អ៊ុយក្រែន​​និយា​យ​​ថាទាហាន​រុស្ស៊ី​ជិត​២០​​ម៉ឺន​​នាក់​នៅ​តា​ម​ព្រំ​ដែន

ប្រធានាធិបតីVolodymyrZelenskyបាននិយាយថាទីក្រុងម៉ូស្គូបានដាក់ពង្រាយទាហានជិត២០​ម៉ឺន​នាក់នៅតាមព្រំដែនជាមួយអ៊ុយក្រែនហើយសង្រ្គាមនោះអាចផ្ទុះឡើង”នៅពេលណាក៏បាន” ។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅថ្ងៃនេះថារុស្ស៊ី”ប្រហែលជានឹងចាប់ផ្តើមសង្រ្គាមដ៏ធំមួយនៅអឺរ៉ុប” ដោយនិយាយថាទីក្រុងម៉ូស្គូបានដាក់ពង្រាយទាហានជិត២០​ម៉ឺន​នាក់ នៅតាមព្រំដែនអ៊ុយក្រែន។លោក Zelenskyបាននិយាយថាទីក្រុងម៉ូស្គូអាចឈ្លានពានអ៊ុយក្រែន “នៅថ្ងៃណាមួយ” និងផ្ញើសារទៅកាន់ប្រជាជនរុស្ស៊ីថាសេណារីយ៉ូនេះអាចកើតឡើងឬមិន “អាស្រ័យលើអ្នក”ដោយអំពាវនាវឱ្យជនជាតិរុស្ស៊ីបញ្ចេញសំឡេងជំទាស់។លោក​បាន​និយាយ​ថា​៖ «​ប្រជាជនអ៊ុយក្រែនចង់បានសន្តិភាព។”រដ្ឋាភិបាលអ៊ុយក្រែនចង់បានសន្តិភាពហើយកំពុងស្វែងរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីកសាងវា”។នៅក្នុងសុន្ទរកថារបស់គាត់នៅថ្ងៃនេះផងដែរប្រធានាធិបតី VolodymyrZelenskyបានចែករំលែកថាលោកបានព្យាយាមភ្ជាប់ការហៅទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ប៉ុន្តែមិនបានសម្រេច។លោក Zelensky បាននិយាយថា “ខ្ញុំបានទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី។ ប៉ុន្តែលទ្ធផលគឺភាពស្ងៀមស្ងាត់”។ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនកាន់តែតានតឹងឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinកាលពីថ្ងៃទី២១ ខែកុម្ភៈបានអនុម័តក្រឹត្យទទួលស្គាល់ឯករាជ្យភាពរបស់Donetsk និង Lugansk ដែលជាតំបន់ដាច់ចេញពីគ្នា២នៅភាគខាងកើតអ៊ុយក្រែនហើយបានចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការជាមួយមេដឹកនាំនៃប្រទេសទាំង២ក្នុងតំបន់នេះ។សភាជាន់ខ្ពស់របស់រុស្ស៊ីបានអនុម័តសំណើបញ្ជូនកងទ័ពទៅក្រៅប្រទេសដោយបើកផ្លូវឱ្យក្រុងម៉ូស្គូបញ្ជូនកងទ័ពទៅកាន់ភាគខាងកើតអ៊ុយក្រែន ។ប៉ុន្តែលោក Putinបាននិយាយកាលពីថ្ងៃទី២២ខែកុម្ភៈថាការសម្រេចចិត្តបញ្ជូនកងទ័ព”អាស្រ័យលើស្ថានភាពនៅលើដី”។សភាអ៊ុយក្រែនកាលពីម្សិលមិញបានអនុម័តសំណើដើម្បីប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដែលដាក់ដោយប្រធានាធិបតី Volodymyr Zelensky ។ វិធានការនេះនឹងចូលជាធរមានចាប់ពីម៉ោង 00:00 ថ្ងៃនេះ ហើយត្រូវបានគេរំពឹងថានឹងមានរយៈពេល៣០ថ្ងៃ។ អាជ្ញាធរមូលដ្ឋាននឹងត្រូវបានពង្រឹងសកម្មភាពសន្តិសុខ រួមទាំងការរឹតបន្តឹងការត្រួតពិនិត្យលើឯកសារ និងយានយន្តរបស់ប្រជាពលរដ្ឋ។ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានព្រមានរុស្ស៊ីម្តងហើយម្តងទៀតថាខ្លួនកំពុង “រៀបនឹងបញ្ជូនទ័ព”។កាលពីថ្ងៃទី២១ខែកុម្ភៈនាយករដ្ឋមន្ត្រីអង់គ្លេស Johnsonបានប្រាប់ប្រធានាធិបតីអ៊ុយក្រែនថា”ការវាយប្រហារអាចកើតឡើងក្នុងរយៈពេលពីរបីម៉ោង ឬប៉ុន្មានថ្ងៃខាងមុខ”បន្ទាប់ពីមន្ត្រីអាមេរិកបានព្រមានស្រដៀងគ្នានេះ។ នាយករដ្ឋមន្ត្រីឡាតវីបាននិយាយកាលពីថ្ងៃទី២៣ខែកុម្ភៈថារុស្ស៊ីបានបញ្ជូនទាហានចូលទៅក្នុងតំបន់បំបែកនៅភាគខាងកើតអ៊ុយក្រែន។ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។មុននេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Truss កាលពីថ្ងៃទី ២៣ ខែកុម្ភៈ បានសារភាពថា “យើងមិនមានភស្តុតាងច្បាស់លាស់” ដែលថារុស្ស៊ីបានបញ្ជូនកងទ័ពហើយបានអត្ថាធិប្បាយថាស្ថានភាពបច្ចុប្បន្នមានភាពមិនច្បាស់លាស់៕យោងតាមAFP, NY Times

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ថ្លែង​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ។ រូបថត៖ AFP។