ស​ម្តេច​តេ​ជោ​​ហ៊ុន​ សែនបា​ន​​អញ្ជើញដឹ​ក​នាំ​គណ​:ប្រ​​តិភូធ្វើដំ​ណើ​រចាកចេញពីទីក្រុង​​សេអ៊ូល​​សា​​ធារ​ណរដ្ឋកូរ៉េ​វិ​ល​ត្រឡប់មកកា​ន់​មាតុប្រ​ទេ​សវិញ

នៅរសៀលថ្ងៃទី១៣កុម្ភ:ឆ្នាំ២០២២សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញបន្ទាប់ពីបានអញ្ជើញចូលរួមចុងក្រោយនៅក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលមានវាគ្មិនជាប្រមុខដឹកនាំ និងជាអតីតមន្រ្តីសំខាន់ៗមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។
វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីលើទឹកដីកូរ៉េបានលើកស្ទួយនិងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាពមិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េទេ គឺទៅកាន់ពិភពលោកទាំងមូលផងដែរ។ ពិតប្រាកដណាស់ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ដែលសម្តេចតេជោបានទទួលពីម្សិលមិញគឺជាកិត្តិយសនិងមោទនភាពនៃកម្ពុជាទាំងមូល។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺឆ្លងកូវីដ-១៩គ្រប់ៗគ្នា៕