ឯកឧ​ត្តមប្រធា​នក្រុម​ការងាររា​ជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ស្រុកជើងព្រៃនិងសហការីបានបន្តដំណើរមកសាលាស្រុកជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំបេក្ខជន​ឈរឈ្មោះបោះ​​ឆ្នោតជ្រើស​រើ​សក្រុមប្រឹ​ក្សាឃុំអា​ណត្តិទី​៥

នៅរសៀលថ្ងៃដដែលឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃនិងសហការី បានបន្តដំណើរមកសាលាស្រុកជើងព្រៃ ដើម្បីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ រួមជាមួយបេក្ខជនឈរឈ្មោះបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ (២០១៧-២០២២) ទាំងពេញសិទ្ធិ និងបំរុងចំនួន ១៤៧នាក់ (ស្រ្តី ៣៤)។
ជាបឋម លោក អួត ឈាងលី អភិបាលនៃគណអភិបាលស្រុកជើងព្រៃបានរាយការណ៍ជូនអង្គ ពិធីបានជ្រាបដោយសង្ខេបអំពីចំនួនប្រជាជន ចំនួនប្រជាជនបានទៅចុះឈ្មោះបោះឆ្នោត ប្រជាជនគ្រប់អាយុបោះឆ្នោត សមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកមាន ១០ ឃុំ និង ៧៤ ភូមិ។ បច្ចុប្បន្ន ស្រុកមានសមាជិកក្រុមប្រឹក្សាឃុំចំនួន ៧២នាក់ (ស្រ្តី ១២) ហើយគណបក្សស្រុកជើងព្រៃបានរៀបចំចុះឈ្មោះបេក្ខជនក្រុមប្រឹក្សាឃុំទាំង ១០ ចំនួន ១៤៧នាក់ (ស្ត្រី ៣៤ ) ស្មើ នឹង ៧២ អាសនៈតាមប្រព័ន្ធកម្មវិធីរបស់ គ.ជ.ប. រួចរាល់ហើយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០ ២២។ ឆ្លៀតយកឱកាសនេះ លោកអភិបាលស្រុកក្នុងនាមក្រុមប្រឹក្សាស្រុក ឃុំ និងបងប្អូនប្រជា ពលរដ្ឋទូទាំងស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអនុប្រធាន និងសមា ជិកក្រុមការងារថ្នាក់ស្រុក និងឃុំ ជាពិសេសឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកជើង ព្រៃតែម្តង ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងថវិកាផ្ទាល់ខ្លួនដ៏សន្ធឹកសន្ធាប់ ចូលរួមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេល និងមានប្រសិទ្ធភាព ជាពិសេសការឧបត្ថម្ភសម្ភារបរិក្ខាពេទ្យសម្រាប់ចូលរួមអនុវត្តវិធានការការពារជំងឺឆ្លងកូវិដ-១៩ រួមទាំងរថយន្តសង្រ្គោះ បន្ទាន់ផងដែរ ដើម្បីជួយសម្រួលដល់ការលំបាករបស់មន្ទីរពេទ្យបង្អែកពេទ្យស្រុក។
មានមតិសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំទាំង ១៤៧នាក់ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនបងប្អូន និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ប្រការ ជាពិសេសសម្តេចបានលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាទាំងអស់ ចៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ ហើយសម្តេចបានគាំទ្រ លើកទឹកចិត្តឲ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំបន្តបំពេញកាត្វកិច្ចជាមន្រ្តីបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើនថែមទៀត។
ដោយឡែកក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជើងព្រៃ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការធ្វើពលិការគ្រប់បែបយ៉ាងរបស់សមាជិកក្រុមប្រឹក្សាឃុំ ដើម្បីបម្រើ ជាតិ និងប្រជាជន។ កាយវិការដ៏ថ្លៃថ្លានេះ ពិតជាបានបង្ហាញពីឆន្ទ:ស្មោះត្រង់ ជឿជាក់ និងដើរ តាមមាគារដ៏ត្រឹមត្រូវរបស់គណបក្ស។ ឆ្លៀតយកឱកាសនេះ លោកក៏បានស្នើសុំឲ្យសមាជិក ទាំងបន្តខិតខំបំពេញការងារបន្ថែមទៀត ដោយសហការជាមួយក្រុមការងាររាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យមូលដ្ឋាន ដោះស្រាយនូវរាល់កង្វល់របស់ប្រជាជនយើងទាក់ទងទៅនឹងជីវភាពរស់ និងពង្រឹងឲ្យបាននូវភូមិ ឃុំមានសុវត្ថិភាព ជាពិសេសធ្វើឲ្យប្រជាជនយើងមានភាពកក់ក្តៅ ទទួលបានការរីកចម្រើន សុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ជាការលើកទឹកចិត្ត ឯកឧត្តមប្រធានក្រុមការងារបានជួយឧបត្ថម្ភថវិកាដល់សមាជិកទាំង ១៤៧ នាក់ និងម៉ូតូ១គ្រឿងជូនដល់អធិការប៉ូលីសស្រុកផងដែរ៕សហការី