អាមេ​រិក​ចោទ​រុស្ស៊ី​ថា​ច​ង់​ផ្ដួលរំលំ​រដ្ឋាភិបា​ល​អ៊ុយ​ក្រែន

មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បានចោទប្រកាន់រុស្ស៊ីថាបានចូលអ៊ុយក្រែនដើម្បីផ្តួលរំលំរដ្ឋាភិបាល និងបង្កើតរបបដឹកនាំដែលគាំទ្រទីក្រុងម៉ូស្គូ។មន្ត្រីការពារជាតិអាមេរិកដែលមិនបញ្ចេញឈ្មោះបាននិយាយនៅថ្ងៃនេះថា”ចេតនារបស់ពួកគេទាំងអស់គឺជាមូលដ្ឋានដើម្បីទម្លាក់រដ្ឋាភិបាលនិងបង្កើតរដ្ឋាភិបាលរបស់ពួកគេ”។យោងតាមមន្ត្រីរូបនេះយោធារុស្ស៊ីបានបើកការវាយប្រហារជាមួយនឹងការបាញ់មីស៊ីលផ្លោងប្រមាណ១០០គ្រាប់ដែលផ្តោតជាសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធាហើយបានតម្រៀបដោយយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ចំនួន៧៥គ្រឿង។ ដំណាក់កាលដំបូងផ្តោតទៅលើទីក្រុងសំខាន់ៗ ហើយមន្ទីរបញ្ចកោណបានសន្មត់ថារុស្ស៊ីនឹងឈានទៅដល់ទីក្រុងគៀវ។មន្ត្រី​រូប​នេះ​បាន​និយាយ​ថាទាហាន​រុស្ស៊ី​បាន​ឆ្លង​កាត់​ព្រំដែន​គោក​ជាមួយ​អ៊ុយក្រែន។ប៉ុន្តែ​មិន​បាន​ផ្តល់​ការ​ប៉ាន់​ប្រមាណ​អំពី​ចំនួន​ទាហាន​ទេ។មន្ត្រីរូបនេះបាននិយាយថា “យើងមិនបានឃើញចលនាបែបនេះនៅក្នុងប្រទេសណាមួយទេ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ ប្រាកដណាស់មិនដែលឃើញពីទំហំនិងវិសាលភាពនេះទេ”។មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា​៖«​យើង​បាន​ឃើញ​សញ្ញា​ដែល​ថា​កងទ័ព​អ៊ុយក្រែន​កំពុង​ទប់ទល់​និង​វាយ​បក​វិញ»។ប្រធានាធិបតីរុស្ស៊ីលោកVladimirPutinនៅព្រឹកថ្ងៃទី២៤ខែកុម្ភៈបានប្រកាសបើកប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែន ដោយលើកឡើងពីសាធារណរដ្ឋស្វ័យប្រកាស២នៅភាគខាងកើតអ៊ុយក្រែន អំពាវនាវឱ្យមានការជួយជ្រោមជ្រែងពីទីក្រុងម៉ូស្គូ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួន”បានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់”ដើម្បីវាយប្រហារទីតាំងយោធារបស់អ៊ុយក្រែនដោយទទូចថា ពួកគេមិនបានកំណត់គោលដៅលើទីក្រុងនានានោះទេ។កងកម្លាំងរុស្ស៊ីបានចូលអ៊ុយក្រែនពីទិសដៅជាច្រើនរួមទាំងខាងលិចរុស្ស៊ី ឧបទ្វីបគ្រីមៀ និងទឹកដីបេឡារុស្ស។ក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនក៏បានបើកការវាយប្រហារលើតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាលដោយដណ្តើមបានទីក្រុងចំនួន២នៅ Lugansk ។អ៊ុយក្រែននិយាយថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយគ្រាប់រ៉ុក្កែតនិងការបាញ់ផ្លោង។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថាលោកកំពុងផ្តាច់ទំនាក់ទំនងការទូតជាមួយរុស្ស៊ី ហើយបានប្រកាសថាលោកនឹងចែកចាយអាវុធដល់ប្រជាជនអ៊ុយក្រែនទាំងអស់ដែលត្រូវការជំនួយ។លោក Zelensky ក៏បានទទួលស្គាល់ថាយោធាអ៊ុយក្រែនបានរងការខូចខាតជាច្រើនរួមទាំង “យន្តហោះ និងរថពាសដែកជាច្រើនត្រូវបានបំផ្លាញ”ហើយរុស្ស៊ីបានកាន់កាប់អាកាសយានដ្ឋាន Antonov ដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រពីកណ្តាលរដ្ឋធានីគៀវរបស់អ៊ុយក្រែនភាគពាយព្យ។ ប្រធានាធិបតី​អ៊ុយក្រែន​បាន​ប្ដេជ្ញា​យក​អាកាសយានដ្ឋាន​នេះ​មកវិញ៕យោងតាមAFP


ប្រជាជន​ជ្រក​កោន​នៅ​ក្នុង​ស្ថានីយ៍រថភ្លើង​ក្រោម​ដី​ក្នុង​ក្រុង​គៀវប្រទេស​អ៊ុយក្រែនកាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។ រូបថត៖Reuters។