លោកBiden​កំណត់លក្ខខណ្ឌ’​មិនវាយប្រហារ’​ដើម្បីជួបជា​មួយPut​in

សេតវិមានបានប្រកាសថាប្រធានាធិបតីBidenនឹងយល់ព្រមរៀបចំកិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែនជាមួយសមភាគីលោកPutin ប្រសិនបើរុស្ស៊ីមិនវាយប្រហារអ៊ុយក្រែន។អ្នកនាំពាក្យសេតវិមានលោកJen Psaki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះថា”សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តក្នុងការបន្តផ្លូវការទូតរហូតដល់ការវាយប្រហារចាប់ផ្តើម”។”ប្រធានាធិបតីBidenបានទទួលយកជាគោលការណ៍នៃកិច្ចប្រជុំជាមួយប្រធានាធិបតី Putin ប្រសិនបើការវាយប្រហារមិនបានកើតឡើង” ។លោក Psaki បានបន្ថែមថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញប្រទេសរុស្ស៊ី”ផលវិបាកធ្ងន់ធ្ងរ និងភ្លាមៗ ប្រសិនបើខ្លួនជ្រើសរើសការវាយប្រហារ”ហើយបានបន្តចោទប្រកាន់ទីក្រុងម៉ូស្គូថា”ទំនងជាបន្តរៀបចំសម្រាប់ប្រតិបត្តិការយោធាពេញលេញនៅអ៊ុយក្រែន” ។មុននេះការិយាល័យប្រធានាធិបតីបារាំង លោក EmmanuelMacronបានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាលោកបានស្នើឱ្យរៀបចំកិច្ចប្រជុំកំពូលរវាងសមភាគីអាមេរិក និងរុស្ស៊ីព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សាអំពីសន្តិសុខ និងស្ថិរភាពជាយុទ្ធសាស្ត្រក្នុងទ្វីបអឺរ៉ុប។វិមាន Elysee បានបញ្ជាក់ថា លក្ខខណ្ឌសម្រាប់រៀបចំកិច្ចប្រជុំកំពូលលោក Biden-Putin ស្តីពីអ៊ុយក្រែន គឺទីក្រុងម៉ូស្គូមិនត្រូវវាយប្រហារទីក្រុងគៀវឡើយ។ ខ្លឹមសារ​នៃ​សន្និសីទ​នេះ​នឹង​ត្រូវ​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​២ក្នុង​អំឡុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ។រុស្ស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ទេ។ភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែនបានកើនឡើងចាប់តាំងពីចុងឆ្នាំមុនបន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចជាច្រើនបានចោទប្រកាន់រុស្ស៊ីថាបានប្រមូលផ្តុំកងទ័ពជាង១០០,០០០នាក់នៅតាមព្រំដែនភាគខាងលិចរបស់ខ្លួនដើម្បីធ្វើផែនការវាយប្រហារលើប្រទេសជិតខាងរបស់ខ្លួន។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ សហរដ្ឋអាមេរិកបានព្រមានម្តងហើយម្តងទៀតថារុស្ស៊ី “ជិតនឹងវាយប្រហារ”។ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនជឿថា ស្ថានភាពគឺ “គ្មានអ្វីថ្មីទេ” ។រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថារាល់សកម្មភាពយោធានៅតាមព្រំដែនគឺជាបញ្ហាផ្ទៃក្នុង ហើយសម្រាប់តែគោលបំណងនៃការហាត់សមប្រឆាំងនឹងការគំរាមកំហែងនៃការពង្រីកណាតូទៅភាគខាងកើតហើយបានរិះគន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តចំពោះការបំផ្លើសគ្រោះថ្នាក់នៃសង្រ្គាម។ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៥ខែកុម្ភៈបានប្រកាសថាអង្គភាពនៃស្រុកយោធាខាងលិចនិងខាងត្បូងកំពុងវិលត្រឡប់ទៅកាន់មូលដ្ឋានរបស់ពួកគេវិញបន្ទាប់ពីបានបញ្ចប់សមយុទ្ធនៅជិតអ៊ុយក្រែន។ ចំណាត់ការនេះត្រូវបានចាត់ទុកថាមានគោលបំណងកាត់បន្ថយស្ថានការណ៍និងបង្ហាញពីសុច្ឆន្ទៈ។ទោះបីជាយ៉ាងណាក៏ដោយអ៊ុយក្រែននិងមេដឹកនាំលោកខាងលិចជាច្រើនបានសង្ស័យលើការអះអាងរបស់រុស្ស៊ីដោយនិយាយថាមិនមានភស្តុតាងណាមួយដែលបង្ហាញថាទីក្រុងម៉ូស្គូបានដកកងទ័ពរបស់ខ្លួនចេញនោះទេ។ ចារកម្មលោកខាងលិចនៅតែមានការព្រួយបារម្ភថាប្រធានាធិបតីរុស្ស៊ី Putinអាចនឹងបញ្ជាឱ្យមានការវាយប្រហារលើអ៊ុយក្រែននៅពេលណាក៏បាន៕យោងតាមAFP

ប្រធានាធិបតីអាមេរិក Joe Biden (ឆ្វេង) និងសមភាគីរុស្ស៊ី លោក Vladimir Putin។ រូបថត៖ AFP។