កម្ពុជាបន្តរកឃើ​ញករណី​ជំងឺកូវីដ-១៩​សរុបចំ​នួន​១៨៤​នាក់​

រហូតដល់ថ្ងៃទី១៥ កុម្ភៈ​​២០២២​យើងរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​១៨៤នាក់​ (ឆ្លងសហគមន៍ ​​១៧៥នាំចូល៩នាក់)និងមានជាសះស្បើយ​២៣៦នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​ ១២៤១៣៩​​​​​​​​​​​​​​និងចំនួនជាសះស្បើយសរុប​កើន​១១៩១៩៦នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី​០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​​សរុប​ស្លាប់៣០១៥នាក់។សូមបន្តអនុវត្តន៍៣កុំ៣​ការពារនិងទោះបានចា​ក់វ៉ាក់សាំងគ្រប់ដូសឬដូស​ជំរុញក៏ដោយ​ ។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥