
ថៃ្ងនេះកម្ពុជាបន្តស្លាប់កូវីដ-១៩ថ្មី៥នាក់
ថ្ងៃចេញផ្សាយៈ February 26, 2022
ស្លាប់៥នាក់រហូតដល់ថ្ងៃទី២៦កុម្ភៈ២០២២យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៧០នាក់ (ឆ្លងសហគមន៍៤៣៥នាំចូល៣៥នាក់)និងមានជាសះស្បើយ៤៩៧នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១២៩៥៤៨និងចំនួនជាសះស្បើយសរុបកើន១២២៨៧៧នាក់និងស្លាប់ថ្មី៥នាក់(មិនបានចាក់វ៉ាក់សាំង៤នាក់)សរុបស្លាប់៣០៤២នាក់។សូមបន្តអនុវត្តន៍៣កុំ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ។សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥