អាមេរិ​កបានបញ្ជូនឧទ្ធម្ភាគ​ចក្រវាយប្រហា​រF-35នៅជិ​តរុស្ស៊ី

សហរដ្ឋអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំងF-35និងឧទ្ធម្ភាគចក្រ Apacheចំនួន ៣២គ្រឿងទៅកាន់ប្រទេសប៉ូឡូញនិងរដ្ឋបាល់ទិកក្នុងបរិបទនៃការទទួលស្គាល់របស់រុស្ស៊ីចំពោះតំបន់ដាច់ចេញពីអ៊ុយក្រែន។ប្រធានាធិបតីអាមេរិកលោកJoeBidenកាលពីម្សិលមិញបានប្រកាសពីការដាក់ពង្រាយកងកម្លាំងឡើងវិញនៅក្នុងទ្វីបអឺរ៉ុបដែលក្នុងនោះអង្គភាពជាច្រើនត្រូវបានដាក់ពង្រាយទៅកាន់ផ្នែកខាងកើតនៃអង្គការណាតូ។លោកបាននិយាយថា”ខ្ញុំបានយល់ព្រមលើការផ្ទេរកងកម្លាំងនិងឧបករណ៍របស់សហរដ្ឋអាមេរិកដែលឈរជើងរួចហើយនៅអឺរ៉ុប ដើម្បីពង្រឹងសម្ព័ន្ធមិត្តនៅក្នុងតំបន់បាល់ទិក រួមទាំងអេស្តូនី ឡាតវី និងលីទុយអានី”។ក្រោយមកក្រសួងការពារជាតិអាមេរិកបានប្រកាសព័ត៌មានលម្អិតអំពីចលនាកងទ័ពដែលក្នុងនោះទាហាន៨០០នាក់នៃកងវរសេនាតូចថ្មើរជើងនឹងផ្លាស់ទីពីប្រទេសអ៊ីតាលីទៅកាន់តំបន់បាល់ទិក ខណៈដែលយន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន៨គ្រឿងនឹងផ្លាស់ទីពីប្រទេសអាល្លឺម៉ង់ទៅកាន់ “ទីតាំងប្រយុទ្ធជាបន្តបន្ទាប់តាម ភាគខាងកើតនៃអង្គការណាតូ”។ឧទ្ធម្ភាគចក្រវាយប្រហារ AH-64 Apache ចំនួន២០ដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់នឹងផ្លាស់ទីទៅកាន់តំបន់បាល់ទិកខណៈដែល ១២ត្រូវបានគេរំពឹងថានឹងផ្លាស់ទីពីប្រទេសក្រិកទៅកាន់ប្រទេសប៉ូឡូញ។មន្ត្រីការពារជាតិអាមេរិកបាននិយាយថា”ទាហានត្រូវបានដាក់ពង្រាយដើម្បីធានាសម្ព័ន្ធមិត្ត និងទប់ស្កាត់ការឈ្លានពានដែលអាចកើតមានប្រឆាំងនឹងរដ្ឋសមាជិកណាតូនិងដើម្បីបង្កើនការហ្វឹកហ្វឺនជាមួយប្រទេសម្ចាស់ផ្ទះ” ។លោក Trump ក៏បានប្រកាសថាសហរដ្ឋអាមេរិកនឹងបន្តផ្តល់ “អាវុធការពារ” ដល់អ៊ុយក្រែន។ លោក Biden បាន​និយាយ​ថា​៖«​ខ្ញុំ​ចង់​បញ្ជាក់​ថា​ទាំងនេះ​គឺជា​វិធានការ​ការពារ​សុទ្ធសាធ​។វិបត្តិអ៊ុយក្រែនបានបន្តក្តៅគគុកនៅពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃទី ២១ខែកុម្ភៈបានអនុម័តក្រឹត្យទទួលស្គាល់ឯករាជ្យភាពរបស់ Donetsk និង Lugansk ដែលជាតំបន់បំបែកពីរនៅភាគខាងកើតអ៊ុយក្រែនហើយបានចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការជាមួយមេដឹកនាំនៃតំបន់នេះ។ នៅក្នុងក្រឹត្យនោះលោកបានបញ្ជាឱ្យក្រសួងការពារជាតិរុស្ស៊ី ដាក់ពង្រាយកងទ័ពទៅកាន់តំបន់ទាំង២នេះដើម្បី “រក្សាសន្តិភាព”។ ប៉ុន្តែមិនបានបញ្ជាក់អំពីទំហំ និងពេលវេលានៃកម្លាំងនេះដើម្បីចាប់ផ្តើមកិច្ចការនោះទេ។ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូកាលពីថ្ងៃទី២២ខែកុម្ភៈលោកPutinបាននិយាយថាការសម្រេចចិត្តបញ្ជូនទាហានទៅកាន់ភាគខាងកើតអ៊ុយក្រែន”អាស្រ័យលើស្ថានភាពនៅលើដី”។នៅក្នុងសម័យប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី២១ខែមករាសហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសចំពោះចំណាត់ការរបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូបានចោទប្រកាន់ក្រុងគៀវពីបទបំផ្លិចបំផ្លាញកិច្ចព្រមព្រៀង Minsk ដោយមិនទំនាក់ទំនងជាមួយពួកបំបែកខ្លួននៅភាគខាងកើត ខណៈចោទប្រកាន់លោកខាងលិចថា ” ជំរុញ “អ៊ុយក្រែនឆ្ពោះទៅរកជម្លោះ។ យ៉ាងណាក៏ដោយឯកអគ្គរដ្ឋទូតរុស្ស៊ីបានសង្កត់ធ្ងន់ថា ទ្វារទៅរកការទូតនៅតែបើកចំហក្នុងវិបត្តិអ៊ុយក្រែន៕យោងតាមReuters

យន្តហោះ​ចម្បាំង F-35A របស់​អាមេរិក​បាន​ចុះ​ចត​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ។ រូបថត៖ USAF ។