
សម្តេចហ៊ុន សែន៖ជាង១០ខែទៀតកម្ពុជាលែងឈឺក្បាលចំពោះជម្លោះនយោបាយនៅមីយ៉ាន់ម៉ា
នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទៅ៧កុម្ភៈសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រើពេលជាច្រើនដើម្បីបកស្រាយពីមូលហេតុដែលមិនអាចរកដំណោះស្រាយជូនប្រទេសមីយ៉ាន់ម៉ាបាននៅក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំនេះ។បើតាមសម្តេចហ៊ុនសែនសម្តេចនឹងមិនឈឺក្បាលចំពោះជម្លោះនយោបាយនៅមីយ៉ាន់ម៉ាតទៅទៀតឡើយដោយសារតែនៅសល់ពេលជាង១០ខែទៀតកម្ពុជាត្រូវផុតអាណត្តិជាប្រធានអាស៊ានហើយ។សម្តេចហ៊ុនសែនដែលជាប្រធានអាស៊ានបានអះអាងថាសម្តេចបានព្យាយាមអស់លទ្ធភាពហើយដើម្បីដោះស្រាយពីវិបត្តិនៅមីយ៉ាន់ម៉ាដែលអូសបន្លាយរាប់សិបឆ្នាំមកនេះតែថាសម្តេចនៅតែបំពេញតួនាទីជាប្រធានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ារហូតដល់ចប់ភារកិច្ច។សម្តេចហ៊ុន សែន អះអាងថា កម្ពុជាក្នុងនាមប្រធានអាស៊ាន ដែលសម្របសម្រួលចំពោះបញ្ហាមីយ៉ាន់ម៉ាគឺទទួលបានការគាំទ្រ ច្រើនជាងការរិះគន់ ខណៈប្រកាសថា សម្តេចនៅរង់ចាំមើលពីការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាដោយប្រទេសដទៃ។ប្រទេសចិនកាលពីថ្ងៃទី១០ខែមករា តាមរយៈអ្នកនាំពាក្យនៃក្រសួងការបរទេសបានឆ្លើយសំណួរពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុនសែនទៅកាន់ប្រទេសមីយ៉ាន់ម៉ាថាចិនគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជាដែលជាប្រធានប្តូរវេនអាស៊ានក្នុងការដើរតួនាទីស្វែងរកដំណោះស្រាយបញ្ហាខ្វែងគំនិតគ្នាលើវិបត្តិនយោបាយមីយ៉ាន់ម៉ាតាមរយៈការសន្ទនា។ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាដែលមានភូមិផងរបងជាមួយនឹងមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនកំពុងយកចិត្តទុកដាក់ពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ព្រមទាំងគាំទ្រតួនាទីកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ខណៈដែលកម្ពុជាកំពុងស្វែងរកដំណោះស្រាយឲ្យមីយ៉ាន់ម៉ា។ជម្លោះនយោបាយនៅមីយ៉ាន់ម៉ាដែលកើតមានរាប់ទស្សវត្សមកនេះ។បើតាមសម្តេចហ៊ុន សែន គឺមិនដោះស្រាយចប់ត្រឹមតែក្នុងរយៈខ្លីឬក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះឡើយ។ ដោយចោទសួរពីលទ្ធភាពផ្តួលរលំពួកយោធានៅមីយ៉ាន់ម៉ាដោយក្រុមប្រឆាំងសម្តេចហ៊ុន សែន បានប្រតិកម្មថា ក្រុមប្រឆាំងនៅមីយ៉ាន់ម៉ាមានការយល់ច្រឡំចំពោះគោលបំណងរបស់សម្តេចដែលទៅជួបមេដឹកនាំយោធា ទើបពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាជេរប្រមាថរូបសម្តេច។បើតាមសម្តេចហ៊ុន សែន ដើម្បីមានប្រជាធិតេយ្យនិងសិទ្ធិមនុស្សទៅបានលុះត្រាតែសង្គ្រាមត្រូវបានបញ្ជប់ជាមុនសិន។ សម្តេចហ៊ុន សែន អះអាងថា ការដែលរបបសឹកយល់ព្រមដោះលែងសាស្ត្រាចារ្យម្នាក់សញ្ជាតិអូស្ត្រាលីដែលជាមនុស្សរបស់លោកស្រី អង់សាន ស៊ូជី គឺដោយសារតែមានអន្តរាគមន៍របស់ប្រធានអាស៊ានដែលបានលើកឡើងនៅចំពោះមុខ លោក មិនអ៊ុង ឡាំង នៅក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ាកាលពីដើមខែមករា។សាស្ត្រាចារ្យជនជាតិអូស្ត្រាលីមួយរូបដែលត្រូវរបបយោធាមីយ៉ាន់ម៉ាដោះលែងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ គឺសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាជាអ្នកស្នើសុំឲ្យដោះលែង។
អ្នកជំនាញសេដ្ឋកិច្ចជនជាតិអូស្ត្រាលី លោក សន ថឺនែល Sean Turnell បានបំពេញការងារជាទីប្រឹក្សាមួយរូប របស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី អង់ សាន ស៊ូជី នៅពេលដែលលោកត្រូវបានគេចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២១ ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយផ្ទុះរដ្ឋប្រហារយោធា។ សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចរូបនេះ ត្រូវបានចោទប្រកាន់ពី បទបំពានច្បាប់ការពារព័ត៌មានសម្ងាត់រដ្ឋរបស់មីយ៉ាន់ម៉ា ហើយធ្លាប់ត្រូវតុលាការនៅមីយ៉ាន់ម៉ា ដំណើរការរដាក់ទោសពន្ធនាគាររហូតដល់ ១៤ឆ្នាំ។
សូមជម្រាបថា រដ្ឋាភិបាលអូស្ត្រាលី ធ្លាប់បានស្នើដោយផ្ទាល់តាមរយៈសម្តេចហ៊ុន សែន ឲ្យមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អោងឡាំង ដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលី សន ថឺនែល ដែលជាប់ឃុំនៅប្រទេសមីយ៉ាន់ម៉ា ប្រមាណ១ឆ្នាំហើយនោះ។ ក្នុងជំនួបរបស់សម្តេចហ៊ុន សែន ជាមួយលោក មីន អោងឡាំង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ សម្តេច ហ៊ុន សែន បានលើកយកសំណើរបស់អូស្ត្រាលី ទៅកាន់មេដឹកនាំមីយ៉ាន់ម៉ា ជាលទ្ធផលលោក មីន អោងឡាំង ទទួលយកសំណើនេះ និងសន្យាដោះស្រាយជាវិជ្ជមាន។បើតាមប្រសាសន៍សម្តេចហ៊ុន សែន គឺ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ចង់ឃើញមីយ៉ាន់ម៉ាមានវឌ្ឍនភាព គោលការណ៍កុងសង់ស៊ិសទាំង ៥ចំណុច ដើម្បីឲ្យប្រទេសនេះ មានសន្តិភាពឡើងវិញ៕RFI,KHMERTIME