លោកហ៊ុន​ម៉ានី៖​”ក្មេងដើរលឿន​ចាស់ស្គា​ល់ផ្លូវ”

ការគួបផ្សំនូវធនធានទាំង២នឹងបណ្តាលបាននូវការអភិវឌ្ឍនិងការសម្រេចបានការងារនានាកាន់តែជោគជ័យនិងមានប្រសិទ្ធភាពកាន់តែខ្ពស់។ យើងទទួលស្គាល់ថាយុវជនពិតជាមានចំណេះដឹង មានសញ្ញាបត្រច្រើនពិតប្រាកដមែនតែការប្រើប្រាស់ចំណេះត្រូវបរិបទត្រូវកាលៈទេសៈ និងស្របតាមនិន្នាការនៃសង្គមជាក់ស្តែង ហើយគោរព សង្កេត សិក្សារៀនសូត្រពីមេរៀន ក៏ដូចជាបទពិសោធន៍ជាក់ស្តែងរបស់ចាស់ទុំឬអ្នកជំនាន់មុនរឹតតែមានសារសំខាន់ខ្លាំងជាងការណ៍ដែលមានត្រឹមតែចំណេះ៕