Bloom​bergសរ​សេរខុសថា”រុស្ស៊ីវា​យ​ប្រហារអ៊ុ​យក្រែន”

ទីភ្នាក់ងារព័ត៌មានBloombergបានសុំទោសនិងលុបចោលព័ត៌មាននេះបន្ទាប់ពីភ្លាមៗបានបង្ហោះព័ត៌មានខុស“រុស្ស៊ីវាយប្រហារអ៊ុយក្រែន”។យោងតាមសារព័ត៌មានRTទីភ្នាក់ងារសារព័ត៌មានអាមេរិកBloomberg កាលពីថ្ងៃទី៤ខែកុម្ភៈស្រាប់តែបានចុះផ្សាយសាររហ័សពណ៌ក្រហមជាមួយនឹងខ្លឹមសារថា “Live: Russia attacked Ukraine”។ ព័ត៌មាននេះត្រូវបានបង្ហោះនៅលើគេហទំព័ររបស់Bloomberg ប្រហែលកន្លះម៉ោងមុនពេលវាត្រូវបានដកចេញ។អ្នកអានមិនអាចចូលទៅកាន់តំណភ្ជាប់ព័ត៌មានបានទេ។ក្រោយមក Bloomberg បានចេញការសុំទោសនិងការពន្យល់ចំពោះកំហុសនៃការបង្ហោះ។ “យើងបានរៀបចំចំណងជើងសម្រាប់សេណារីយ៉ូជាច្រើនដែលក្នុងនោះចំណងជើង “រុស្ស៊ីវាយប្រហារអ៊ុយក្រែន”ត្រូវបានបោះពុម្ពដោយអចេតនានៅម៉ោងប្រហែល៤រសៀលថ្ងៃនេះនៅលើទំព័រ។យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះកំហុសនេះ។ របាយការណ៍ត្រូវបានដកចេញ ហើយយើងកំពុងស៊ើបអង្កេតមូលហេតុ។ Bloombergបាននិយាយ។ហេតុការណ៍​បង្ហោះ​ព័ត៌មាន​ខុស​នេះ​បាន​កើតឡើង​ក្នុង​បរិបទ​ព្រំដែន​រុស្ស៊ី​-​អ៊ុយក្រែន​ដែល​កាន់តែ​តានតឹង​។បស្ចិមប្រទេស​ចោទ​រុស្ស៊ី​ថា​បាន​បញ្ជូន​ទាហាន​និង​សម្ភារៈ​ជាង​១០​ម៉ឺន​នាក់​ទៅ​ជិត​ព្រំដែន​ដើម្បី​ត្រៀម​ប្រតិបត្តិការ​យោធា​ប្រឆាំង​អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយទីក្រុងម៉ូស្គូបានបដិសេធការចោទប្រកាន់ទាំងនេះ។ការអត្ថាធិប្បាយលើឧប្បត្តិហេតុនេះអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា វាមិនមែនជាការបង្កហេតុដោយចេតនា”ប៉ុន្តែស្ថានភាពនាពេលថ្មីៗនេះបង្ហាញយ៉ាងច្បាស់ថាតើរយៈពេលនៃភាពតានតឹងបច្ចុប្បន្នមានគ្រោះថ្នាក់ប៉ុណ្ណា” ។Peskovបាននិយាយថា “ភាពតានតឹងត្រូវបានបំប៉ោងដោយសេចក្តីថ្លែងការណ៍ឈ្លានពានប្រចាំថ្ងៃពីទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍និងបណ្តាប្រទេសនៅអឺរ៉ុប”៕យោងតាមwww.rt.com


រថពាសដែករុស្ស៊ីធ្វើសមយុទ្ធនៅគ្រីមៀក្នុងខែតុលា ឆ្នាំ២០២១ (រូបថត៖ Bloomberg)។