សម្តេចហ៊ុនសែនចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩
ថ្ងៃចេញផ្សាយៈ October 12, 2021
សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានលើកឡើងថាចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩។សម្តេចហ៊ុនសែនបារៀបរាប់ថាថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។សង្ឃឹមថាបងប្អូននឹងមានការយោគយល់ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ព្រឹកនេះពុំមានភ្លៀងធ្លាក់ព្រមពេលដែលឯកសារត្រូវបានពិនិត្យនិងចុះហត្ថលេខារួចរាល់ក៍ចេញមកវាយតែម្តងព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។សម្តេចក៏សូមជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជម្ងឺឆ្លងកូវីដ១៩តាមរយៈវិធានការ៣កុំ ៣ការពារនិងការចាក់វ៉ាក់សាំង៕សហការី