រុស្ស៊ីជម្លៀស​បុគ្គលិកកា​រទូតចេញពី​អ៊ុយក្រែន

រុស្ស៊ីបានប្រកាសថាខ្លួននឹងជម្លៀសបុគ្គលិកការទូតចេញពីប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តលើសំណើរបស់លោកPutinក្នុងការបញ្ជូនទាហានទៅក្រៅប្រទេស។ក្រសួងការបរទេសបាននិយាយថា “ដើម្បីការពារអាយុជីវិតនិងសុវត្ថិភាពរបស់បុគ្គលិកការទូត ថ្នាក់ដឹកនាំរុស្ស៊ីបានសម្រេចចិត្តជម្លៀសបុគ្គលិកនៃបេសកកម្មការទូតរុស្ស៊ីនៅអ៊ុយក្រែន។ ការងារនេះនឹងត្រូវបានអនុវត្តក្នុងពេលដ៏ខ្លីខាងមុខនេះ”ក្រសួងការបរទេសរុស្ស៊ីបានប្រកាសនៅថ្ងៃទី ថ្ងៃទី ២២ខែកុម្ភៈ។ទីភ្នាក់ងារនេះបាននិយាយថាអ្នកការទូតរុស្ស៊ីត្រូវបានគំរាមកំហែងហើយថាស្ថានទូត និងស្ថានកុងស៊ុល”ស្ថិតនៅក្រោមការវាយប្រហារឥតឈប់ឈរ”។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា “អ៊ុយក្រែនបានធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែជ្រៅ”។ស្ថានទូតលោកខាងលិចជាច្រើនបានផ្លាស់ប្តូរពីរដ្ឋធានីKievទៅកាន់ទីក្រុងLvivក្បែរព្រំដែនប៉ូឡូញចំពេលមានការចោទប្រកាន់ជាច្រើនខែដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនថារុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារលើអ៊ុយក្រែន។ការ​ប្រកាស​ជម្លៀស​មន្ត្រី​ការទូត​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹទ្ធសភា​រុស្ស៊ី​បាន​អនុម័ត​លើ​សំណើ​របស់​លោក​ប្រធានាធិបតីVladimir Putinក្នុង​ការ​ពង្រាយ​ទ័ព​នៅ​បរទេស។លោកPutinកាលពីថ្ងៃទី២១ខែកុម្ភៈបានអនុម័តក្រឹត្យមួយដោយទទួលស្គាល់ឯករាជ្យភាពរបស់ Donetsk និងLuganskដែលជាតំបន់ដាច់ចេញពីគ្នា២នៅភាគខាងកើតអ៊ុយក្រែនហើយបានចុះហត្ថលេខាលើសន្ធិសញ្ញាសហប្រតិបត្តិការជាមួយមេដឹកនាំនៃតំបន់ទាំង២នេះ។នៅក្នុងក្រឹត្យនោះលោកបានបញ្ជាឱ្យក្រសួងការពារជាតិរុស្ស៊ី ដាក់ពង្រាយកងទ័ពទៅកាន់តំបន់ទាំងពីរ ដើម្បី “រក្សាសន្តិភាព”។ប៉ុន្តែមិនបានបញ្ជាក់អំពីទំហំ និងការចាប់ផ្តើមនៃបេសកកម្មនោះទេ។នៅក្នុងសម័យប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីម្សិលមិញសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសទង្វើរបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូបានចោទប្រកាន់ទីក្រុងគៀវពីបទបំផ្លិចបំផ្លាញកិច្ចព្រមព្រៀងទីក្រុងMinsk ដោយមិនទំនាក់ទំនងជាមួយក្រុមបំបែកខ្លួននៅភាគខាងកើតហើយក្នុងពេលជាមួយគ្នានោះបានចោទប្រកាន់លោកខាងលិចថា”ជំរុញ”អ៊ុយក្រែនឆ្ពោះទៅរកជម្លោះ។យ៉ាងណាក៏ដោយឯកអគ្គរដ្ឋទូតរុស្ស៊ីបានសង្កត់ធ្ងន់ថាទ្វារទៅរកការទូតនៅតែបើកចំហក្នុងវិបត្តិអ៊ុយក្រែន។ភាពតានតឹងនៅជុំវិញអ៊ុយក្រែនបាននឹងកំពុងឡើងកំដៅខ្លាំងចាប់តាំងពីចុងឆ្នាំមុនបន្ទាប់ពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនបានចោទប្រកាន់រុស្ស៊ីថាបានប្រមូលផ្តុំកងទ័ពជាង១០០,០០០នាក់នៅតាមព្រំដែនភាគខាងលិចរបស់ខ្លួនដើម្បីធ្វើផែនការវាយប្រហារលើប្រទេសជិតខាងរបស់ខ្លួន។ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះសហរដ្ឋអាមេរិកបានព្រមានរុស្ស៊ីម្តងហើយម្តងទៀតថាខ្លួននឹង”វាយប្រហារ”។ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនជឿថាស្ថានភាពគឺ “គ្មានអ្វីថ្មីទេ” ។រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថារាល់សកម្មភាពយោធានៅតាមព្រំដែនគឺជាបញ្ហាផ្ទៃក្នុង ហើយសម្រាប់តែគោលបំណងនៃការហាត់សមប្រឆាំងនឹងការគំរាមកំហែងនៃការពង្រីកណាតូទៅភាគខាងកើតហើយបានរិះគន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តចំពោះការបំផ្លើសគ្រោះថ្នាក់នៃសង្រ្គាម៕យោងតាមAFP
ឆ្មាំជាតិអ៊ុយក្រែនឈរយាមនៅមុខស្ថានទូតរុស្ស៊ីនៅទីក្រុងគៀវ កាលពីថ្ងៃទី២២ ខែកុម្ភៈ នៅពេលដែលក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខក្លោងទ្វារដើម្បីតវ៉ា។ រូបថត៖ AFP។

ឆ្មាំជាតិអ៊ុយក្រែនឈរយាមនៅមុខស្ថានទូតរុស្ស៊ីនៅទីក្រុងគៀវ កាលពីថ្ងៃទី២២ ខែកុម្ភៈ នៅពេលដែលក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខក្លោងទ្វារដើម្បីតវ៉ា។ រូបថត៖ AFP។

រដ្ឋាភិបាលនិងតំបន់គ្រប់គ្រងដោយពួកបំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែន។រូបភាព៖ NY Times ។