ៗនៅតែត្រូវបានគ្រប់គ្រងដោយយោធារបស់យើង”។ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថា”ពួកគេចង់បង្កើតអាយ៉ងរបស់ពួកគេនៅក្នុងរដ្ឋធានីរបស់យើង។ប៉ុន្តែពួកគេមិនបានជោគជ័យ។នៅតាមដងផ្លូវរបស់យើង សង្រ្គាមនៅតែកើតឡើង” ។យោងតាមលោកZelenskyរុស្ស៊ីកំពុងប្រមូលផ្តុំសព្វាវុធកាំភ្លើងធំនិងទាហានឆត្រយោងក្នុងប្រតិបត្តិការយោធានៅអ៊ុយក្រែន។មេដឹកនាំអ៊ុយក្រែនបាននិយាយថា”ពួកគេកំពុងវាយលុកតំបន់លំនៅដ្ឋាន ព្យាយាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលហើយអ្នកគ្រប់គ្នាសូមជួយយើងបញ្ឈប់ការកាន់កាប់នេះ” ។លោក Zelensky បាននិយាយថាបន្ទាប់ពីពិភាក្សាជាមួយមេដឹកនាំសហភាពអឺរ៉ុប (EU) ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះលោកជឿជាក់ថាអ៊ុយក្រែនគួរតែក្លាយជាផ្នែកមួយនៃEUហើយពលរដ្ឋអ៊ុយក្រែនគួរតែមានសិទ្ធិដូចគ្នា។លោកZelenskyបានបន្ថែមថា”យើងបានពិភាក្សារឿងនេះនៅថ្ងៃនេះជាមួយមេដឹកនាំអឺរ៉ុប។ រាល់ឧបករណ៍ និងជំនួយយោធាការពារជាតិកំពុងមកដល់អ៊ុយក្រែន ហើយកិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបំបែកប្រទេសរុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកលតាមតម្រូវការ”លោកZelenskyបានបន្ថែម។Zelenskyបានអំពាវនាវដល់ប្រជាជនរុស្ស៊ីឱ្យជួយទប់ស្កាត់ជម្លោះដោយដាក់សម្ពាធលើប្រធានាធិបតី Vladimir Putin និងរដ្ឋាភិបាលរុស្ស៊ី។ ការតវ៉ាប្រឆាំងនឹងសង្រ្គាមបានផ្ទុះឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះនៅទីក្រុងម៉ូស្គូផ្លូវ(St Petersberg)សាំងពេត្រប៊ឺក។នៅក្នុង tweet នៅថ្ងៃដដែលនោះ ប្រធានាធិបតី Zelensky បាននិយាយថា សម្ព័ន្ធមិត្តនិងដៃគូរបស់អ៊ុយក្រែនកំពុងបញ្ជូនអាវុធដើម្បីជួយប្រទេសការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី។លោកZelenskyបានសរសេរថា”ថ្ងៃថ្មីមួយនៅលើមុខការទូតចាប់ផ្តើមជាមួយនឹងការហៅទូរស័ព្ទជាមួយប្រធានាធិបតី Emmanuel Macron ។ អាវុធនិងឧបករណ៍ពីដៃគូកំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែន” ។ប្រធានាធិបតីMacronថ្ងៃនេះបានព្រមានថាយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែននឹង”អូសបន្លាយពេល”។លោក Macron បានបន្ថែមថា “វិបត្តិនេះនឹងអូសបន្លាយសង្រ្គាមនេះនឹងអូសបន្លាយ ហើយវិបត្តិទាំងអស់ដែលមកជាមួយវានឹងមានផលវិបាកយូរអង្វែង”លោក Macron បានបន្ថែមដោយព្រមានថា”យើងត្រូវតែត្រៀមខ្លួន”។ប្រធានាធិបតី Zelensky កាលពីថ្ងៃទី២៥ខែកុម្ភៈ ក៏បានសន្ទនាតាមទូរស័ព្ទរយៈពេល៤០នាទីជាមួយប្រធានាធិបតីអាមេរិក Joe Biden អំពីបញ្ហាជំនួយយោធានិងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា សហរដ្ឋអាមេរិកនឹង “ផ្តល់ជំនួយផ្នែកសន្តិសុខបន្ថែម” ដល់អ៊ុយក្រែន។ ប៉ុន្តែថា “របៀបដែលវានឹងត្រូវបានធ្វើគឺនៅតែស្ថិតក្រោមការពិភាក្សានៅឡើយ”។ណាតូកាលពីថ្ងៃទី២៥ខែកុម្ភៈក៏បានប្រកាសថាខ្លួននឹងបន្តគាំទ្រអ៊ុយក្រែននិងបានអំពាវនាវឱ្យប្រទេសផ្សេងទៀតធ្វើដូចគ្នា។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថានៅក្នុងជំនួយទាំងនេះ មានជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស៕

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyនិងគូរបក្សដិបក្ខប្រធានាធិបតី Vladimir Putin ។