ស​ង្វៀនមា​ន់ បៀរ អាប៉ោង និង​យូគី ជ្រក​ក្នុង​កាស៊ីណូ​​ហ៊ូ​រក​​ញ្ជៀ​ងបើ​ក​លេ​ង​យ៉ាង​​រលូនគ្មាន​រំខា​ន​ដល់​​សមត្ថកិច្ច​

ត្បូងឃ្មុំ​៖ទីតាំង​ល្បែងស៊ីសង​ប្រជល់មាន់​បៀ​អាប៉ោង​និង​យូគីមួយកន្លែង​កំពុង​ជ្រក​ក្រោម​កាស៊ីណូ​ច្រកដារ ហៅដូង៧ដើមស្ថិតក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ត្រឹមត្រូវ​បើក​លេង​យ៉ាង​ហ៊ោក​ញ្ជៀ​វ​លឺលាន់​ដល់​ព្រះឥន្ទ​គឺ​មិន​ប៉ះពាល់​ដល់​សមត្ថកិច្ច​ឡើយ​គឺ​ស្ថិតនៅ​ភូមិស្ថិតក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំដោយ​​កា​ស៊ី​ណូ​មួយ​នេះកំពុងបើក​លេង​បាន​យ៉ាង​រលូននិង​អានាធិបតេយ្យ​ផងដែរ​បច្ចុប្បន្នកាសុីណូច្រកទ្វារដារហៅដូង៧ដើម របស់លោក ហេង ដែលមានលោក លឹម និង លោក វ៉ា ជាអ្នកជួលបន្តនិងកាងបទល្មើស បានក្លាយជាទីតាំងដ៏មានប្រជាប្រិយភាពសម្រាប់ក្រុមអ្នកញៀនល្បែង។​មិនតែប៉ុណ្ណោះ ល្បែង​ជល់​មាន់ អាប៉ោង​ក្នុង​ខេត្ត​ត្បូងឃ្មុំ មានការ​បើក​លេង​យ៉ាង​អានាធិបតេយ្យ​មិន​ញញើត​សមត្ថកិច្ច​បន្តិច​សោះឡើយនិង​ផ្ទុយ​ពី​ការអនុវត្តន៍​ភូមិ​ឃុំ​មាន​សុ​វ​តិ​ភាព។ជាក់ស្ដែង​ល្បែង​ប្រជល់មាន់​និង​អាប៉ោង​បើក​លេង​នៅក្នុង​កាស៊ីណូ​ច្រកដារហៅដូង៧ដើម​បើក​លេង​ជា​រៀងរាល់ថ្ងៃ​មិន​ថា​ថ្ងៃ​ច​ន្ទ័​ឬ​ថ្ងៃ​សៅរ៍ អាទិត្យ​នោះទេ​។​
តាម​សម្ដី​អ្នក​ធ្លាប់​ទៅលេង​នៅ​ទីនោះ​ដែរ​គាត់​បាន​ប្រាប់​មក​អង្គភាពយើងថាមាន​ថ្ងៃ​គូរ​ពិសេស​គេ​លេង​ធំៗ​ណាស់​ខ្ទង់​រាប់ពាន់​ម៉ឺន​ដុល្លារឯណោះ​គឺ​ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ លេង​រហូតដល់​ម៉ោង៩:០០ទៅ​ម៉ោង៩:០០ យប់​ទើបបាន​ឈប់​។​​កាស៊ីណូ​នេះដែរ គឺ​មិន​ដែលមាន​ជនបរទេស​នោះទេ​គឺ​មានតែ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសង​ខុសច្បាប់យ៉ាង​អនាធិបតេយ្យ​ទៅវិញ​វា​ខុស​នឹង​ច្បាប់​ការបើក​កាស៊ីណូ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច មិនមាន​វិធានការ​បង្ក្រាប​ទាល់តែសោះ​។ ហើយនឹង​កំពុងតែ​ប្រឆាំង​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានចេញ ស​,​ជ​,​ណ ថែម​ទៀតផង​។​​គួររំលឹកថា ស​.​ជ​.​ណ ដែល​ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​បើក​មជ្ឈមណ្ឌល​កំសាន្ត​កាស៊ីណូ រាល់​ល្បែងស៊ីសង គឺ​ដាច់ខាត​គ្មាន​សង្វៀន​ល្បែងភ្នាល់​ជល់​មាន់ឬ​បក្សី​កីឡា​នោះទេ ម្យ៉ាងទៀត​ភ្ញៀវ​ខ្មែរ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​លេងល្បែង​កាស៊ីណូ​នោះឡើយ​។​បើតាម​ប្រភព​បន្ត បាន​ឲ្យ​ដឹងថា សម្រាប់​ការ​ប្រជល់មាន់​១​គូៗ​មាន​ដាក់​ដើម​ទន់​ចាប់ពី​ (២លាន​រៀល​)​ ទៅដល់​ (៣០០០​ដុល្លារ​) ​ឯណោះ​ឬ​ច្រើន​ជាងនេះទៅទៀត​សូមបញ្ជាក់​ប្រាប់ថា​ល្បែងស៊ីសង​ប្រជល់មាន់​បៀ​អាប៉ោង​និង​យូគី​នេះ​ផងដែរបើក​លេង​ជា​ទ្រង់ទ្រាយ​ធំ​តែម្តង​។​
ប្រជាពលរដ្ឋ​រស់នៅ​ភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ទៅ​ករណី​កាស៊ីណូ​លេងល្បែង​ស៊ីសង​ខុសច្បាប់​ទាំងនេះ អាចធ្វើ​ឲ្យ​កើត​នូវ​អំពើ​ហិង្សាក្នុងគ្រួសារមាន​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ទៀត​បានកើត​​ឡើង​គួរ​ឲ្យ​ភ័យខ្លាច​តែម្តង​។ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើលោក ជាមច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំកន្លងមកបានប្រាប់ព័ត៌មានថាកាស៊ីណូតែងតែមានល្បែងហើយ។ចំណែកលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំមិនអាចទាក់ទងបាននៅថៃ្ងនេះ៕ជាគន្ធា