
ចាប់ពីថ្ងៃទី១៦-២២ខែកុម្ភៈឆ្នាំ២០២២បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនិងផ្គររន្ទះ
ថ្ងៃចេញផ្សាយៈ February 15, 2022
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ របស់ក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថាចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២ បណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនិងផ្គរ រន្ទះ ។ក្រសួងធនធានទឹកបញ្ជាក់ថាក្នុងសប្តាហ៍ខាងមុខនេះកម្ពុជានឹងទទួលឥទ្ធិពលពីសម្ពាធទាប(ឥណ្ឌូនេស៊ី និងឥណ្ឌា)ក្នុងកម្រិតពីខ្សោយទៅមធ្យម។ទន្ទឹមនោះក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបតូចៗជាលក្ខណៈឡូកាល់ ( Local )ដោយអន្លើរផងដែរ ។