Putin​៖ផលប្រយោ​ជន៍រុស្ស៊ីមិនអាច​ចរ​ចា​បាន

លោកប្រធានាធិបតីVladimirPutinបាននិយាយថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកដំណោះស្រាយការទូតជាមួយលោកខាងលិច។ប៉ុន្តែបានសង្កត់ធ្ងន់ថាខ្លួននឹងមិនធ្វើសម្បទានលើផលប្រយោជន៍របស់រុស្ស៊ីឡើយ។”ប្រទេសរបស់យើងតែងតែត្រៀមខ្លួនសម្រាប់ការពិភាក្សាដោយផ្ទាល់និងស្មោះត្រង់ ដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះបញ្ហាស្មុគស្មាញបំផុត។ទោះជាយ៉ាងណាក៏ដោយ ផលប្រយោជន៍របស់រុស្ស៊ីនិងសន្តិសុខរបស់ប្រជាជនគឺជាកត្តាចម្បង។កត្តាដែលមិនអាចចរចាបាន” ប្រធានាធិបតីរុស្ស៊ីលោកPutinបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃនេះក្នុងឱកាសនៃអ្នកការពារនៃទិវាមាតុភូមិ២៣/២។ចៅហ្វាយ​វិមាន​ក្រឹមឡាំង​បាន​សម្តែង​នូវ​ទំនុកចិត្ត​លើ​«​វិជ្ជាជីវៈ​»​នៃ​យោធា​រុស្ស៊ី ហើយបានបញ្ជាក់ថាពួកគេ​មានសមត្ថភាពការពារផលប្រយោជន៍ជាតិ​។លោកប្រធានាធិបតីPutinក៏បានសរសើរការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធដោយសង្កត់ធ្ងន់ថារុស្ស៊ីនឹងបន្តអភិវឌ្ឍអាវុធទំនើបៗ។“យើងនឹងធ្វើការលើប្រព័ន្ធសព្វាវុធទំនើបៗ រួមទាំងកាំជ្រួចល្បឿនលឿនជាងសំឡេង និងអាវុធដោយផ្អែកលើគោលការណ៍រូបវន្តថ្មីក៏ដូចជាការពង្រីកបច្ចេកវិទ្យាឌីជីថលទំនើប និងបញ្ញាសិប្បនិម្មិត។ទាំងនេះគឺជាអាវុធនៃអនាគតហើយនឹងបង្កើនសមត្ថភាពប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធយ៉ាងច្រើន។”លោក​បាន​និយាយ​ថា។វិបត្តិអ៊ុយក្រែនបានបន្តក្តៅគគុកនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinកាលពីថ្ងៃទី ២១ខែកុម្ភៈបានអនុម័តក្រឹត្យទទួលស្គាល់ឯករាជ្យភាពរបស់ Donetsk និង Lugansk ដែលជាតំបន់បំបែកពីរនៅភាគខាងកើតអ៊ុយក្រែនហើយបានចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការជាមួយមេដឹកនាំនៃតំបន់នេះ។នៅក្នុងក្រឹត្យនោះលោកបានបញ្ជាឱ្យក្រសួងការពារជាតិរុស្ស៊ី ដាក់ពង្រាយកងទ័ពទៅកាន់តំបន់ទាំងពីរនេះ ដើម្បី “រក្សាសន្តិភាព”ប៉ុន្តែមិនបានបញ្ជាក់អំពីទំហំ និងពេលវេលានៃកម្លាំងនេះដើម្បីចាប់ផ្តើមកិច្ចការនោះទេ។ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី២២ខែកុម្ភៈលោកPutinបាននិយាយថាការសម្រេចចិត្តបញ្ជូនទាហានទៅកាន់ភាគខាងកើតអ៊ុយក្រែន”អាស្រ័យលើស្ថានភាពនៅលើដី”។នៅក្នុងសម័យប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២១ខែមករាសហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសចំពោះចំណាត់ការរបស់រុស្ស៊ីខណៈដែលទីក្រុងម៉ូស្គូបានចោទប្រកាន់ក្រុងគៀវពីបទបំផ្លិចបំផ្លាញកិច្ចព្រមព្រៀង Minsk ដោយមិនទំនាក់ទំនងជាមួយពួកបំបែកខ្លួននៅភាគខាងកើតខណៈចោទប្រកាន់លោកខាងលិចថា ” ជំរុញ “អ៊ុយក្រែនឆ្ពោះទៅរកជម្លោះ។ យ៉ាងណាក៏ដោយឯកអគ្គរដ្ឋទូតរុស្ស៊ីបានសង្កត់ធ្ងន់ថា ទ្វារទៅរកការទូតនៅតែបើកចំហក្នុងវិបត្តិអ៊ុយក្រែន៕យោងតាមAFP

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ។ រូបថត៖ Reuters។