កូនស្រី​និ​ង​ចៅ​៥​នាក់​របស់ស​ម្តេចហ៊ុន សែន​ឆ្លង​ជំងឺ​​កូ​វីដ​-១៩

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ពេលនេះ កូនស្រី​ម្នាក់ និង​ចៅ​៥​នាក់​របស់សម្តេចបាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​​ការបញ្ជាក់​របស់សម្តេចហ៊ុន សែន បានធ្វើ​ឡើង​ក្នុង​ឱកាសសម្តេច អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​។​
​សូមជម្រាបថាគិត​ត្រឹម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩៖ សរុប​ចំនួន​១២៦.៩៧៧​នាក់​, អ្នកជា​សះស្បើយ​សរុប​ចំនួន​១២០.៧៦៧​នាក់​, ស្លាប់​សរុប​ចំនួន​៣.០២០​នាក់​។គេ​ជឿថា មាន​ករណី​ឆ្លង​ថ្មី​ប្រហែល ៦០០​ករណី ត្រូវបាន​កត់ត្រា​កាលពី​ម្សិលមិញ នឹងត្រូវ​បានប្រកាស​ក្នុង​រយៈពេល​ពីរ​បី​ម៉ោង​ទៀត ក៏ដូចជា​អ្នកស្លាប់​បន្ថែមទៀត​ដោយសារ​អូ​មី​ក្រុង​យោងតាមhttps://www.khmertimeskh.com/

រូបភាពKhmer Time