
កម្ពុជាបន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន២៧៤នាក់
ថ្ងៃចេញផ្សាយៈ February 11, 2022
រហូតដល់ថ្ងៃទី១១កុម្ភៈ២០២២យើងរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន២៧៤នាក់(ឆ្លងសហគមន៍២៦៦ នាំចូល៨នាក់)និងមានជាសះស្បើយ១០៥នាក់។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើន១២២៧៤២នាក់ និងចំនួនជាសះស្បើយសរុបកើន១១៨៥២៥នាក់និងស្លាប់ថ្មី០នាក់(មិនបានចាក់វ៉ាក់សាំង០នាក់)សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៍៣កុំ៣ការពារនិងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថាប្រទេសយើងរកឃើញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥